Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #241

កម្ពុជា ព្រះសហគមន៍កាតូលិក​ផ្តល់អាជីពដល់​ស្រ្តីជនបទ

Posted: 23rd August 2005

សិស្សកាត់ដេរនៅកំពង់ធំ

ភ្នំពេញ​(C.S.C)៖ ម៉ាស៊ីន​ដេរ​ប្រមាណ​ជា ១៨គ្រឿង​ត្រូវ​បាន​តំរៀប​តាម​លំដាប់​នៅ​ក្នុង​បន្ទប់​តូច​មួយ​ស្ថិត​ក្នុង​ព្រះ​វិហារ​កាតូលិក​ខេត្ត​កំពង់ធំ​ដែល​កន្លែង​នោះ​មាន​ឈ្មោះ​ថា​ "​សិប្ប​កម្ម​ដេរ​កាបូប"។​អ្នក​គ្រូ​មុំ​ណារី​អាយុ ៤៦ឆ្នាំ បាន​មាន​ប្រសា សន៍​ប្រាប់​អោយ​ដឹង​ថា​នារី​ដែល​មក​រៀន​នៅ​ទី​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​មាន​ជីវ​ភាព​ក្រីក្រ​និង​មក​ពី​ខេត្ត​ឆ្ងាយៗ​។​អ្នក​គ្រូ​បន្ថែម​ទៀត​ថា​មុខ​វិជ្ជា​នេះ​ជា​របរ​ស្នូល​មួយ​សំរាប់​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​អោយ​មាន​ជីវភាព​ធូរ​ធារ​បាន​នៅ​ពេល​អនា​គត​សំរាប់​ស្រ្តី​នៅ​តាម​ជន​បទ។

លោក​បូជា​ចារ្យ​ង៉ែត​វិន័យ​ជា​បូជា​ចារ្យ​ប្រចាំ​នៅ​ព្រះ​វិហារ​កាតូលិក​ខេត្ត​កំពង់ធំ​បាន​មាន​ប្រសា​សន៍​ថា​សិប្ប​កម្ម​កាត់​ដេរ​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៣​ មក។​លោក​ឪពុក​បន្ថែម​ទៀត​ថា​កាបូប​ដែល​ដេរ​រួច​ហើយ​គឺ​ត្រូវ​ដាក់​លក់​នៅ​ក្នុង​ព្រះវិហារ​ហើយ​និង​មាន​យក​ទៅ​លក់​នៅ​ប្រទេស​ក្រៅ​តាម​រយៈ​លោក​បូជា​ចារ្យ​ផ្សេងៗ​ដែល​លោក​នាំ​យក​ទៅ​និង​ពេល​ខ្លះ​ក៏​មាន​ភ្ញៀវ​ទេសចរ​មក​ទិញ​ផង​ដែរ។​អ្នក​គ្រូ​ណារី​បាន​អោយ​ដឹង​ទៀត​ថា​ផលិត​ផល​ទាំង​នេះ​មិន​ត្រូវ​បាន​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ទេ​ដោយ​សារ​តែ​វា​មាន​តំលៃ​ខ្ពស់​ជាង​គេ។​នេះ​ក៏​ដោយ​សារ​តែ​ក្រណាត់​ដែល​យក​មក​ដេរ​នោះ​មាន​គុណ​ភាព​ល្អ​ជាង​របស់​នៅ​តាម​ទីផ្សារ។

កញ្ញា​ជីម​សុខ​ឈៀង​អាយុ ២៦ឆ្នាំ​កំពុង​តែ​ត្រៀម​ក្រណាត់​ដើម្បី​កាត់​កាបូប​នោះ​បាន​ឲ្យ​ដឹង​ថា​ថវិកា​ដែល​នាង​ទទួល​បាន​ពី​ការ​ដេរ​កាបូប​នេះ​គឺ​នាង​យក​ទៅ​ផ្គត់​ផ្គង់​ដល់​ជីវ​ភាព​គ្រួសារ​ដែល​មាន​សមា​ជិក​ក្នុង​បន្ទុក​រហូត​ដល់​ ៦នាក់។​នាង​បំភ្លឺ​ឲ្យ​ដឹង​ទៀត​ថា​ការ​ងារ​នេះ​ជា​ការ​ងារ​មួយ​ដ៏​ល្អ​សំរាប់​ស្រ្តី​ទូទៅ​ជា​ពិសេស​ស្រ្តី​ដែល​នៅ​តាម​ស្រុក​ស្រែ​ចំការ​ព្រោះ​ពួក​គេ​មិន​មាន​លទ្ធ​ភាព​ក្នុង​ការ​សិក្សា​ឲ្យ​បាន​ច្រើន​ដូច​អ្នក​នៅ​តាម​ទីក្រុង​ឡើយ។​ដូច​នេះ​ហើយ​មាន​តែ​ការ​ងារ​កាត់​ដេរ​នេះ​ទេ​ដែល​ផ្តល់​អនា​គត​ដល់​ពួក​គេ​បាន​រហូត។​​ចំណូល​ដែល​ពួក​គេ​ទទួល​បាន​ជា​មធ្យម​ក្នុង​ ១ខែ​ចំនួន ​៨៥០០០ រៀល។​លោក​បូជា​ចារ្យ​វិន័យ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​អ្នក​ដេរ​ទាំង​អស់​គឺ​ទទួល​បាន​ថវិកា​ទៅ​តាម​ចំនួន​កាបូប​ដែល​គេ​ធ្វើ​បាន។​មាន​ន័យ​ថា​បើ​ដេរ​បាន​ច្រើន​និង​ទទួល​បាន​ភាគ​រយ​ច្រើន​ទៅ​តាម​នោះ​ដែរ។

យ៉ាង​ណា​មិញ​នៅ​ព្រះ​វិហារ​តាពូង​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ក៏​មាន​សាលា​កាត់​ដេរ​សំលៀក​បំពាក់​មួយ​ដែរ​ដែល​មាន​ឈ្មោះ​ថា​សាលា​កាត់​ដេរ​តាពូង។​អ្នក​គ្រូ​សាត​ខន​បាន​ឲ្យ​ដឹង​ថា​សាលា​នេះ​បង្កើត​នៅ​ថ្ងៃ​ទី០២​​ ខែ​សីហា​ឆ្នាំ ២០០៤​​ ដែល​សិស្ស​ក្នុង​មួយ​វគ្គៗ មាន​ចំនួន​ ១០នាក់​ហើយ​មាន​អាយុ​ពី១៦ ឆ្នាំ​ឡើង​និង​ចំណាយ​ពេល​ ១០ខែ ក្នុង​មួយ​វគ្គ។​អ្នក​គ្រូ​បន្ត​ទៀត​ថា​ពួក​គេ​ពេល​បញ្ចប់​វគ្គ​សិក្សា​នេះ​ទៅ​នឹង​អាច​យក​ចំណេះ​ដឹង​នេះ​ទៅ​ប្រកប​អាជីព​ជួយ​ជីវ ភាព​គ្រួសារ​បាន។​ការ​សិក្សា​ពី​កាត់​ដេរ​នេះ​មាន​ភាព​លំបាក​ដោយ​សារ​តែ​កូន​សិស្ស​មួយ​ចំនួន​ចាប់​ពុំ​សូវ​បាន។​ចំពោះ​សំលៀក​បំពាក់​ដែល​កាត់​បាន​ហើយ​ពេល​ខ្លះ​ត្រូវ​បាន​អ្នក​ស្រុក​នៅ​ទី នោះ​មក​ទិញ​ប៉ុន្តែ​មិន​សូវ​ជា​ញឹក​ញាប់​ប៉ុន្មាន​ទេ។​ខែ​ខ្លះ​អាច​លក់​បាន​ពី៤-៥ម៉ឺន រៀល​ឬ​ពី៧-៨​ ម៉ឺន​រៀល។​នេះ​បើ​តាម​ប្រសា សន៍​របស់​អ្នក​គ្រូ​សាត​ខន​ដែល​ធ្វើ​គ្រូ​រយៈ​ពេល​ ២ឆ្នាំ​មក​ហើយ។

កញ្ញា​មុន្នី​ម៉ានីន​សិស្ស​រៀន​នៅ​ទីនេះ​អស់​រយៈ​ពេល​ ១០ខែ​មក​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា​នាង​ចាប់​អារម្មណ៍​មក​នៅ​ទីនេះ​ដោយ​សារ​តែ​នាង​ស្រឡាញ់​អាជីព​នេះ​តាំង​ពី​តូច​មក​ម្ល៉េះ​ហើយ​នៅ​ពេល​ដែល​មាន​សាលា​នៅ​ជិត​ផ្ទះ​ទើប​ធ្វើ​ឲ្យ​នាង​មក​ចូល​រៀន។​នាង​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​នាង​រៀន​ចេះ​ហើយ​នាង​នឹង​យក​ចំណេះ​ទាំង​នេះ​ទៅ​ប្រកប​របរ​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ​របស់​នាង​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​នាង។​​

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក

Top All Rights Reserved © 2006 Catholic Social Communications - UNICODE