|
សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ
Posted: 21st March 2004
បងស្រីថារិននិងបងស្រីសង្ចាត
|
“សូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាដែលទ្រង់បានប្រទានអ្នកច្រូតកាត់ថ្មីមកធើ្វការក្នុងស្រែរបស់ព្រះអង្គ”
អស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះព្រះសហគមន៌នៅប្រទេសកម្ពុជាបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមដែលបានបំផ្លាញព្រះសហគមន៌និងបានសម្លាប់លោកបូជាចារ្យបព្វជិតបព្វជិតាជាតិខែ្មរជាច្រើន។ក្រោយពីសង្រ្គាមបានស្ងប់ស្ងាត់ទៅមានបងប្អូនជាច្រើនបានរួបរួមគ្នាហើយព្រះសហគមន៌ត្រូវបានកសាងឡើងវិញដែរ។ព្រមជាមួយគ្នានេះមានបងប្អូនមួយចំនួនបានស្ម័គ្រចិត្តឆើ្លយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយយោងយកជីវិតជាបព្វជិតបព្វជិតា។ជាក់សែ្តងនៅថ្ងៃទី២១ខែមីនាឆ្នាំ២០០៤កន្លងទៅនេះនៅព្រះសហគមន៌កំពង់ចាមបងស្រីសង្វាតនិងបងស្រីថារិន បានស្ម័គ្រចិត្តថ្វាយពាក្យសច្ចាព្រណិធានលើកទី១យកជីវិតជាបព្វជិតាក្នុងក្រុមគ្រួសារស្រឡាញ់ព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង(The lovers of the Holy Cross )។នេះជាមោទនភាពមួយដ៏ធំធេងរបស់ព្រះសហគមន៌នៅប្រទេសកម្ពុជាជាពិសេសព្រះសហគមន៌ភូមិភាគកំពង់ចាម។
ពិធីដ៏ឱឡារិកនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអភិបាសអន់តូនីសាមីនិងមានការចូលរួមពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិលោកបូជាចារ្យបងស្រីនិងបងប្អូនគ្រិស្តបរិស័ទមកពីគ្រប់ភូមិភាគទាំងបី។នៅឱកាសនោះលោកអភិបាលបានរៀបរាប់ប្រវតិ្តសង្ខេបរបស់”ក្រុមគ្រួសារអ្នកស្រលាញ់ព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង”ថាៈក្រុមនេះបានកើតឡើងដោយលោកអភិបាលពីអ៊ែឡាំប៊ែរដឺឡាម៉ុតជាសាសនទូតជនជាតិបារាំងដែលបានមកផ្សាយដំណឹងល្អនៅភូមិភាគអាស៊ីអាគេ្នយ៍នៅឆ្នាំ១៦៧០លោកដឺឡាម៉ុតបានបង្កើតក្រុមគ្រួសារបព្វជិតាស្រលាញ់ព្រះឈើឆ្កាងនៅកុងតឹង(ហាណូយ)ឆ្នាំ១៦៧១នៅកូសាំងស៊ីន(ព្រៃនគរ) និងឆ្នាំ១៦៧២នៅអាយុធ្យាប្រទេសថៃ។លោកទទួលមរណភាពនៅថ្ងែ១៥ខែមិថុនាឆ្នាំ១៦៧៩។ក្រោយពីមរណភាពរបស់លោកឥទិ្ធពលនៃជំនឿរនិងអំណោយទានដ៏ពិសេសរបស់លោក(CHARIMSA)បានបណ្តុះបណ្តាលអោយបងើ្កតជាក្រុមគ្រួសារស្រលាញ់ព្រះឈើឆ្កាងដែលមានលក្ខណៈជាបព្វជិតាប្រចាំភូមិភាគដូចជាៈប្រទេសកម្ពុជាក្រុមគ្រួសារនេះបានកើតនៅឆ្នាំ១៧៧២នៅប្រាំបីឆោម ឆ្នាំ១៧៨២សៀមវាយចូលក្រុងលងែ្វកបានបំផ្លាញក្រុមខ្ទេចខ្ទីអស់ឆ្នាំ១៧៩០ក្រុមនេះបានកើតឡើងវិញនៅបាត់ដំបងឆ្នាំ១៨៤៨នៅពញាឮ ១៨៦២នៅឬស្សីកែវភ្នំពេញ ហើយនៅឆ្នាំ១៩៤២មានបងស្រីចំនួន១១៥នាក់បានទទួលការអនុញ្ញាត្តិពីវ៉ាទីកង់អោយបានកែសម្រួលធម្មនុញ្ញរបស់ពួកគាត់។ នៅឆ្នាំ១៩៤៣បានចាប់ផើ្តមដំណើរការណូវិសតាមធម្មនុញ្ញថ្មីរហូតពេលមានសង្រ្គាមទើបក្រុមនេះចាកចេញពីប្រទេសកម្ពុជាឆ្នាំ១៩៩៣ក្រុមនេះបានត្រឡប់មកជាថ្មីវិញ។
ក្នុងពិធីនេះដែរលោកអភិបាល អង់តូនីបានរំលឹកដល់លោកអភិបាលអនិដ្រេឡឺស៊ូអេហ្វដែលបានមកកំពង់ចាមប្រមែប្រមូលបងប្អូនគ្រិស្តបរិស័ទជាថ្មីក្រោយពីសង្រ្គាមនិងចាប់ផើ្តមផ្តល់ការអប់រំចំពោះអ្នកស្ម័គ្រចិត្តធើ្វជាបព្វជិតា(បងស្រីសង្វាតនិងបងស្រីថារិន)។
នៅថ្ងៃនោះជាថ្ងៃដ៏សែនសប្បាយរីករាយបំផុតពិសេសសម្រាប់ជីវិតបងស្រីសង្វាតនិងបងស្រីប៊ុនថារិនរួមទាំងគ្រិស្តបរិស័ទទាំងអស់ដែលបានចូលរួមក្នុងពិធីនេះព្រមទាំងរួមគ្នាទទួលទានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាក្រោមផ្ទៃមេឃដ៏ស្រទំហាក់ជួយអបអរសាទរការឆ្លើយតបបងស្រីទាំងពីរចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។
Article Source: ព្រឹត្តិប័ត្រអ្នកនាំសារ
|