Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #169

ការីតាស​ អាស៊ីរាយការណ៍ពីការសន្យាផ្តល់ប្រាក់៣០លានដូល្លារអាមេរិក

Posted: 7th January 2005

បាង​កក​ (UCAN) : អង្គ​ការ​ការីតាស​អាស៊ី បាន​ទទួល​នូវ​ការ​សន្យា​ផ្តល់​ប្រាក់​ចំនួន​ជាង ៣០​លានដូ​ល្លារ​អា​មេ​រិក ដើម្បី​ធ្វើ​ការ​សង្រ្គោះ​មហ​ន្តរាយ​នៃ​ការ​រញ្ជួយ​ផែនដី និង​រលក​យក្ស ស៊ូណាមី​ហើយ​បន្ត​បង្កើន​មូល​និធិ និង​ជួយ​ព្រះ​វិហារ​តាម​តំបន់​នានា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​មហ​ន្តរាយ​ដ៏​ធ្ងន់​ធ្ងរ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ទាំង​នេះ។

យោង​តាម​លោក​ឪពុក Yvon Ambroise នាយក​ប្រតិ​បត្ត​នៃ​អង្គ​ការ ការី​តាស​អាស៊ី​បាន​អោយ​ដឹង​ថា​លោក​ឪពុក Kevin Hartigan នាយក​សេវា​កម្ម សង្រ្គោះ​របស់​អង្គការ កាតូលិក​ប្រចាំ​អាស៊ី​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​ប្រាប់​គាត់​ថា​ភ្នាក់​ងារ​អភិ​វឌ្ឍន៍ និង​សង្គម​របស់​លោក អភិបាល​សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ២៥លាន ដូ​ល្លារ​អា​មេ​រិក។

លោក​ឪពុក Ambroise បាន​មាន​ប្រសាសន៍​ថា អង្គការ តារីតាស​អន្ត​ជាតិ​បាន​សន្យា​ផ្តល់​ប្រាក់​ជិត ៧លាន​ដុល្លា ពី​ដៃ​គូ​អង្គការ​ការីតាស​ផ្សេង​ទៀត ទៅ​ទ្វីប​អ៊ីរ៉ុប និង​ទីកន្លែង​ផ្សេ ងៗ​ទៀត។ បណ្តាញ​ការងារ​អង្គការ ការីតាស បាន​បែង​ចែក​ជា ១៦២​ ភ្នាក់​ងារ បាន​ទទួល​អណិត្ត​បំពេញ​ការងារ​ដោយ ព្រះ​សហគមន៍​នានា​គ្រប់​លំ​ដាប់​ថ្នាក់​នៅ ទូទាំង​ពិភពលោក។

Father Phibul Visitnonthachai director of the Thai bishops Office for Emergency Relief and Refugees
Father Phibul Visitnonthachai director of the Thai bishops Office for Emergency Relief and Refugees
ដោយ​បាន​និយាយ​ទៅ​កាន់ UCANEWS កាល​ពី​ថ្ងៃ​ទី ៣មករា នៅ​ទី​ក្រុង​បាងកក លោក​បូជា​ចារ្យ​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ថា ការិយា​ល័យ របស់​គាត់​បាន​ជួយ​ព្រះវិហារ​ថ្នាក់​តំបន់​នៅ​ក្នុង​ប្រទេស ឥណ្ឌូណេស៊ី ស្រីលង្កា ឥណ្ឌា និង​ប្រទេស​ថៃ និង​បង្កើន​មូនិធិ ដើម្បី​អោយ ប្រទេស​ទាំង​នេះ​អាច​ឆ្នើយ​តប​ទៅ​នឹង​វិធាន​ការណ៍​សង្រ្គោះ​ទាន់​ពេល​វេលា​សម​ស្រប​ក្រោយ​ពី​ព្រឹត្ត​ការណ៍​រញ្ជួយ​ផែនដី និង​ព្យុះ​រលក​យក្ស ស៊ូណាមី ដែល​បាន​កើត​ឡើង​កាល​ពី​ខែ ធ្នូ ឆ្នាំ២០០៤ កន្លង​ទៅ​នេះ។ សាក​សព​ជន​រង​គ្រោះ​ជាង ១៤០ ០០០នាក់ ត្រូវ​បាន​គេ​អះអាង​នៅ​ថ្ងៃ​ទី៤ មករា​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ប្រទេស​ទាំង​បួន។ ជន​រង​គ្រោះ​រាប់​សិប​ពាន់​នាក់​បាន​បាត់​ខ្លួន​នៅ​ឡើយ និង​រាប់​លាន​នាក់​ផ្សេង​ទៀត​បាន​បាត់បង់ ទីជំរក។ ជន​រង​គ្រោះ​ដល់​ជីវិត​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ទៅ​ក្នុង​បណ្តា​ប្រទេស​ទាំង ១១រាប់​ពី មាឡាស៊ី​រហូត​ដល់ អាហ្រ្វិក​ភាគ​ខាង​កើត។

លោក​ឪពុក Ambroise បាន​ទៅ​ប្រទេស​ស្រីលង្កា​កាល​ពី​ថ្ងៃទី ៣០ ដល់​​​ ៣១ ខែធ្នូ ដើម្បី​វាយ​តំលៃ​តំរូវ​ការ​របស់​អង្គការ ការីតាស ស្រីលង្កា ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃទី ៦ មករា ដើម្បី​ពិភាក្សា​ជា​មួយ​លោក​ឪពុក​ Phibul Visitnon thachai នាយក​ការិយា​ល័យ​លោក​អភិ​បាល​ថៃ​ដើម្បី​ទៅ​សង្រ្គោះ​បន្ទាន់ និង​ជន​ភៀស​ខ្លួន ពី​របៀប​ថា​តើ អង្គការ ការីតាស អាស៊ីអាច​នឹង​ជួយ​ព្រះវិហារ​តាម​តំបន់​យ៉ាង​ដូច​ម្តេច។

Thai Bishop Lawrence Thienchai Samanchit of Chanthaburi  president of Caritas Asia
Thai Bishop Lawrence Thienchai Samanchit of Chanthaburi president of Caritas Asia
រូប​គាត់ និង​លោក​អភិបាល​ថៃ ​Lawrence Thienchai Samanchit នៃ ខេត្ត Chan thaburi នាយក អង្គការ​ការីតាស​អាស៊ី​បាន​ចាក​ចេញ​នៅ​ថ្ងៃ​នោះ​ទៅ​ទី​ក្រុង ចាការតា ដើម្បី​ទៅ​ជួប​ជា​មួយ​មន្រ្តី សន្និសិទ អភិបាល​ឥណ្ឌូណេស៊ី​និង​ Apostolic Nuncio នៅ​អម​លោក អគ្គ​អភិបាល​ឥណ្ឌូណេស៊ី​ Malcolm Ranjith ។

មន្រ្តី​អង្គការ ការីតាស​អាស៊ី បាន​អធិប្បាយ​ថា ព្រះវិហារ​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​រង​ការ​វាយ​ប្រហារ យ៉ាង​ធ្ងន់​ធ្ងរ​ទាំង​បួន​ប្រទេស បាន​ទទួល​ការ​សង្រ្គោះ​យ៉ាង​ច្រើន​ពី​មហន្តរាយ​សោដ​នាដកម្ម​នេះ ចាប់​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ សម្តេច​ប៉ាប​យូហាន​ប៉ូល​ទី២ បាន​បន្ត​អធិដ្ឋាន ​ដោយ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​រស់​រាន​មាន​ជីវិត ហើយ​ជន​រង​គ្រោះ​ដោយ​សារ​មហន្តរាយ នៅ​តំបន់​មហា​សាគរ​ឥណ្ឌា។

នៅ​ពាក់​កណ្តាល​ថ្ងៃ​ទី២​ មករា នៅឯ Angelus មុន​ពេល​អ្នក​ធម្ម​យា​ត្រា​រាប់​ពាន់​នាក់ នៅ​ព្រះវិហារ​សន្ត ភីតធី ក្នុង​បុរី​វាទីកង់ សម្តេច ប៉ាប​បាន​លើក​ឡើង​ថា ទោះ​បី​ជា​សោដ​នាដកម្ម​នេះ និង​សោដ​កម្ម​ដ៏​ទៃ​ទៀត​ព្រះ​ជាម្ចាស់​មិន​ដែល បោះ​បង់​ប្រជាជន​របស់​ព្រះអង្គ​ឡើយ។ សម្តច​បាន​អះអាង​ថា​៖​​​"ជំនឿ​បង្រៀន​យើង​ថា ព្រះ​ជាម្ចាស់​មិន​ដែល​បំភ្លេច​យើង​ឡើយ​ទោះ​បី​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា​យ៉ាង​ណា​ក៏​ដោយ​ ដូច​ជា​មហា​វិបត្តិ រលក​យក្ស​ដែល​បាន​វាយ​ប្រហារ អាស៊ី​អាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន​នេះ"។ គាត់​បាន​មាន​បន្ទូល​ថា​៖​"ព្រះ​ជាម្ចាស់​បាន​យាង​មក​ដើម្បី​ចែក​រំលែក​នូវ​អត្ថិភាព​របស់​មនុស្ស​យើង"។

ចាប់​តាំង​ពី​មាន​ព័ត៌មាន​មហន្តរាយ​បំផ្លិច​បំផ្លាញ​មក សម្តេច​ប៉ាប​យូហាន​ប៉ូលទី២​ ដែល​មាន​ព្រះជន្ម​ ៨៤​ព្រះ​វស្សា​បាន​ចេញ​ព្រះរាជ បន្ទូល​លួង​លោម​លើក​ទឹក​ចិត្ត​និង​ផ្តល់​​សេចក្តី​សង្ឃឹម​ដល់​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​មហា​ន្តរាយ​នេះ ហើយ​ក៏​បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ​ជួយ​ដល់​អ្នក​រងគ្រោះទាំង​នេះ។ យោង​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​បុរី​វ៉ាទីកង់​បាន​អោយ​ដឹង​ថា សម្តេច​ប៉ាប​អធិដ្ឋាន​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​អំឡុង​ពេល​អភិបូជា​នៅ​ឯ​ព្រះវិហារ​ឯក​ជន​របស់​គាត់​នា​ឱកាស​ឆ្នាំថ្មី​បាន​មក​ដល់។

Article Source: UCANEWS

Top All Rights Reserved © 2006 Catholic Social Communications - UNICODE