Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #262

កម្ពុជា បុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់​លោកអភិបាល​អេមីលនៅថ្ងៃនេះ!

Posted: 21st December 2005

លោកអភិបាល អេមីល ដេតម្យ

ភ្នំពេញ(C.S.C)៖ នៅ​ប្រ​ទេស​កម្ពុជា ប្រ​ជា​ជន​តែង​និ​យាយ​ថា បុណ្យ​ព្រះ​យេស៊ូ​ប្រ​សូត ជា​បុណ្យ​ដ៏រុង​រឿង និង​ឧឡា​រិក​របស់​គ្រីស្ត​វបរិ​ស័ទ គឺ​ដូច​បុណ្យ​ពិសាខ​បូជា ជា​​បុណ្យ​ដ៏​ប្រសើរ​ឧត្តុង្គ​ឧត្តម​របស់​បង​ប្អូន​ពុទ្ឋ​បរិ​ស័ទ​ដែរ។ រូប​ភាព​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ គឺ​រូប​ក្រោល​សត្វ​ពា​ហ​នៈ និង​មាន​​ព្រះ​កុមារ​យេស៊ូ​ដេក​នៅ​ក្នុង​ស្នូក​ដាក់​ចំ​ណី ហើយ​មាន​នាង​ម៉ារី​ជា​ម្តាយ និង​លោក​យ៉ូ​សែប ជា​ឪ​ពុក​នៅ​ក្បែរ​ព្រះ​កុមារ​យេស៊ូ​។ មាន​អ្នក​ឃ្វាល​ចៀម​ និង​ប្រជា​ជន​ក្រី​ក្រ នា​សម័យ​នោះ​នៅ​ជិត​ឪ​ពុក-ម្តាយ​ព្រះ​យេស៊ូ ពួក​គេ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​កុមារ ដូច​ជា​ផែ្ល​ឈើ​ ដែល​​គេ​បាន​ដាំ​ដុះ គឺ​ជា​ប្រ​ជា​ជន​ក្រី​ក្រ ដែល​យក​អ្វី​ដែល​គេ​មាន​មក​ថ្វាយ​ព្រះ​កុមារ​។

ទាំង​អស់​គ្នា​គយ​គន់​ទស្ស​និយ​ភាព​នេះ យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​សើ្ងច​សរ​សើរ​។ នៅ​ក្នុង​ការ​ស្ងើច​សរ​សើរ​ នោះ​ប្រ​ហែល​ជា​គេ​សមែ្តង​ចិត្ត​អាណិត​អាសូរ​ចំ​ពោះ​ទា​រក​ដែល​ទើប​នឹង​ប្រ​សូត​មក​ដេក​នៅ​​ក្នុង​ស្នូក​ចំ​ណី​សត្វ​ ហើយ​ឪ​ពុក​ម្តាយ​ដែល​នៅ​ជិត​ទា​រក​នោះ​មាន​សម្លៀក​បំ​ពាក់​តែ​មួយ​សម្រាប់​គត់​។

សំ​រាប់​គ្រីស្ត​បរិ​ស័ទ​វិញ ទស្ស​និយ​ភាព​នេះ​គឺ ជា​ព្រឹតិ្ត​ការណ៍​ដ៏​អស្ចារ្យ​នៃ​ជំ​នឿ​របស់​គេ ជា​ព្រឹតិ្ត​ការណ៍ នៃ​សេច​កី្ត​ស្រ​ឡាញ់​ដ៏​លើស​លប់​របស់​ព្រះ​ជា​ម្ចាស់៖ "ព្រះ​ជា​ម្ចាស់​យក​កំ​ណើត​ជា​មនុស្ស ដើម្បី​ឲ្យ​មនុស្ស​ទៅ​ជា​ព្រះ​ម្ចាស់" នេះ​ជា​ឃ្លារបស់​លោក​អភិ​បាល​ម្នាក់ បាន​សរ​សេរ​តាំង​ពី​ច្រើន​សត​វត្សរ៍​មក​ហើយ។

បុណ្យ​ព្រះ​យេស៊ូ​ប្រ​សូត មិន​មែន​ជា​បុណ្យ​កន្លង​ផុត​ទៅ​នោះ​ទេ ពី​ព្រោះ​ព្រះ​យេ​ស៊ូ​ប្រ​សូត នៅ​ថ្ងៃ​នេះ និង​កនែ្លង​នេះ។ ចំ​ពោះ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ព្រះ​អម្ចាស់​គង់​នេះក្នុង​ចំ​ណោម​បង​ប្អូន​ដែល​កំ​ពុង​រស់​នៅ​ជុំ​វិញ​គេ​នោះ គេ​ក៏​ទទួល​ស្គាល់​ថា​បុណ្យ​ព្រះ​យេស៊ូ​ប្រ​សូត​បាន​ប្រា​រព្ឋ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ដែរ ហើយ​គ្រប់​ពេល​វេ​លា ព្រះ​ភ័ក្រ​ព្រះ​យេស៊ូ​ជួន​ស្រស់​ថា ជួន​ឈឺ​ចាប់​ខ្លោច​ផ្សា។ ព្រះ​អង្គ​បង្រួប​បង្រួម​មនុស្ស​លោក ជា​បង​ប្អូន​គ្នា​នឹង​គ្នា ពិ​សេស​អស់​អ្នក​ក្រី​ក្រ​កំ​សត់​ទុគ៌ត និង​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​បង់​ចោល​មិន​រាប់​រក។

សូមជូនពរ អំណររីករាយបុណ្យព្រះយេសូប្រសូត។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា

Top All Rights Reserved © 2006 Catholic Social Communications - UNICODE