|
ឥណ្ឌូនេស៊ី,ភូមិភាគចាប់ធ្វើយុទ្ធនាការផ្គត់ផ្គង់ជនរងគ្រោះដោយស៊ូណាមី
Posted: 7th January 2005
|
JAKARTA ប្រទេសឥណ្ឌូនេស៊ី(UCA News)៖ លោកអភិបាលដែលនៅផ្នែកម្ខាងនៃប្រទេសឥណ្ឌូនេស៊ីបានកំពុងជំរុញអោយព្រះសហគមន៍កាតូលិកជួយផ្តល់ជាលុយ ជាសំភារៈ និងជួយអធិដ្ឋានសំរាប់អ្នកដែលត្រូវបានទទួលរងឥទ្ធិពលដោយការរញ្ជួយដីនិងព្យុះ ស៊ូណាមីដែលត្រូវបានបំផ្លាញខ្េទចខ្ទីនៅភាគខាងជើងនៃកោះស៊ូម៉ាត្រា។
យោងទៅតាមក្រសួងសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបានអោយដឹងថាចំនួននៃប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងខេត្តដែលត្រូវបំ ផ្លាញដោយព្យុះស៊ូណាមីនៃ ខេត្តAcehមានការកើនឡើងច្រើនឡើង២៧០,០០០ នាក់កាលពីថ្ងៃទី៥ខែមករា ខណះពេលដែលអ្នកដែលបានស្លាប់បាត់បង់ជីវិតមានចំនួន៩៤,០០០នាក់។
ចំនុចកណ្តាលនៃការរញ្ជួយដីមានទំហំ៩.០ កាលពីថ្ងៃទី២៦ ធ្នូ គឺជា ការរញ្ចួយដីលើកទី៤ដ៏ធំជាងគេនៅលើពិភពលោកដែលចាប់ផ្តើមតាំងពី ឆ្នាំ១៨៩៩ ដែលមានទីតាំងប្រហែលជា១២៥គ.ម ពីឆ្នេរ សមុទ្រខេត្តAceh។ រលកធំ យ៉ាងសំបើមដែលកើតឡើងដោយ សារការរញ្ជួយដីក្រោមបាតសមុទ្រជាច្រើនដងស្ថិតនៅក្បែរតំបន់ មហាសមុទ្រឥណ្ឌានិងស្ថិតនៅឆ្ងាយពីប្រទេសអាហ្វ្រិក។
អគ្គភូមិភាគទីក្រុងJakartaបានផ្ញើលិខិតជំរុញអោយលោកបូជាចារ្យប្រចាំព្រះសហគមន៍ និងព្រះសហគមន៍កាតូលិកទាំងអស់ ដើម្បីជួយសម្ព័ន្ធមិត្តឥណ្ឌូនេស៊ី ដែលកំពុងតែទទួលរងឥទ្ធិពលពី គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ។ លោកឪពុក Sefanus Roy Djakarta ជាហិរញ្ញិកអគ្គភូមិភាគទី ក្រុងJakartaបាន ប្រាប់UCA Newsកាលពីថ្ងៃទី៣មករាកន្លង មកថា «យើងបានសរសេរ លិខិតទៅដល់ព្រះវិហារចំនួន៥៣ ដើម្បីជួយបងប្អូនរបស់យើង ដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិដ៏សាហាវនេះ» ។
គាត់បានបន្ែថមទៀតថាព្រះវិហារ នីមួយៗបានផ្ញើដោយផ្ទាល់នូវថវិកាដែលប្រមូលបានជាលើកទីពីរ ពីអភិបូជាកាលពីថ្ងៃទី8-9 មករាកន្លង ជូនគណៈកម្មការរបស់អគ្គភូមិភាគសំរាប់អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម រឺជូនដល់ វិទ្យាស្ថានបំរើសេវាកម្មសង្គម Lembaga daya Dharmas។
លោកបានមានប្រសាសន៍ថា៖ យើងនឹងផ្ញើថវិកា និងសំភារៈទាំង អស់ដើម្បីជួយពួកគេតាមរយៈ អគ្គភូមិភាគ Medan ដែលនឹងដឹក ជញ្ជូនតាមផ្លូវទឹកទៅអោយជនរងគ្រោះទាំងនៅ Aceh និងNias។
លោកអគ្គភូមិភាគMedan និងភូមិភាគSibolga ដែលគ្របដណ្តប់ ដោយ Aceh និងខេត្តថងលោកអគ្គភូមិភាគ Medan និងភូមិភាគ Sibolga ដែលគ្រប់ដណ្តប់ដោយAceh និង ខេត្តនៅជិតភាគ ខាងជើងកោះស៊ូម៉ាត្រាទៅទិសខាងត្បូងដែលជាកន្លែងមួយដែលមានប្រជាពលរដ្ឋ ២-៣រយនាក់ត្រូវបានស្លាប់ដែលបានរាយការណ៍ដោយកោះNias។Medan គឺជារាជធានីស្ថិតនៅភាគខាងជើងកោះស៊ូម៉ាត្រាដែលមានចំងាយ ១,៣៥០គ.ម ទិសពាយ័ព្យនៃទីក្រុង Jakarta។
លោកឪពុកក្រុម Jusuit ឈ្មោះ Ignatinus Swasono ជាប្រធាននៃ Lembaga Daya Dharma បានមានប្រសាសន៍ថា សំភារៈត្រូវបានដឹកជញ្ចូនតាមរថយន្តដឹកទំនិញចំនួនពីរ ដើម្បីជួយសង្គ្រោះប្រជាជននៅ Sibolga និង Medan។ «អាហារ សំលៀកបំពាក់ និងថ្នាំពេទ្យត្រូវបានផ្តល់ដោយព្រះសហគមន៍កាតូលិកនៃអគ្គភូមិភាគនៃទី ក្រុងJakarta កាលពីថ្ងៃទី៣មករា។ អគ្គភូមិភាគJakarta ក៏បានជួយផងដែរនូវរថយន្តដឹកជញ្ជូនដើម្បីផ្ញើនូវសំភារៈទៅដល់តំបន់ ដែលទទួលរងគ្រោះទាំងនោះ។
នៅភូមិភាគ Atambua ដែលមានព្រំប្រទល់ជាប់នឹងប្រទេសទីម័រខាងកើត ។ តាមប្រសាសន៍របស់លោកអភិបាល Anton Pain Ratu បានបង្ហាញចេញនូវការកើនឡើងនូវជំនួយដែលបានពីកិច្ចខិតខំប្រឹងប្រែងមួយជាមួយនឹងចំនួនទឹកប្រាក់៥លានរ៉ូបពី(ប្រហែលជា៥៤០ដូល្លារ) ដែលមានគំរោងចំណាយសំរាប់បុណ្យខួបកំណើតរបស់គាត់។ទីក្រុង Atambua គឺមានចំងាយ ២,០០០គ.មខាងកើតនៃទីក្រុងJakarta។
កំឡុងពេលនៃពិធីអភិបូជានៅឯសាលព្រះវិហារធំកាលពីថ្ងៃទី២មករាដែលជាថ្ងៃកំណើតរបស់គាត់អាយុគំរប់ចូល៧៦ឆ្នាំលោកអភិបាលបានប្រកាសថា គាត់នឹងលុបចោលនូវការប្រារព្ធពិធីបុណ្យខួបកំណើតគាត់«ដែលជាសញ្ញានៃសាមគ្គីភាពជាមួយនឹងជនរងគ្រោះនៅភាគខាង ជើង កោះ ស៊ូ ម៉ា ត្រា និង ប្រ ទេស ផ្សេងៗ ទៀត»។ គាត់បានប្រាប់អោយដឹងថាគាត់បានធ្វើជំនួយជាមួយទឹកប្រាក់សំរាប់ពិធីជប់លៀងនេះទៅក្នុងតំរូវការនៅភាគខាងជើងកោះស៊ូម៉ាត្រា។
ស្របពេលជាមួយគ្នានេះដែរលោកអភិបាលបានសរសេរលិខិតផ្ញើទៅបូជាចារ្យប្រចាំព្រះសហគមន៍ទាំងអស់ គណៈកម្មការជាន់ខ្ពស់ និងអ្នកដឹកនាំគ្រីស្តបរិស័ទទាំងអស់ដោយជំរុញអោយពួកគេធ្វើយុទ្ធនាការមនុស្សធម៌។ គាត់បាននិយាយថារាល់ថវិកាដែលបានប្រមូលរួចហើយ នឹងត្រូវបានផ្ញើដើម្បីជួយដល់ Medan និង Sibolga។
ជាមួយគ្នានេះផងដែរនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី លោកអភិបាលសមាគមសាសនទូតនៃព្រះហឬទ័យមេត្តាករុណារបស់ព្រះយេស៊ូ Josephus Suwatan នៃតំបន់ Manado បានជំរុញអោយសមាគមន៍កាតូលិកនៅក្នុងភូមិភាគ របស់គាត់នៅលើកោះ Sulawesi ដើម្បីធ្វើការអធិដ្ឋាន និងប្រមូលជំនួយ។
នៅក្នុងលិខិតរបស់គាត់ លោកអភិបាល suwatan បានបង្ហាញពីចក្ខុនិស្ស័យដោយសង្កត់ធ្ងន់ថាប្រជា ពលរដ្ឋឥណ្ឌូនេស៊ីត្រូវអនុវត្តតាមពាក្យស្លោក «ព្រះសហគមន៍កាតូលិកត្រូវតែថែរក្សាជនរងគ្រោះ» ។គាត់ធ្វើការប្រមូលថវិកាក្នុងកំឡុងពេលអភិបូជានៅក្នុងឆ្នាំថ្មីនេះ និងត្រូវបានផ្តល់ជូននូវចនដែលទទួលរងឥទ្ធិពលទាំងនោះនៅក្នុង Aceh និង Nias។
លោកឪពុក Frans Mangundap ជាបូជាចារ្យប្រចាំព្រះសហគមន៍នៃ Jesus the Good Shepherd Church នៅក្នុង Wenea ស្ថិតនៅភាគខាងត្បូងនៃ Manadoបានប្រាប់ UCA News កាលពីថ្ងៃទី ២មករាថា គ្រីស្តបរិស័ទដូចជាព្រះសហគមន៍កាតូលិករបស់គាត់គ្រប់ភូមិភាគទាំងអស់ បានធ្វើការអធិដ្ឋាន និងប្រមូលប្រាក់ ព្រមទាំងសំភារៈសង្គ្រោះដែលជាសញ្ញាមួយនៃសាមគ្គីភាព។ លោកបានប្រសាសន៍ថាព្រះសហគមន៍កាតូលិកក៏បានចូលរួមផងដែរជាមួយនឹងសាសនាម៉ូស្លីម និងប៉ូតែស្តង់ក្នុងការអធិដ្ឋាននៅក្នុង Manado។ ទីក្រុង Manado ស្ថិតនៅ ភាគឥឦសាន្តនៃប្រទេសឥណ្ឌូនេស៊ីចំងាយ២,១១៥គ.មពីទីរាជធានី។
លោកអគ្គអភិបាល John Liku Ada នៃ Makassar ដែលជាអគ្គភូមិភាគគ្របដណ្តប់ នៅភាគខាងត្បូងខេត្ត Sulawesi បានប្រាប់ UCA News ថាគាត់ក៏បានស្នើសុំគ្រីស្តបរិស័ទ និងក្រុមផ្សេងៗជាច្រើនក្នុងការរួបរួមគ្នាទៅមុខ ដើម្បីជួយសំរាលគ្រោះមហន្តរាយនោះ។
នៅទីក្រុងAmbon រាជធានីនៃខេត្ត Maluku ដែលមានកោះតូចមួយប្រហែលមានចំងាយប្រវែង ២,៣៤០គ.មខាងកើតទីក្រុងJakarta, លោកអភិបាលសមាគមន៍សាសនទូតនៃព្រះហឬទ័យមេត្តាករុណារបស់ព្រះយេស៊ូ Petrus Canisius Managi បានចង្អុលបង្ហាញព្រះសហគមន៍ និងអារាមដូនជីទាំងអស់ ដើម្បីប្រមូលនូវមូលនិធិសំរាប់ផ្ញើទៅកាន់ខេត្ត Aceh។
ក្នុងសារលិខិតថ្ងៃទី២៩ ធ្នូ លោកអភិបាលបាននិយាយថា «ក្នុងនាមជាអភិបាលនៃAmboina ខ្ញុំស្នើសុំពីព្រះសហគមន៍ បងប្រុស បងស្រី និងគ្រីស្តបរិស័ទទាំងអស់នៃភូមិភាគធ្វើការអធិដ្ឋានសំរាប់ជនរងគ្រោះដោយសារ tsunami» ។ គាត់បានប្រាប់អោយព្រះសហគមន៍ទាំងអស់ផ្ញើថវិកាដែលទទួលបានពីការប្រមូលបច្ច័យជាលើកទី២ពីបុណ្យអភិបូជាកាលពីថ្ងៃទី៣១ធ្នូ និងថ្ងៃទី១មករាដោយបញ្ជាក់ថា "នេះជាការបង្ហាញពីសាមគ្គីភាពរបស់យើង"។
លោកអគ្គភូមិភាគខេត្ត Kupang ដែលនៅក្បែរភូមិភាគ Atambua ក្នុងភាគខាងលិចប្រទេសទីម័រ ហើយក៏ស្ថិតនៅឆ្ងាយពីខេត្ត Aceh ផងដែរ។ ប៉ុន្តែលោកអគ្គអភិបាល Petrus Turang និយាយថាព្រះសហគមន៍នៅទីនោះធ្វើការចែករំលែកនូវការឈឺចាប់នៃ «សោកនាដកម្មនៃមនុស្សប្លែកពីធម្មតា» គាត់បានប្រាប់ UCA News នៅថ្ងៃទី1មករាថា គាត់ត្រូវបានជំរុញអោយបូជាចារ្យប្រចាំព្រះសហគមន៍ និងអ្នកបួសជាន់ខ្ពស់ផ្សេងទៀត ជួយអធិដ្ឋាន និងបង្កើនថវិកាជំនួយ។
គាត់បាននិយាយថា៖ «តាមនឹកស្មានបានអោយដឹងថាមានប្រជាពលរដ្ឋរាប់ពាន់នាក់បានត្រូវស្លាប់ក្នុងរយៈពេលដ៏ខ្លីហើយចំពោះអ្នកដែលនៅមានជីវិតក៏មិនមានលទ្ធភាពក្នុងការកប់សាកសព ញាតិសន្តានដែរ យើងត្រូវតែសំរាលក្តីឈឺចាប់របស់ពួកគេដោយការសូត្រធម៌និងការរំលែកទុក្ខ»។
ទន្ទឹមនឹងនេះដែរ Divine Word father Yustinus Tegu ដែលជាបូជាចារ្យប្រចាំព្រះសហគមន៍ក្នុងខេត្ត Sikumana ដែលស្ថិតនៅផ្នែក ខាងក្រៅ Kupang បានពោលអះអាងថា "ព្រះសហគមន៍កាតូលិកត្រូវតែអធិដ្ឋាន និងជួយដល់នរណាដែលមិនមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ដែលនៅជុំ វិញខ្លួនរបស់ពួកគេ"។
Petrus Manggut អាយុ៥៦ឆ្នាំដែលជាប្រធានដឹកនាំគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិក សន្ត Francis នៃការិយាល័យបេសកកម្ម Assisiនៅក្នុង Sikumana បានប្រាប់ UCA News ថាគាត់បានយំខណៈពេលដែលគាត់បានមើលការផ្សព្វផ្សាយពីការ បំផ្លិចបំផ្លាញ ខ្ទេចខ្ទីអស់នេះ។ គាត់បានមានប្រសាសន៍ថា "ខ្ញុំដឹងថាប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្ត Aceh ជាបរិស័ទម៉ូស្លីម ប៉ុន្តែសាសនាគឺជារឿងផ្ទាល់ខ្លួន"។គាត់បានបន្ថែមទៀតថា ប្រជាពលរដ្ឋត្រូវតែជួយគ្នាទៅវិញទៅមក និងធ្វើអោយមានភាពធូរស្រាលនូវបន្ទុកដ៏ធ្ងន់ធ្ងរដោយមិនត្រូវរើសអើងសាសនា។
សមាជិកក្រុមប្រឹក្សានៃជនបទបានបន្ថែមថាក្មេងៗនៃគណៈប្រតិភូរបស់ Pontifical Society of children និងក្រុមបេសកកម្មយុវជនបានប្រមូលថវិកាបានចំនួន ៨០,០០០រ៉ូបពី សំរាប់ជួយក្នុងការបំពេញការងារនៅក្នុងខេត្ត Aceh ក្នុងកំឡុងពេលអភិបូជានៅថ្ងៃទី២មករា។
បេសកកម្មអគ្គភូមិភាគ Kupang សំរាប់សិទ្ធិមនុស្សគឺបានរៀបចំផងដែរដោយអ្នកស្ម័គ្រចិត្តជាច្រើន។លោកឪពុក Leo Mali ដែលជាប្រធាននៃបេសកកម្មបានមានប្រសាសន៍អោយដឹងដែរថា "យើងមានរួចជាស្រេចនូវគិលានុបដ្ឋាយិកាព្រះសហគមន៍កាតូលិកក្មេងៗ លោកគ្រូអ្នកគ្រូ និងបុគ្គលិកផ្សេងៗទៀត ដើម្បីបញ្ជូនទៅខេត្តAcehទាំងអស់គ្នាជាមួយនឹងអ្នកស្មគ្រ័ចិត្តនៃសាសនាដទៃទៀត។ពួកគេនឹងទៅដោយមិនគ្រាន់តែជាអ្នកស្ម័គ្រចិត្តនៃសមាគមន៍កាតូលិក ប៉ុណ្ណោះទេ ថែមទាំងជាអ្នកស្ម័គ្រចិត្តរបស់សង្គមផងដែរ"។
នៅកណ្តាលJava លោកអគ្គអភិបាល Ignatius Suharyo នៃក្រុងSemarang បានទទួលទូរស័ព្ទជាច្រើនមកសួរគាត់ថា តើលោកអគ្គអភិបាលមានគំនិតផ្តួច ផ្តើមក្នុងការផ្តល់ជំនួយឬអត់? យោងតាមលេខារបស់លោកHoly Family Agustinus Parso Subroto បានអោយដឹងថាលោកអគ្គអភិបាលបានជំរុញអោយលោកអភិបាលព្រះសហគមន៍កាតូលិកនៅក្នុងអគ្គភូមិភាគដើម្បីបញ្ជូនប្រាក់ និងជំនួយសង្គ្រោះដែលផ្តល់ដោយព្រះសហគមន៍កាតូលិកដើម្បីផ្តល់ទៅអោយតំបន់ស៊ូម៉ាត្រា ភាគខាងជើង។នៅថ្ងៃទី២៨ ធ្នូលិខិតទាំងអស់បានផ្ញើទៅអោយលោកអភិបាលព្រះសហគមន៍ដើម្បីណែនាំពួកគេក្នុងការប្រមូលដង្វាយពិ សេសក្នុងកំឡុងពេលអភិបូជាថ្ងៃទី២៩-៣០ ខែមករា។
អគ្គភូមិភាគ Holy Family Archbishop Sului Florentinus Ajaan Hau នៃ Samarinda និង Franciscan Bishop Leo Laba Ladjar នៃ Jayapura បានជំរុញអោយគ្រឹស្តបរិស័ទរបស់ពួកគេបង្កើននូវមូលនិធិដោយផ្ទាល់ ខ្លួន។ Samarinda ស្ថិតនៅភាគខាងកើតនៃKalimantan ក្នុងប្រទេសឥណ្ឌូនេស៊ីផ្នែកម្ខាងនៃBorneos Jayapura ជារាជធានីនៃPapua ភាគខាងកើតនៃខេត្តរបស់ប្រទេសឥណ្ឌួនេស៊ីគឺមានប្រវែងប្រហែលជា៣,៨០០គ.ម ខាងកើតទីក្រុង Jakarta។
លោកអគ្គអភិបាលAjaan Hau បានជំរុញអោយព្រះវិហាររបស់គាត់ចំនួន២៤នាក់ផ្ញើថវិកាទៅគណនីធនាគារនៃ អគ្គភូមិភាគMedan និងភូមិភាគSibolga, Divine Word Father Henrikus Nuwa ជាលេខា របស់អគ្គអភិបាលបានប្រាប់ UCA News កាលពីថ្ងៃទី៤ មករាកន្លងទៅនេះ។
Article Source: UCANEWS
|