Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page News #155

ព្រះវិហារថៃឆ្លើយតបចំពោះជនរងគ្រោះដែលរងការប៉ះទង្គិចពីព្យុះរលកTidal

Posted: 28th December 2004

Coast of Madras, India, after the tragedy ឆ្នេរតំបន់Madras,ឥណ្ឌាក្រោយមហន្តរាយ

បាងកក(UCAN):ព្រះ​វិហារ​នៅ​ប្រ​ទេស​ថៃ​បាន​អំពាវ​នាវ​រក​ជំ​នួយ​ដើម្បី​ជួយ​ដល់​សហ​គមន៍​អ្នក​នេ​សាទ​ក្រីក្រ​ និង​អ្នក​ទទួល​រង​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត​ពី​ព្យុះ​រលក​ដែល​បាន​សំ​លាប់​មនុស្ស​រាប់​រយ​នាក់​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេស។​

លោក​កាឌី​ណាល់​​ Michael Michai Kitbunchu​ នៃទី​ក្រុង​បាង​កក​ដែល​ជា​ប្រ​ធាន​អភិ​បាល​កាតូ​លិក​ប្រ​ចាំ​ប្រ​ទេស​ថៃ​បាន​ធ្វើ​ការ​អំ​ពាវ​នាវ​មួយ​នៅ​ថ្ងៃ​ទី​២៧​​ខែ​ធ្នូ​ដោយ​បាន​ស្នើ​សុំ​អោយ​ព្រះ​វិហារ​កាតូ​លិក​នៅ​ ក្នុង​ប្រ​ទេស​ធ្វើ​ការ​ផ្តល់​ជា​ថវិកា និង​ជា​របស់​ប្រើ​ប្រាស់​ដើម្បី​ជួយ​ឧប​ត្ថម្ភ​ ដល់​ជន​រង​គ្រោះ​ដោយ​សារ​ព្យុះ​ឈ្មោះ​​tsunamis។

ព្យុះ​ស៊ូណាមី​ជា វាក្ស​ស័ព្ទ​ក្នុង​ភាសា​ជប៉ុន​សំ​រាប់​សំ​គាល់​នូវ​ចរន្ត​រលក​ដែល​បាន​ធ្វើ​អោយ​មាន​នូវ​ការ​រញ្ជួយ​ដី​នៅ​ក្រោម​បាត​សមុទ្រ​ជា​បន្ត​បន្ទាប់​ដែល​នេះ​គឺ​បង្ក​អោយ​មាន​ការ​រញ្ជួយ​ផែន​ដី​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​កាល​ពី​ថ្ងៃ​ទី​២៦​​ខែ​ធ្នូ នៅ​ក្រោម​បាត​សមុទ្រ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​ផ្ទាំង រលក​ទឹក​កក​មាន​កំពស់​រាប់​ពាន់​គីឡូ​ម៉ែត្រ​ សំ​លាប់​មនុស្ស​ជាង​​១២០០០​នាក់ ដែល​មាន​នៅ​ប្រ​ទេស​បង់​ក្លា​ដេស​​ ឥ​ណ្ឌា ឥណ្ឌូ​នេស៊ី ម៉ា​ឡេ​ស៊ី ម៉ាល់​ឌី មី​យ៉ាន់​ម៉ា ថៃ និង​ប្រ​ទេស​ស្រី​លង្កា​ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​អ្នក​ទៀត​នៅ​បាត់​ខ្លួន រឺ​មិន​ទាន់​រក​ឃើញ។

តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋា​ភិ​បាល​បាន​អោយ​ដឹង​ថា នៅ​តាម បណ្តោយ​ឆ្នេរ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​លើ​តំបន់​ឆ្នេរ​Satun Krabi Phuket Phangnga និង​ Ranong​​​បាន​សំ​លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤៣០​នាក់ រង​របួស​ជាង​៤០០០​នាក់។ នេះ​មិន​បាន​បញ្ជាក់​ពី​ចំនួន អ្នក​ដែល​បាត់ខ្លួន​ រឺ​ដែល​មិន​អាច​រាប់​បាន​នៅ​ឡើយ​ទេ។

លោក​កាឌី​ណាល់ មីចៃ (Michai) ​បាន​ប្រាប់​UCA News ថា​សន្និ​បាត​នឹង​ធ្វើ ការ​រៀប​ចំ​ការ​អធិ​ដ្ឋាន​ផង​ដៃរ​សំ​រាប់​ជន​រង​គ្រោះ​នៃ​សោធ​នាដ​កម្ម​នេះ នៅ​ពេល​អនា​គត។

លោក​បូជា​ចារ្យ​​Phobul Visitnonthachai ជា​ប្រ​ធាន​នៃ​ការិ​យា ល័យ​សំ​រាប់​ការ​សង្រ្គោះ​បន្ទាន់​និង​សំ​រាប់​ជន​ភៀស​ខ្លួន​(COERR)​​បាន​មាន​ប្រសា​សន៍​ថា​ការិ​យា​ល័យ​សំ​រាប់​របស់​គាត់​ស្ថិត ដែល​នៅ​ក្រោម​សន្និ​បាត​របស់​លោក​អភិ​បាល​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ក្នុង នាម​ជា​ព្រះ​វិហារ​កាតូ​លិក​ដ៏ធំ​នៅ​ប្រ​ទេស​ថៃ។​ ការិ​យា​ល័យ​របស់​លោក នឹង​ធ្វើការ​ដឹក​នាំ​នូវ​យុទ្ធ​នា​ការ​នេះ។

គាត់​បាន​ប្រាប់​UCA News កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ​ថា​ភ្នាក់​ងារ​របស់​លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ទៅ​លើ​ទី​ភ្នាក់​ងារ​សង្គ្រោះ​សំ​រាប់ អ្នក​នេ​សាទ​ក្រី​ក្រ​ដែល​ទទួល​រង​ធ្ងន់​ធ្ងរ​ដោយ​សារ​ព្យុះ​កំ​ណាច​tsunamis។

លោក​បូជា​ចារ្យ​Phibu​l​បាន​និ​យាយ​ថា​គាត់​បាន​ស្នើ​សុំ Stigmatine Father Suebsak Kluimai Na Ayudhya ដែល​តំណាង​ឲ្យ COERR​នៅ​ក្នុង​ភូមិ​ភាគ​Surat Thani​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើក​ដំបូង​ទៅ​លើ​អ្នក​នេ​សាទ​តាម​ទូក​តូចៗ នៅ​គ្រប់​ខេត្ត ដូច្នេះ​ភ្នាក់​ងារ​របស់​គាត់​អាច​ចាប់​ផ្តើម​ធ្វើ​ការ​ឆ្លើយ​តប​ចំ ពោះ​ទុក្ខ​វេទ​នា​របស់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​បាន។

គាត់​បាន​មាន​ប្រសា​សន៍​ថា​អាហារ សំ​លៀក​បំពាក់ និង​មូល​និធិ​ដំ បូង​ចំ​នួន​១០០​០០០បាត​(ស្មើ​នឹង​២៥០០ដុល្លារ) គឺ​ត្រូវ​ការ​សំ​រាប់​ភ្នាក់​ ងារ​ជួយ​សង្គ្រោះ។ គាត់​បាន បន្ថែម​ទៀត​ថា មូល​និធិ​ជា​ច្រើន​នឹង​ត្រូវ​ការ​នៅ​ពេល​ក្រោយ​ដើម្បី​ធ្វើ​ការ​ជួយ​សង្គ្រោះ​ និង​ធ្វើ​អោយ​ល្អ ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​អាច​រក​ឃើញ​នួវ​ពត៌​មាន​អំពី​ការ​ខូច​ខាត​របស់​គ្រួសារ​ទាំង​នោះ​បាន។

គាត់​បាន​និ​យាយ​ថា របាយ​ការណ៍​ដំបូង​ដែល​គាត់​បាន​ទទួល​ពី Ranong ដែល​ជាទី​ស្នាក់​ការ​របស់​លោក​បូជា​ចារ្យ Suebsak ប្រាប់​អោយ​ដឹង​ថា នៅ​ភូមិ​Suksamran​មាន​ផ្ទះ​ចំ​នួន​១៣០០​ត្រូវ​បាន លិច​ចូល​ទៅ​ក្នុង​សមុទ្រ​សំ​លាប់​មនុស្ស​២៨​នាក់ ហើយ​បាន​បំ​ផ្លាញ​ផ្ទះ​ចំ​នួន​៥០០នៅ​ភូមិ​​Muangluang។​ គាត់​បាន​បន្ត ទៀត​ថា​សាលា​រៀន និង​មណ្ឌល​សុខ​ភាព និង​កន្លែង​ផ្តល់​សេវា​កម្ម​សង្គម​ជា​ច្រើន​ក៏​ត្រូវ​បំ​ផ្លិច​បំ​ផ្លាញ​ផង​ដែរ។​

លោក​បូជា​ចារ្យ Manop Phongla-eead, បូជា​ចារ្យ​ប្រចាំ​ព្រះ​វិហារ Sacred Geart of Jesus នៅ Ranong បាន​ប្រាប់​ថា​មាន​គ្រីស្ត​បរិ​ស័ទ​ម្នាក់​ប្រាប់​គាត់​ថា​មាន​បង​ប្អូន​គាត់​ចំ​នួន​៦នាក់​នៅ​ឯSuksamran​ត្រូវ​បាន​ស្លាប់​ដោយ​សារ​រលក​កំ​ណាច។

គាត់​បាន​និ​យាយ​ថា រ​បាយ​ការណ៍​ដែល​ទទួល​បាន​ជា​រ​បាយ​ការណ៍​ត្រួសៗ​ពី​បណ្តា​ខេត្ត​ផ្សេងៗ ប៉ុន្តែ​ភ្នាក់​ងារ​របស់​គាត់​នឹង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​កាន់ តែ​ខ្លាំង​ថែម​ទៀត​លើ​ភូមិ​ក្រី​ក្រ​ដូច​ជា នៅ​ភូមិ​Ranong​ជា​កន្លែង​ដែល​មិន​បាន​ទទួល​ពត៌​មាន​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ទាក់​ទង​នឹង​រឿង​នោះ​ច្រើន​ដូច​នៅ​តាម​សមុទ្រ​ល្បីៗ និង​នៅ​តាម រម្មណី​ដ្ឋាន​នៅ​ភូ​កេត​ជា​ដើម។

លោក​អភិ​បាល​នៃ​ក្រុម​Salesian Prathan Sridanusil នៃ Surat Thaniបាន​និ​យាយ​ថា​បុគ្គ​លិក​ព្រះ​វិហារ​របស់​គាត់​បាន​ផ្តល់​របាយ​ការណ៍​មក​ថា​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​អន្ត​រាយ​ឡើយ។​ គាត់​បាន​បន្ថែម​ទៀត​ថា​សោធ​នាដ​កម្ម​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ ជា​ពេល​បូជា​ចារ្យ​ភាគ​ច្រើន​កំ​ពុង​រៀប​ចំ​ធ្វើ​អភិ​បូជា​សំ​រាប់​បុណ្យ​នៃ​គ្រួសារ​ដ៏វិ​សុទ្ធ។ គាត់បានប្រាប់ UCANEWS​ថា​ព្រះវិហារ និងសាលាភាគច្រើនទទួងរងការបំផ្លាញ​ រឺ​ថា​ការ​បំ​ផ្លិច​បំ​ផ្លាញ​នេះ​គ្មាន​ខូច​ខាត​អ្វី​សោះ ប្រៀប​ធៀប​នឹង​ការ​បាត់​បង់​ជី​វិត។

លោក​អភិ​បាល​មាន​ប្រសា​សន៍​បន្ត​ថា "អ្នក​បំ​ពេញ​កិច្ច​ការ​ព្រះ​វិហារ​គួរ​អោយ​ស្ងើច​សរ​សើរ​ដែល​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ស្ថាន​ភាព​អា​សន្ត​តាម​តំ​បន់​ព្រះ​វិ​ហារ​និ​មួយៗ​បាន។​គាត់​បាន​បន្ថែម​ទៀត​ថា​គាត់​រៀប​ចំ​រួច​រាល់​ក្នុង​ការ​ចាក​ចេញ​ពី Hua Hin ដែល​មាន​ចំ​ងាយ​២៤០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ទី​ក្រុង​បាង​កក ហើយ​ក្នុង​ដំណើរ​របស់​គាត់​ដើម្បី​ធ្វើ​ទស្សនៈ​កិច្ច​ខេត្ត​ដែល​ទទួល​រង​គ្រោះ​ថ្នាក់ ដើម្បី​ធ្វើ​ការ​ពិនិត្យ​លើ​ការ​ខូច​ខាត​សំ​រាប់​ឆ្លើយ​តប​ទៅ​​ព្រះ​វិ ហារ។

បង​ស្រីRosa Suphathongamphai​ ក្រុម​បំរើ​បេះ​ដូង​បរិ​សុទ្ធ​របស់​ព្រះ​នាង​ម៉ារី(Servants of the Immaculate Heart of Mary)​បាន​និយាយ​ថា​សមា​ជិក​នៃ​សហ​គមន៍​របស់​គាត់​ដែល​បើក​សាលា នៅ​ភូ​កេត​បាន​ទៅ​យក​ប្រជា​ពល​រដ្ឋ​គេច​ខ្លួន​ចេញ​ពី​រលក​ទឹក ហើយ​និង​អ្នក​ដែល​ទទួល​រង​របួស។

Stigmatine Father Pipat Rungruankkul ជាសហ​ធម្ម​ចារី​ខេត្ត​ដែល​ធ្វើ​ការ​យ៉ាង​សំ​ខាន់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេស​ថៃ​បាន​ប្រាប់UCA Newsកាល​ពី​ថៃ្ង​ទី​២៧​ខែ​ធ្នូ​ថា​ សហ​ភាគា​របស់​គាត់​ដែល​មាន​គំ​រោង​ថ្វាយ​អភិ​បូជា​ជា​មួយ​គ្នា​នៅ ឆ្នេរ​Patong និង​Bangthao ដែល​នៅ​ជុំ​វិញ​កោះ​ភូ​កេត មិន​អាច​ចូល​បាន​ទេ​ដោយ​ឆ្នេរ​ទាំង​នោះ​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​មន្ត្រី​រាជ​ការ។

លោក​បូជា​ចារ្យSuebaskUCAបាន​ប្រាប់​UCA Newsនៅ​ថៃ្ង​ទី​២៧​ខែ​ធ្នូ​ថា​ព្រះ​វិហារ​តូច​នៅ​Patong ត្រូវ​បាន​បំផ្លាញ​ខ្ចេច​ខ្ទី​អស់។

លោក​បូជា​ចារ្យ​Pipat បាន​និ​យាយ​ថា​នៅ​ឯ​ព្រះ​វិហារ​សន្ត Agnes នៅ Krabi ថា​ប្រ​ហែល​ជា​៧០០​ម៉ែត្រ​ពី​ឆ្នេរ Nopharat Thara, បូជាចារ្យប្រចាំព្រះវិហារ លោក Stigmatine Father Pornchai Techapitaktham បាន​រៀប​ចំ​រួច​ជា​ស្រេច​សំរាប់ អភិ​បូជា​ដោយ​មាន​គ្រីស្ត​បរិ​ស័ទ​កាតូ​លិក បាន​ចាប់​ផ្តើម​មក​ដល់​ស្រប​ពេល​ដែល​រលក​ចាប់​ផ្តើម​បុក​ចូល។ គាត់​បាន​និ​យាយ​ថា​លោក​បូជា​ចារ្យ Pornchai រួម​ដំ​ណើរ​ជា​មួយ​អ្នក​មាន​កំ​លាំង​កំ​ហែង​ជា​ច្រើន​ទៅ​ជួយ​នាំ​យក​មនុស្ស​ចាស់ និង​អ្នក​ជំងឺ​ដែល​សំរាក​នៅ​ផ្ទះ។​

លោក​អភិ​បាល​Prathan​បាន​មាន​ប្រសា​សន៍​ថា​លោក​បូជា​ចារ្យPornchai ក្រៅ​ពី​បង្កើត​ជំរក​សំ​រាប់​អ្នក​ភូមិ​ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​នៅ​តាម​តំបន់​ព្រះ​វិហារ គាត់​ក៏​បាន​ធ្វើ​ការ​ជា​មួយ​នឹង​អារាម ព្រះ​ពុទ្ធ​សាស​នា​ក្នុង​តំបន់​ផងដែរ ក្នុង​ការ​មើល​ថែ​សាក​សព។

លោក​បូជា​ចារ្យ​Pipat បាន​និ​យាយ​ថា​បូជា​ចារ្យ​ទទួល​ខុស​ត្រូវ​ព្រះ​វិហារ និង​គ្រីស្ត​បរិ​ស័ទ​ជើង​ព្រះ​វិហារ​បាន​ឃើញ​ផ្ទះ​គ្រីស្ត​បិរិ​ស័ទ​កាតូ​លិក​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែ​កិច្ច​ការ​របស់​ពួក​គេ​គឺ​ជួយ​មនុស្ស​ចាស់​ឲ្យ​មាន​សុ​វតិ្ថ​ភាព។

គាត់​បាន​និ​យាយ​ថា​សហ​ភាគា​របស់​គាត់​កំពុង​សម្រប​សម្រួល​ជា​មួយ​នឹង​លោក​បូជា​ចារ្យ​Phibul ដើម្បី​ឧប​ត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​រង​គ្រោះ​នៅ​ក្នុង Ranong, Trang និង Phangnga។

COERR ដែលបាន​ស្ថាបនា​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៨ ​ដោយ​លោក​បូជា​ចារ្យ​ John Bapist Bunlert Tharachatr ផ្តល់​ការ​អនុ​គ្រោះ​ដល់​ជន​ភៀស​ខ្លួន​ដែល​មក​ពី​ប្រ​ទេស​កម្ពុជា ឡាវ ភូមា និង​វៀត​ណាម ក្នុង​នោះ​ក៏​មាន​ប្រជា​ជន​ថៃ​នៅ​តាម​ព្រំ​ប្រ​ទល់​ដែល​ទទួល​រង​ពី​សង្គ្រាម​ផង​ដែរ​។

Article Source: UCANEWS

Top All Rights Reserved © 2006 Catholic Social Communications - UNICODE