Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #223

កម្ពុជា៖ ​ក្រុមយ៉ារូម៉ាល​មានឧប​ដ្ឋាក​ថ្មីពីរអង្គ​តែងតាំង

Posted: 14th June 2005

John Albey Munoz from Colombia and Jose Ivan Campana from Ecuador were ordained deacons June 5 បងប្រុសចន និងបងប្រុសដាវ៉ាន់

ភ្នំពេញ(C.S.C)៖នៅ​ថ្ងៃ​នេះ​អ្នក​បំរើ ពី​រ​រូប បាន​ស្ម័គ្រ​ចិត្ត ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅ របស់​ព្រះ​ជា​ម្ចាស់ ជា​ឧប​ដ្ឋាក ធ្វើ​ជា​អ្នក​បំរើ​នៅ​ក្នុង​ចំការ​របស់​ព្រះ​អង្ត​នៅ​ប្រ​ទេស​កម្ពុជា។ លោក​ទាំង​ពីរ​ជា​ក្រុម​សា​សន​ទូត យ៉ារូ​ម៉ាល​ម​ក​ពី​ប្រ​ទេស​កូឡំ​ប៊ី និង​ប្រ​ទេស​អេ​ក្វា​ដ័រ។

ស្ថិត​នៅ​ក្រោម​ដំ​បូល​ប្រក់​ក្រ​ណាត់​កៅ​ស៊ូ មាន​មនុស្ស​ម្នា​ជា​ច្រើន​កុះ​ករ អង្តុយ​នៅ​តាម​កៅ​អី ដែល​គេ​បាន​រៀប​ចំ​បំ​រុង​ទុក មាន​ប្រ​មាណ​ជា​ជិត ១០០០នាក់។ បង​ប្អូន​ទាំង​នោះ​មក​ពី​ព្រះ​សហ​គមន៍​ភូមិ​ភាគ​ទាំង​បី កំ​ពង់​ចាម បាត់​ដំ​បង និង​ភូមិ​ភាគ​ភ្នំ​ពេញ។ ភ្លេង​របាំ ក្ងោក​ពោធិ​សាត់ បាន​បន្លឺ​សំ​លេង​របស់​ខ្លួន​ឡើង។ យុវ​នារី​ស្លៀក​សំ​លៀក​បំ​ពាក់​ពណ៌​បៃ​តង​ចាស់ រាំកាច់​ពត់​ពេន​ទៅ​តាម​ចង្វាក់​ភ្លេង។ ក្បួន​ដង្ហែរ​បាន​ធ្វើ​ដំ​ណើរ បន្ទាប់​ពី​របាំ​ដ៏​ល្អ​គយ​គន់​នេះ។ យុវ​ជន​បួន​រូប​ស្ថិត​ក្នុង​សំ​លៀក​បំ​ពាក់​អាវ​បំពង់​វែង​ពណ៌​ស ពី​លើ​ដល់​ក្រោម ដែល​ក្នុង​ដៃ​មាន​កាន់​នូវ​ឈើ​ឆ្កាង ទៀន​មួយ​គូ និង​ព្រះ​គម្ពីរ។ យុវ​ជន​ទាំង​នេះ​ជា​និស្សិ​ត​ទេវ​វិទ្យា​ល័យ​កម្ពុជា។ ខាង​ក្រោយ​​មាន​​លោក​​អា​ចារ្យ​​ព្រះ​​សហ​គមន៍​បួន​​រូប ហើយ​​និ​​ង​​លោក​ឧប​​ដ្ឋាក​​ដែល​​ត្រូវ​​តែង​​តាំង​ទាំង​​ពីរ​​រូប​ព្រ​មទាំង​អស់​លោក​បូជា​ចារ្យ​និង​លោក​អភិ​បាល​ទាំង​បី​នៅ​ខាង​ក្រោយ ។ នៅ​ពេល​អស់​លោក​បាន​សំ​រួល​អរិ​យា​បទ​តាម​កន្លែង​រួចរាល់ហើយ កញ្ញាស្រីណេត​យុវ​ជន​កំពង់​ចាម​បាន​​ឡើង​ប្រ​កាស​ថា៖​​"នេះជាលើក ទី ២យើងបានជួបគ្នា នៅ​ក្នុង​ពិធី​តែង​តាំង​លោក​ឧប​ដ្ឋាក​ដែល​កាល​ពីប៉ុន្មាន​ឆ្នាំ​មុ​នពិធី​តែង​តាំង​លោក​​ឧប​ដ្ឋាក ខ្មែរ​ចំនួន៤នាក់"។ នាង​បាន​បន្ត​អាន​នូវ​ប្រ​វត្តិ​របស់​បង​ប្រុស​ទាំង​ពីរ ដែល​​បាន​ស្ម័គ្រ​ចិត្ត​ទទួល​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជា​ម្ចាស់ ចូល​រៀន​នៅ​ទេវ​វិទ្យា​ល័យ ក្នុង​ក្រុម សាសន​ទូត​យ៉ារូ​ម៉ាល់ យក​ជីវិត​ជា​បព្វ​ជិក។

លោក​យ៉ូ​ហាន អាបេ​ អាយុ ៣៣ឆ្នាំ មក​ពី​ប្រ​ទេស​កូឡំ​ប៊ី បាន​មាន​ប្រសាស​ន៍​ថា៖ "ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​បាន​ត្រាស់​ហៅ​ខ្ញុំ​អោយ​​ធ្វើ​​ជា​​បូជា​​​ចារ្យ និង​​ធ្វើ​​ជា​​សាសន​ទូត"។ ហើយ​​ក៏​​ធ្វើ​​អោយ​​លោក​​មា​ន​​អំណរ​​សប្បាយ​​យ៉ាង​​ពិត​​ប្រាកដ​​ដែល​​ព្រះ​​យេស៊ូ​​ត្រាស់​​ហៅ​​លោក ដើម្បី​ចែក​ព្រះ​កាយ និ​ង​​ព្រះ​​លោ​ហិត​របស់​ទ្រង់​​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​ទៀត​។ ចំ​ណែក​លោក​អ៊ីវ៉ាន់ (ដាវ៉ាន់) អាយុ ៣០​ឆ្នាំ មក​ពីប្រទេស​អេក្វា​ដ័រ បាន​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ជីវិ​តរ​បស់​លោក​ថា៖ "ខ្ញុំ​មាន​អារ​ម្មណ៍​ថា​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​ខ្ញុំ ដើម្បី​បំរើ​ព្រះ​សហ​គមន៍ និង​ធ្វើ​ជា​សាស​ន​ទូត តាំង​ពី​ខ្ញុំ​នៅ​ជា​យុវ​ជន ដែល​កំ​ពុង​ជួយ​សកម្ម​ភាព សាសន​ទូត​នៅ​ក្នុង​ព្រះ​សហ​គមន៍​របស់​ខ្ញុំ"។ លោក​បាន​អោយ​ដឹង​ថា​នៅ​ពេល នោះ​មាន​យុវ​ជន​ជា​ច្រើន​បាន​ចូល​រួម​សកម្ម​ភាព​ព្រះ​សហ​គមន៍ ដូចជា​សួរ​សុខ​ទុក្ខ​អ្នកក្រីក្រ អ្នក​ជំងឺ អ​ប់​រំ​ជំនឿ ការ​រិះ​គិត​ពី​ជិវិត​ក្នុង​វិញ្ញាណ និង​ស​កម្ម​ភាព​សង្គម។

ចំពោះ​បទ​ពិ​សោ​ធន៍ រយៈ​ពេល ១០ខែ​នៅ​​ប្រ​​ទេស​​កម្ពុជា លោក​ទាំង​ពីរ​បាន​មាន​ប្រ​សាសន៍​ថា ជា​ពេល​វេលា​មួយ​ដ៏​ល្អ​ដើម្បី​ស្តាល់​វប្ប​ធម៌​ខ្មែរ និង​រៀន​ភាសា​ខ្មែរ និង​រៀន​ច្រើន​ពី​ប្រជា​ជន​ក្នុង​ជី​វិត​ប្រ​ចាំ​ថ្ងៃ ដោយ​លោក​ទាំង​ពីរ​ជួយ​លើក​ទឹក​ចិត្ត​គ្រិស្ត​បរិ​ស័ទ ដើម្បី​អោយ​គេ​មាន​សង្ឃឹម​ទៅ​ថ្ងៃ​អនា​គត បន្ត​កសាង​ព្រះ​សហ​គមន៍​អោយ​មាន​ការ​រីក​ចំ​រើន។

លោកសុខ ​នឿន គ្រិស្ត​បរិ​ស័ទ​មក​ពី​កំ​ពង់​ចាម​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ​លោក​ដា​វ៉ាន់ បាន​អោយ​ដឹ​ង​ថា៖​ "លោក​ដា​វ៉ាន់ ស​កម្ម​ណាស់ ដោយ​លោក​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ​យុវ​ជន ​ក្មេងៗ និង​អ្នក​ក្រី​ក្រ"។ ជា​ពិ​សេស លោក​បាន​ជួយ​លើក​ទឹក​ចិត្ត​យុវ​ជន​អោយ​ខិត​ខំ​សិក្សា ដើម្បី​ជួយ​ក​សាង​ព្រះ​សហ​គម​ន៍ និង​ប្រ​ទេស​ជាតិ​របស់​គេ។

លោកឪពុកអូម៉ែរ​ ហ្គីរ៉ា​ល់​ដូ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​នេះ​បាន​បង្ហាញ​​នូវ​អារ​ម្មណ៍​រីក​រាយ​ថា៖ "​ខ្ញុំ​មាន​រីក​រាយ​ខ្លាំង​ណាស់ ដែល និ​ស្សិត​ទេវ​វិទ្យា​ល័យ​ក្រុម​យ៉ារូ​ម៉ាល់​បាន​តែ​ង​តាំង​ជា​ឧប​ដ្ឋាក​នៅ​ប្រ​ទេស​កម្ពុជា ក្រោយ​ពី​ក្រុម​នេះ​បាន​ចូល​មក​ប្រ​ទេស​ខ្មែរ​រយៈ​ពេល​១១ ឆ្នាំ​កន្លង​មក​ហើយ"។

ក្រុមសាសនទូតយ៉ារូម៉ាល់ បង្កើតឡើងនៅថ្ងៃ ទី ៣ ខែកក្កដា ឆ្នាំ១៩២៧ ដោយលោក អភិបាល ភូមិភាគ Santa Rosa de Osos ក្នុងខេត្ត Atoguia នៃ​ប្រ​ទេស​កូឡំ​ប៊ី​ខាង​លិច។ ឈ្មោះ​លោក​អភិ​បាល IGUEL ANGEL BUILES ។ ហើយ​បាន​បំ​ពេញ​បេស​កកម្ម​របស់​ខ្លួន​នៅ​ទ្វីប​អាមេ​រិក​ឡា​ទីន អា​ហ្វ្រិក និងទ្វីប​អាស៊ី ក្នុង​ប្រ​ទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ មិថុ​នា ឆ្នាំ​១៩​៩៥ ។ សព្វ​ថ្ងៃ​ក្រុម​នេះ​មាន​លោក​ឪ​ពុក​អូ​ម៉ែរ ហ្តី​រ៉ាល់​ដូ លោក ឪពុក​អែរ​ណាន់ ពីនីឡា លោកឪពុក​យ៉ូហាន ដេ​យេស៊ូ លោក​ឪពុក​ពេដ្រូ យេស៊ូ និង​លោក​ឧដ្ឋាក​ថ្មី​២រូប​ដែល​កំ​ពុង​បំ​ពេញ​បេស​កកម្ម​នៅ​ប្រ​ទស​កម្ពុជា។

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក-C.S.C

Top All Rights Reserved © 2006 Catholic Social Communications - UNICODE