Print this page
 
Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004Hit Counter Since 2004
Khmer | English | Spanish | French
[Guest Book | Mailing List]
Help on installing Khmer Unicode

Back to the front page Diocese of Kompong Cham - Article #141

ផែនការកម្មទៅអនាគតរបស់ព្រះសហគមន៍កាតូលិក នៅកម្ពុជា

Posted: 13th December 2004

សព្វថៃ្ង សកលភាវូបនីយកម្ម​ និង​​គោល​ការណ៍​​របស់​វា​បាន​ប៉ះ​ទង្កិច​នឹង​របៀប​រស់នៅ​ និង​សង្គម​កម្ពុជា​ដែល​ទទួល​ការខូច​ខាត​រចនាសម្ព័ន្ធ​សង្គម ការឈឺចាប់​អំពី​ភាពក្រីក្រ និង​ប្រព័ន្ធ​អប់រំ​ដែលមិន​មាំទាំ។​​ ទៅ​ខាងមុខ ​ការផ្តើម​ខំ​អស់ពី​សមត្ថភាពរបស់​យើង គឺ​ត្រូវតែ​រៀបចំ​ឲ្យ​សកលភាវូបនីយកម្ម​នេះ​ នៅក្នុង​ផ្លូវ​ជា​វិជ្ជមាន​មួយ និង​ជួយ​ប្រជាជន​កម្ពុជា​ប្រឈម​ទល់នឹង​បញ្ហា​ទាំងនេះ។ តើ​ធ្វើ​ដូចម្េតច​ ​ដើម្បី​ប្រគល់​អំណាចឲ្យ​ទៅ​ពួកគេ​តាម​មធ្យោបាយ​តម្លៃ​នៃ​ការជឿជាក់ និង​តើ​ធ្វើ​ដូចម្តេច​ ដើម្បី​ទ្រទ្រង់សេដ្ឋកិច្ច​ដល់​សមាគមន៍​ មាន​ន័យថាដើម្បី​តទល់​នឹង​រាល់ការ​ប្រកួតប្រជែង​ដែលមាន​នៅ​ខាងមុខ​នេះ។ យើង​ ​ធ្វើការ​តាមរយៈ​ចងក្រង​ឡើងវិញ​រចនាសម័្ពន្ធ​សង្គម ហើយ​មិនមែន​ជាការ​ជួសជុល​ចំណែក​​ខូចខាត​របស់​វា​នោះទេ។
ចំណុច​សំខាន់​ក្នុង​ការប្រឹងប្រែង ដើម្បី​កសាង​ឡើងវិញរចនាសម្ព័ន្ធ​សង្គម​នេះគឺ ​ត្រូវតែ​យល់ពី​គ្រួសារ និង​សហគមន៍​ ដែលបាន​បាក់បែក តែ​យើង​មិនអាច​ត្រឡប់​ក្រោយ​ទៅ​សម័យកាល​មុន​សង្រ្គាម​នោះវិញ​ទេ។​ បំណង​របស់​យើងគឺ ​កសាង​ឡើងវិញសង្គម​នេះ​ដោយ​តម្រូវ​ទៅនឹង​ពេលវេលា​ថ្មី និង​ពិភព​ថ្មី​មួយ។​ វាជា​ការប្រព្រឹត្ត​ទៅ​ដូចគ្នា នឹង​របៀប​ដែល​យើង​យល់ពី​តួនាទី​ព្រះវិហារ​នៅក្នុង​ប្រទេស​នេះ វា​មិនមែន​ជាការ​ធ្វើ​សង្គម​ឲ្យ​ដូចដើម​ឡើងវិញ អ្វី​ដែល​ត្រូវ​បំផ្លាញ និង​បានមក​វិញ​នូវ​ពេលវេលា​ដែលបាត់បង់​នោះទេ។ ប៉ុន្តែ ឆ្លៀត​យក​ឱកាស​ ដើម្បី​ទៅកាន់​ប្រភព​ថ្មីៗ​​ បរិសុទ្ធ​នៃ​សច្ចៈធម៌​ព្រះយេស៊ូ​ ចេញពី​នេះ​ត្រូវ​រៀបចំ​ឡើងវិញ​ព្រះសហគមន៍។
- ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ យើង​ត្រូវតែ​បន្ត​សកម្មភាព​ដូចគ្នា។ នៅ​ពេល​ដែល​បម្រើការ​បណ្តុះបណ្តាល​ជំនឿ​នៃ​ព្រះសហគមន៍​កាតូលិក​របស់​យើង​ អាទិភាព​ដំបូង​គឺ​កុមារ យុវជន កាយវិកលជន និង​ភេទនីយ៍ (ជន​ដែល​ងាយ​ទទួល​រងការឈឺចាប់)។
- ចេញពី​ទស្សនៈ​ណែនាំ​គ្រិស្តបរិស័ទ កម្មវិធី​រៀបចំ​ការណែនាំ​គ្រិស្តបរិស័ទ ដូចជា​សិក្ខាសាលា​សម្រាប់​អ្នកអប់រំជំនឿ អក្ខរកម្ម និង​ការ​រៀន​របាំ​កម្ពុជា​ក៏ត្រូវ​បាន​​ធ្វើ​ជាបន្ត​។ ប៉ុន្តែ សំខាន់​ចំពោះ​យើង​ជាងនេះគឺ​ ភ្ជាប់​ការធ្វើ​ពិធី​បុណ្យទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជាជន។ យើង ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ការចូលរួម និង​ផែនការ​កម្ម​សម្រាប់​ការធ្វើ​ពិធី​បុណ្យ​នេះ​។
- ការអប់រំ​អ្នកដឹកនាំ ក៏ជា​ចំណុច​សំខាន់​ផងដែរ តែ​បញ្ហា​នេះ​ត្រូវ​ភ្ជាប់ទៅ​នឹង​តម្លៃ​នៃ​ការផ្សះផ្សារ និង​សន្តិភាព​នៅក្នុង​នោះ និង​អំពី​សហគមន៍​ផងដែរ។ វា​មិនជា​សំខាន់​ណាស់ណាទេ ការបណ្តុះបណ្តាល​អ្នកដឹកនាំ ប៉ុន្តែ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​របៀបមួយដែល​ត្រូវ​ធ្វើ។
- វិស័យ​ជាអាទិភាព​គឺ ទ្រទ្រង់​មូលដ្ឋានអប់រំ ​អក្ខរភាព​សម្រាប់​កុមារ និង​ជួយ​យុវជន​ឲ្យ​បញ្ចប់​ការសិក្សា​របស់​គេ​ យ៉ាងហោចណាស់​ក៏​កម្រិត​មធ្យមសិក្សាជាមួយ​នឹង​ការយក​ចិត្តទុក​ដាក់​ពិសេស​ចំពោះ​ជនកាយវិកល។
- ក្នុង​វិស័យ​ការងារ​សង្គម យើង​មាន​ផែនការ​សហការ​ជាមួយនឹង​អង្គការ​ការីតាស​កម្ពុជា​ដែលមាន​គោលដៅ​ដូចគ្នា​ផងដែរ។
- យើង ​ប្រាថ្នា​ពង្រីក​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​នឹង​ជំនឿ​ផ្សេងៗ​ទៀត​(ជាចម្បង​គឺ ព្រះពុទ្ធសាសនា និង​ឥស្លាម​សាសនា) ​ជាពិសេស​ជាមួយ​នឹង​អ្នក​ដែល​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាជន និង​ជាមួយ​អ្នក​ដែល​ផ្តល់​ព្រះវិហារ​(​ពុទ្ធសាសនា និង​ឥស្លាម​សាសនា) មិនមែន​តែ​ចំពោះ​ការជួបជុំ​តាម​ប្រពៃណី ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​ដើម្បី​រៀបចំ​ឡើងវិញ​រចនាសម្ព័ន្ធ​សង្គម។
- នៅ​មាន​ព្រះវិហារ និង​អាគារ​មណ្ឌល​សហគមន៍​កំពុង​សាងសង់​បង្ហើយ ឬ​ចាប់ផ្តើម​នៅខែ​បន្ទាប់​ក៏ដូច​ជា​ការសាងសង់​សាលា និង​បន្ទប់សិក្សា​ផងដែរ។
- ដី​សម្រាប់​សហគមន៍​ដាំដុះ​ត្រូវ​បាន​ប្រ​គល់​ឲ្យ​ទុកជាកម្មសិទ្ធ។ ការទាក់ទងនឹងការ​ទិញ ការ​រៀបចំ​ដី​សម្រាប់​សហគមន៍​ក្រីក្រ និង​សកម្មភាព​កសិកម្ម​ផ្សេងៗ​ទៀត​នឹងត្រូវ​បាន​ដំណើរ​ការបន្ត។

Article Source: C.S.C

Top All Rights Reserved © 2006 Catholic Social Communications - UNICODE