|
កម្ពុជា អាជីវកម្មថ្មីពេលបុណ្យណូអែល
Posted: 14th December 2005
អ្នកលក់វត្ថុអនុស្សាវរីយ៍ក្នុងក្រុងភ.ព
|
ភ្នំពេញ (C.S.C)៖ យ៉ាងហោចណាស់ក៏ត្រូវត្រៀមលក្ខណៈរយៈពេល១ខែដែរ សំរាប់អ្នកលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗក្នុងការកក់ទុកនូវរបស់ សំខាន់ៗដែលនឹងត្រូវដាក់លក់នាឱកាសបុណ្យណូអែលខាងមុខនេះ។ កញ្ញាសាយ័ណ្ណ ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ ណៃស៍បាននិយាយឲ្យដឹងថា ហាងរបស់នាងមានភាពមមាញឹកខ្លាំងក្នុងថ្ងៃបុណ្យណូអែល និងអាចរកចំនូលបានលើសថ្ងៃ បុណ្យធម្មតា និងថ្ងៃបុណ្យពិសេសផ្សេងៗទៀត។ នាងបន្តថា សំរាប់អតិថិជនរបស់នាងក្នុងថ្ងៃនោះគឺភាគច្រើនជាយុវវ័យ និងសិស្សានុសិស្ស។ នាងបញ្ជាក់បន្ថែមទៀតថា ឥវ៉ាន់ដែលមាននៅហាងណៃស៍គឺម្តាយរបស់នាងទៅទិញនៅប្រទេសថៃ ហើយឥវ៉ាន់ដែលនាំមក គឺជារបស់ល្អ និងមានតែមួយមិនឲ្យមានរបស់ណាដូចគ្នានោះទេ។
ចំណែកម្ចាស់បណ្ណាគារឈាង ហួត អ្នកនាងគុជ ម៉ាលីបានឲ្យដឹងដែរថា កន្លែងរបស់នាងមិនទាន់បានត្រៀមលក្ខណៈនៅឡើយទេ។ នាងបន្តថា វាជាថ្ងៃធម្មតា និងជាការធ្វើអាជីវកម្មដូចសព្វដងសំរាប់បណ្ណាគាររបស់នាងពេលបុណ្យណូអែល ហើយនាងគិតថា សំរាប់កន្លែងនាងថ្ងៃនោះមិនមែនជាថ្ងៃដែលនាងធ្វើអាជីវកម្មមួយសំរាប់រកចំណូលបានច្រើនលើសសព្វមួយដងឡើយ។ បណ្ណាគារ ឈាង ហួតនេះទទួលយកឥវ៉ាន់មកពីផ្សារក្នុងស្រុក។
លោក ហ៊ុន រដ្ឋា បុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយបាននិយាយថា៖ "ខ្ញុំគិតថាថ្ងៃបុណ្យណូអែលជាថ្ងៃសំខាន់សំរាប់អាជីវករ រកចំនូលបានបន្ថែមលើសថ្ងៃធម្មតា"។
Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក កម្ពុជា
|