|
ពិធីតែងតាំងលោក Edward McGovern MM ជាបូជាចារ្យកាតូលិក
Posted: 5th July 2004
Fr. Edward McGovern
|
លោកបូជាចារ្យMcGovernអាយុ៤៨ឆ្នាំជាគ្រីស្តទូតនៃក្រុមគ្រួសារម៉ារីណុលពីទីក្រុងញ៉ូវយកបានទទួលពិធីតែងតាំងជាបូជាចារ្យកាលពីថៃ្ងទី១២ ខែមិថុនាឆ្នាំ២០០៤នៅព្រះវិហារឈ្នោះ The Queen of the Apostles (គឺជាព្រះវិហារនៃ ម្ចាស់ក្សត្រីរបស់ សាវ័កព្រះយេស៊ូ) នៅមណ្ឌលម៉ារីណុល ញូវយ៉ក ក្រោមអធិយ្យភាពលោកអភិបាល Stephen Kim ជាអតីតអភិបាលទីក្រុងសេអូលនៃប្រទេស កូរ៉េ។ លោក Edward បានរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាងពីរឆ្នាំដោយធ្វើការជាមួយអង្គការម៉ារីណុល(Maryknoll)នៅភ្នំពេញជួយអ្នកជំងឺអេដស៏។ លោកទៅធ្វើការគ្រប់ទីកនែ្លងដោយសេចក្តីស្រឡាញ់ លោកបូជាចារ្យ Edward នឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅខែតុលាឆ្នាំ២០០៤ដើម្បីបន្តបេសកកម្មជាមួយ អ្នកជំងឺអេដស៍ទៀត។
លោកបានមានប្រសាសន៍ថា៖ខ្ញុំមានសេចក្តីសុខនៅក្នុងចិត្តរបស់ខ្ញុំ មិនមែនដោយសារតែខ្ញុំជួយសង្គ្រោះនរណាម្នាក់ទេ ឬ សង្គ្រោះវិញ្ញាណរបស់គេទេប៉ុន្តែខ្ញុំដឹងថា បើខ្ញុំនៅជិតសិ្នទ្ធជាមួយពួកគេនោះគេមានសេចក្តីសុខ លោកបន្តទៀតថាសម្រាប់អ្នកជម្ងឺមួយចំនួន អី្វដែលខ្ញុំអាចធើ្វពេលខ្ញុំនៅជិតគេ គឺមានតែការអធិដ្ឋានតែប៉ុណ្ណោះ។
|