Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #218

ព្រះវិហារកំពង់ចាម-​​ក្មេង២២៤នាក់​ចូលរួមអបអរ​ទិវាកុមារអន្តរជាតិ

Posted: 2nd June 2005

កំពង់ចាម(C.S.C)៖ នាព្រឹក​ថ្ងៃទី១​ និងទី២​ ខែមិថុនា​នៅ​ព្រះវិហារ​កំពង់ចាម​មាន​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​គំរប់​លើក​ទី៥៦​​ និង​ជា​លើក​ទី៦​ សំរាប់​ខេត្ត​កំពង់ចាម។​ក្នុង​ឱកាស​នោះ​មាន​ការ​ចូល​រួម​ពី​សំណាក់​កុមារា​កុមារី​លោក​អភិបាល​អង់តូនី​លោក​បូជា​ចារ្យ​ហ្សើរ៉ាល់​និង​លោក​ឈួយ​ម៉ុងស្រេង​តំណាង​មក​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ព្រម​ទាំង​លោក​គ្រូ​អ្នកគ្រូ​ជា​ច្រើន​នាក់​ទៀត។​ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​ក្មេងៗ​មក​ពី​ភូមិ​ចំនួន​ ១០ភូមិ​ដូច​ជា​ភូមិ​កោះ​រកា​ភូមិ​ថ្មី​ក្តុល​លើ​ថ្ម​ពេជ្រ​ទី១​ ថ្ម​ពេជ្រ​ទី២​ ត្រពាំង​កណ្តោល​ចំលាក់​អណ្តូង​ច្រោះ​រោងច្រក​បឹង​កុក​ដែល​សរុប​ទាំង​អស់​មាន​ចំនួន​ ២២៤ នាក់​ហើយ​ក្មេង​ដែល​មក​ចូល​រួម​នោះ​ត្រូវ​បាន​គេ​កំណត់​ចាប់​ពី​អាយុ ៨-១៦ឆ្នាំ។

នៅ​ព្រឹក​នោះ​ដែរ​មាន​ការ​ទទួល​ស្វាគមន៍ ក្មេងៗ​ដែល​ធ្វើ​ដំណើរ​មក​ពី​ភូមិ​ផ្សេងៗ​និង​មាន​ការ​កាត់​ខ្សែ​បូរ​ទុក​ជា​អនុស្សា​វរីយ៍​ព្រម​ទាំង​ការ​ព្រលែង​ប៉េត​ប៉ោង​ពី​សំណាក់​លោក​អភិបាល​និង​លោក​តំណាង​មក​ពី​មន្ទីរ​អប់រំ។

លោក​អភិបាល​អង់​តូនី​បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា៖ "​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ដោយ​ឃើញ​មាន​ក្មេងៗ​មក​ចូល​រួម​ច្រើន​ក្នុង​ថ្ងៃនេះ។​ហើយ​ក្នុង​ឱកាស​ទីវា​កុមារ​អន្តរ​ជាតិ​នេះ​ក្មេងៗ​ទាំង​អស់​នឹង​ទទួល​បាន​នូវ​ការ​អប់រំ​ខ្លះៗ​ដែល​កម្ម​វិធី​បាន​បង្ហាញ​ជូន​ដោយ​មាន​បំណង​ផ្សព្វ​ផ្សាយ​ពី​តំលៃ​របស់​ក្មេង​ទាំង​នេះ​តាម​រយៈ​ការ​អប់រំ​ទាំង​សាសនា​កាតូលិក​និង​សាសនា​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ​ភាគ​របស់​យើង"​។

​លោក​តំណាង​មក​ពី​មន្ទីរ​អប់រំ​ខេត្ត​ក៏​បាន​ឡើង​ធ្វើ​ការ​សំណេះ​សំណាល​ជា​មួយ​ក្មេងៗ​នា​ឱកាស​នោះ​និង​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​នូវ​ប្រវត្តិ​ខ្្លះៗ​នៃ​ទិវា​កុមារ​អន្តរ​ជាតិ​នេះ​ព្រម​ទាំង​ធ្វើ​ការ​ផ្តែ​ផ្តាំ​ទុក​ជា​ដំបូន្មាន​ល្អៗ​សំរាប់​ពួក​គេ​ផង​ដែរ។

ក្រៅ​ពី​ការ​ចូល​រួម​ធ្វើ​ការ​សំណេះ​សំណាល​នា​ឱកាស​នោះ​ក៏​មាន​ការ​ប្រលង​របាំ​ប្រលងរាំ​និង​កម្ម​វិធី​ជា​ច្រើន​ទៀត​សំរាប់​អោយ​ក្មេងៗ​ចូល​រួម​លេង​កំសាន្ត​។​កុមារា​ធន់​វ៉ាន់ឌី​អាយុ ១៣ឆ្នាំ​មក​ពី​ភូម​កោះរកា​បាន​អោយ​ដឹងថា៖ "​ខ្ញុំ​បាន​មក​ចូល​រួម​នៅ​ក្នុង​ឱកាស​នេះ​ជា​លើក​ទី៣​​ ហើយ​ហើយ​នៅ​ឆ្នាំ​នេះ​ខ្ញុំ​មាន​របាំ​មួយ​ដើម្បី​ចូល​រួម​ធ្វើ​ការ​ប្រកួត​គឺ​របាំ​ក្រាប"។

នៅ​ថ្ងៃ​ទី២​ ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​កម្ម​វីធី​មាន​ការ​ចែក​ជូន​នូវ​រង្វាន់​ដល់​អ្នក​ឈ្នះ​និង​មាន​ការ​រៀប​ចំ​ម្ហូប​អាហារ​ដល់​ពួក​គេ​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​។​​​

Article Source: ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក

Top All Rights Reserved © 2006 Catholic Social Communications - UNICODE