|
លោក កាឌីណាល់ Crescenzio Sepe បានមកទស្សនៈកិច្ចព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា
Posted: 4th December 2004
|
បុរីវ៉ាទីកង់(Fides Service); "បេះដូងរបស់ខ្ញុំសូមអរព្រះគុណចំពោះព្រះជាអម្ចាស់ជាព្រះបិតារបស់យើងនៅក្នុងថ្ងៃនេះនិងក្នុងឱកាសដើម្បីចុះមកធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជារបស់អ្នកដ៏ថ្លៃថ្លានេះ និងដើម្បីចូលរួមក្នុងពិធីអរព្រះគុណព្រះជាអម្ចាស់ជាមួយអ្នករួមជាមួយនិងការច្រៀងកោតសរសើរដល់ព្រះជាម្ចាស់ដែលមានធម៌មេត្តាករុណាយ៉ាងក្រៃលែង"។
ប្រយោគមនោសញេ្ចតនាទាំងនេះបានសំដែងឡើងដោយលោក កាឌីណាល់crescenzio Sepe ជាប្រធានក្រុមសាសនទូតប្រកាសផ្សព្វផ្សាយដំណឹងល្អដល់ប្រជាជន នៅពេលដែលរូបគាត់បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១ ធ្នូ។ បន្ទាប់ពីបានជួបប្រជុំជាមួយ បុព្វជិក បុព្វជិតា សាសនទូត និងគ្រិស្តបរិស័ទនៃព្រះសហគមន៍ កាតូលិក មក លោកបានទៅទស្សនាមជ្ឈមណ្ឌលអនុស្សាវរីយ៍ប្រល័យពូជសាសន៍។ នៅព្រឹកថ្ងៃទី២ ធ្នូលោកកាឌីណាល់ Sepe បានធ្វើជាអធិបតីនៃពិធីអភិបូជាដោយមានវត្តមាននាយកទេវវិទ្យាល័យ បុគ្គលិកបង្រៀន និស្សិតទេវវិទ្យាល័យ និងគ្រឹស្តបរិស័ទមួយចំនួនទៀត។
ការរិៈគិត ពីអត្ថបទព្រះគម្ពីរដំណឹងល្អ តែងដោយសន្តម៉ាថាយ (១៥,៣២)៖
"ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះបណ្តាជនទាំងនេះ"លោកកាដីណាល់បានមាន ប្រសាសន៍ "ព្រះជាម្ចាស់ អាចមានព្រះបន្ទូលនេះ អំពីយើងនៅថ្ងៃនេះ យើងទាំងអស់គ្នាត្រូវការសេចក្តីមេត្តាករុណារបស់ព្រះអង្គ សេចក្តីស្រឡាញ់និងមេត្តាករុណារបស់ទ្រង់មានអស់កល្យជានិច្ច ព្រះអង្គបានលើកលែងទោសរំដោះបាបចំពោះយើង"។
លោក កាឌីណាល់ បានសង្ខេបពីប្រវត្តិនៃការផ្សព្វផ្សាយដំណឹងល្អ នៅក្នុងប្រទេសកម្ពុជាថា "គ្រឹស្តបរិស័ទលើកតំបូង និងបូជាចារ្យ សាសនទូត ដើមតំបូងបង្អស់ដែលបានមកពីប្រទេស ហ្វីលីពីន និងប្រទេសប៉ទុយហ្គាល់ បានមកដល់ប្រទេសកម្ពុជាជាង៤០០ឆ្នាំ កន្លងមកហើយ ដើម្បីផ្សព្វផ្សាយដំណឹងល្អ លោក កាឌីណាល់ Sepe បានមានប្រសាសន៍ថាក្រោយឆ្នាំ១៦៦៥ លោក ឪពុក នៃក្រុមសាសនទូតក្រៅប្រទេសនៃទីក្រុងប៉ារីស ដែលជាក្រុមគ្រួសារសាសនទូត Propaganda Fide បានចូលមកបំពេញបេសកកម្មតំបូងនៅក្នុង ប្រទេសកម្ពុជា។
បេសកកម្មនេះបានជួបប្រទះនូវបទពិសោធន៍សន្តិភាព និងភាពចំរើន លូតលាស់ ប៉ុន្តែក៏បានជួបប្រទះនូវព្រឹត្តិការណ៍ ទុក្ខសោកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីមេត្តាករុណាមានអំណាចខ្លាំងក្លាជាង មារកំណាច ដែលបានបំផ្លិចបំផ្លាញគ្រឹស្តបរិស័ទ (អ្នកដើរតាមព្រះយេស៊ូ) និងព្រះសហគមន៍"។ បច្ចុប្បន្ននេះ យើងមានអំណរសប្បាយ ពីព្រោះក្រុមសាសនទូតដែលត្រូវបានគេបណ្តេញ ចេញពីប្រទេសបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ហើយស្ថាប័នផ្សេងៗ ជាច្រើនបានមកជួយកសាងព្រះសហគមន៍នៅក្នុងប្រទេសឡើងវិញ។
Article Source: C.S.C
|