Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #220

កម្ពុជា៖ ការពង្រឹងកិច្ចសហ​ប្រតិបត្តិការរវាង​សាសនាធំៗ

Posted: 7th June 2005

Father Un Son, who is in charge of St. Joseph Parish in Phnom Penh vicariat and a Buddhist monk

ភ្នំពេញ(C.S.C)៖កិច្ច​ប្រជុំ​ស្តី​អំពី​ការ​ "ពង្រឹង​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​អន្តរ​សាសនា​ដើម្បី​សន្តិ​ភាព​និង​ភាព​សុខ​ដុម​របស់​​សង្គម"​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​អន្តរ​សាសនា​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​ទី៣១​ ឧសភា​នៅ​ឯវិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តំណាង​សាសនិក​នៃ​សាសនា​ធំ​ទាំង​បី​នៅ​កម្ពុជា​មាន​សហគមន៍​ពុទ្ធ​សាសនិក​ឥស្លាម​សាសនិក​និង​គ្រិស្ត​សាសនិក​ព្រម​ទាំង​សង្គម​ស៊ីវិល​និង​អង្គ​ការ​ផ្សេង​ជា​ច្រើន​ទៀត​ដែល​ទាំង​អស់​មាន​អ្នក​ចូល​រួម​ប្រមាណ ជា​ ៨០នាក់​ដោយ​ស្ថិត​នៅ​ក្រោម​អធិ​បតី​ភាព​របស់​ឯកឧត្តម​ឈន​អៀម​ដែល​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​និង​សាសនា​។

តាម​ប្រសាសន៍​របស់​លោក​យី​ធន់​អគ្គ​លេខា​នៃ​ក្រុម​ប្រឹក្សា​អន្តរ​សាសនា​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា៖​ "​សម័យ​ប្រជុំ​អន្តរ​សាសនា​លើក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​វិធាន​ការ​ទប់ស្កាត់​បាតុ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​អាច​កើត​មាន​ឡើង​ជា​យថា​ហេតុ​តាម​រយៈ​ការ​អញ្ជើញ មេ​ដឹក​នាំ​និង​អ្នក​ដំណាង​គេ​ឲ្យ​មក​ធ្វើ​ការ​ពិភាក្សា​គ្នា។​ម្យ៉ាង​វិញ​ទៀត​យើង​ចង់​ឲ្យ​សាសនា​ធំៗ​ទាំង​បី​មាន​ពុទ្ធ​សាសនា​ឥស្លាម​សាសនា​និង​គ្រិស្ត​សាសនា​អាច​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​គ្នា​ឲ្យ​រឹត​តែ​បាន​ទូលាយ​ថែម​ទៀត​ដើម្បី​ស្វែង​រក​សន្តិភាព​និង​ការ​រស់​នៅ​ជុំ​គ្នា​ប្រកប​ដោយ​ភាព​សុខ​ដុម​រមនា"។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក​បូជា​ចារ្យ​អ៊ុន​សុន​ដែល​ជា​អ្នក​តំណាង​ឲ្យ​ព្រះ​សហគមន៍​កាតូលិក​នៅ​កម្ពុជា​បាន​កត់​សម្គាល់​ថា​ការ​រៀប​ចំ​កិច្ច​ប្រជុំ​អន្តរ​សាសនា​ឡើង​មក​នេះ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់​ពីព្រោះ​តាម​រយៈ​នេះ​មេ​ដឹក​នាំ​សាសនា​ទាំង​អស់​អាច​មាន​ទំនាក់​ទំនង​គ្នា​ស្គាល់​គ្នា​យោគ​យល់​គ្នា​កាន់​តែ​ច្បាស់​ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​ពន្យល់​ទៅ​កាន់​សាសនិក​ធម្មតា​កុំ​ឲ្យ​ជឿ​លើ​ពាក្យ​ចចាម​អារ៉ាម​ផ្តេស​ផ្តាស​និង​មាន​ការ​ភាន់​ច្រឡំ​អំពី​សាសនា​អ្នក​ដ​ទៃ​ដែល​នេះ​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​និង​អស្ថេរភាព​រវាង​គ្នា​និង​គ្នា។​លោក​បូជា​ចារ្យ​ក៏​បាន​ផ្តាំ​ផ្ញើរ​ទៅ​យុវជន​គ្រិស្ត​បរិស័ទ​ផង​ដែល​ថា៖​ "​យើង​ត្រូវ​តែ​ស្រលាញ់​អ្នក​ដទៃ​ឲ្យ​ដូចជា​ស្រឡាញ់​ខ្លួន​ឯង​ពីព្រោះ​ព្រះ​ជាម្ចាស់​ក៏​តែង​តែ​ស្រឡាញ់​គ្រប់ៗ​គ្នា​ដូច​ជា​បុត្រ​ធីតា​របស់​ទ្រង់"​។

នៅ​ពេល​សម័យ​ប្រជុំ​បាន​បញ្ចប់​មេ​ដឹក​នាំ​និង​អ្នក​តំណាង​សាសនា​ទាំង​អស់​ក៏​បាន​ឯកភាព​គ្នា​លើ​គោល​ការណ៍​មួយ​ចំនួន​ដូច​ជា​ទី១​នឹង​បង្កើត​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​មេ​ដឹក​នាំ​សាសនា​ទាំង​ឡាយ​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ការ​អភិ​វឌ្ឍន៍​សង្គម​និង​ការ​កសាង​សន្តិភាព។​ទី២​​ នឹង​បង្កើត​ឡើង​នូវ​ក្រុម​ការ​ងារ​អន្តរ​សាសនា​នៅ​ថ្នាក់​ខេត្ត​ក្រុង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មូល​ដ្ឋាន។​និង​ចុង​ក្រោយ​គឺ​កសាង​សមត្ថភាព​ដល់​មេ​ដឹក​នាំ​សាសនា​ថ្នាក់​មូល​ដ្ឋាន​និង​អ្នក​គាំទ្រ​ទាំង​ឡាយ​នោះ​អំពី​ការ​ដោះ​ស្រាយ​ទំនាស់​តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​សិក្ខា​សាលា​។​​​​​​​​​

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក-C.S.C

Top All Rights Reserved © 2006 Catholic Social Communications - UNICODE