CatholicCambodia.org

Return to normal view

Back to the front page Diocese of Kompong Cham - Article #120

ការរស់ឡើងវិញ នៃព្រះសហគមន៍ក្នុងប្រទេសកម្ពុជា

Posted: 29th November 2004

Catholic Christains in the long past year ដូនជី​និងគ្រីស្តបរិស័ទពីដើម

នៅ​ឆ្នាំ ១៩៧៩ បន្ទាប់​ពី​កង​រំដោះ​ជាតិ​ពី​សង្គម​ដ៏​សែន​ឃោឃៅ “គឺ​រួច​ផុត​ពី​សម័យ​ប៉ុលពត” ប្រជាជន​បាន​ត្រឡប់​ចូលមក​រស់នៅ​តាម​ភូមិ​វិញ។ តាំងពី​ពេលនោះ​មក​រដ្ឋាភិបាល ចេះ​តែ​រក​រឿង​គ្រីស្តបរិស័ទ។ នៅ​ឆ្នាំ ១៩៨០ មាន​គ្រីស្តបរិស័ទ​ប្រហែល​៦០​នាក់​ ត្រូវរដ្ឋាភិបាល​ឃុំ​ខ្លួន​គេ​ដោយ​ចោទ​ថា​អ្នក​ទាំង​នោះ​​ជាប់​ទាក់ទង​និង​ពួក​តស៊ូ។ ចំណែក​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ក៏​បាន​ចូល​មក​វិញ​ក្រោយ​គេ​បង្អស់ នៅ​ពេលនោះ​រដ្ឋាភិបាល​ថ្មី​បាន​ប្រកាស​រក​អ្នក​ចេះដឹង​ដែល​​នៅសល់​ដើម្បី​រៀបចំ​សង្គម និង​រចនា​សម្ព័ន​នៅតាម​ក្រសួង​និមួយៗ។ ងាយ​ស្រួល​ដល់​ការ​គ្រប់គ្រង​ ព្រោះ​ខ្លាច​មាន​អ្នកបន្លំ​ខ្លួន​មក​ពី​ “ម៉ូលីណាការ” ដឹកនាំ​ដោយ​សម្តេច​សីហនុ។ ពេលនោះ​មាន​ប្អួនស្រី​លោក​ សាឡាស់ ឈ្មោះ សុភាព ចូលមក​ដល់​ភូមិ​ព្រះមាតា​ គាត់​មាន​ប្រសាសន៍​ថាៈ គាត់​មិនបាន​ឃើញ​ព្រះវិហារ ហើយ​ក៏​មិន​បាន​ជួប​គ្រីស្តបរិស័ទ​ណា​ម្នាក់​លោះ។ នៅ​ពេល​គាត់​ទៅ​ដល់​ផ្ទះ​របស់​គាត់​ឃើញ​តែ​រូបថត​លោក សាឡាស់ ២​សន្លឹក​តែ​ប៉ុណ្ណោះ។ ព្រះសហគមន៍​ភ្នំពេញ ក៏ដូចជា​ព្រះសហគមន៍​បាត់ដំបង​ដែរ ត្រូវ​បាត់បង់​សមាជិក​ជាច្រើន​មាន​គ្រីស្តបរិស័ទ​ម្នាក់ បាន​ធ្វើការ​ជំរឿន​ចំនួន​គ្រីស្តបរិស័ទ​នៅសល់​តែ ៥៦២១​នាក់ មាន​គ្រីស្តបរិស័ទ ៦៧​នាក់​នៅ​ប្រទេស​ថៃ គ្រីស្តបរិស័ទ​ដែល​បាត់​ខ្លួន ២រឺ៣%។ អ្នកមីង​សុភាព​បាន​មាន​ប្រសាសន៍​ថាៈ នៅ​ភ្នំពេញ​គ្រីស្តបរិស័ទ​មិនបាន​ជួបជុំគ្នា​ទេ ណាមួយ​អាជ្ញាធរ​មិន​អនុញ្ញាតិ​អោយ ហើយ​ទទួលរង​នៅការ​ត្មេះតេះ​ដៀល​ចំពោះ​សាសនា​យើង​ទៀត​ផង ។ ដោយ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​ធ្វើ​អោយ​​មាន​សហគមន៍​អន្តរជាតិ ជាច្រើន​បាន​ចូល​មក​ជួយ​ប្រទេស​ខ្មែរ។ នៅពេល​នោះ​ហើយ​ ដែល​មាន​អង្គការ​កាតូលិក​បាន​ចូលមក​ដែរ​គឺ “គណកម្មាធិការ​កាតូលិក​ប្រឆាំង​និង​ទុរ្ភិក្ស ដើម្បី​អភិវឌ្ឍនៈភាព​ជាដើម។ នៅ​ថ្ងៃ​ទី ៦ មករា ឆ្នាំ​១៩៨៣ សម្តេច​ប៉ាប​បាន​បង្កើត អង្គការ​ទទួល​បន្ទុក​ពង្រឹង​និង​ពង្រីក​ការ​ប្រកាស​ផ្សាយ​ដំណឹងល្អ​នៅគ្រប់​ទី​កន្លែង​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ ហើយ​បាន​តែង​តាំង​លោក អ៊ីវរ៉ាមូស ជា​អតីត​អភិបាល​ព្រះសហគមន៍​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ពីដើម​ទទួល​ខុសត្រូវ​លើ​អង្គការ​នេះ។
ក្នុង​អំឡុង​ពេល​ដ៏សែន​លំបាក​នេះ ​គ្រីស្តបរិស័ទ​កាតូលិក​យើង​បាន​រួមគ្នា​ប្រកាស​ដំណឹងល្អ។ នៅ​ឆ្នំា​១៩៧៩ ក៏មា​ន សៀង អាង បាន​បង្កើត​ក្រុម​ជំនុំ​តូចៗ នៅ​ឆ្នាំ ១៩៨០ មាន​គ្រូ​គង្វាល​ម្នាក់​មកពី កាល់វុំាង ជនជាតិ​បារាំង​ឈ្មោះ យូហាន ក្លាវ៉ូ (Jean clavaub) ធ្លាប់​នៅ​ប្រទេស​ខ្មែរ​ត្រូវបាន​អង្គការ​នេះ​បញ្ចូន​អោយ​មក ហើយ​លោក​បាន​ចាប់​អារម្មណ៍​ទៅលើ​ជំនឿ​គ្រីស្តបរិស័ទ​យ៉ាងខ្លាំង។

នាង​សុភាព​បាន​បន្ត​ទៀត​ថាៈ ក្រៅពី​អធិដ្ឋាន​តាម​របៀប​គ្រួសារ មាន​ពេលទំនេរ​គេ​តែងតែ ទៅ​សួរ​សុខទុក្ខ​គ្នា​ទៅ​វិញ​ទៅមក​ដោយ​មិន​ខ្លាច​អ្វី​ឡើយ ជាពិសេស​ជាងនេះ​ទៅទៀត​រិតតែ​មាន​ជំនឿ​រឹងមាំ​ឡើង។ រដ្ឋអំណាច​ផ្តល់​សេរី​ភាព​អោយ​គ្រីស្តបរិស័ទ​ក្រោយពី​ការ​បំផ្លាញ សញ្ញា​សំគាល់​របស់​ព្រះវិហារ​ចោល​អស់ ព្រះវិហារ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋ​យក​ទៅ​កសាង​ជា​អាគារ​សាធារណៈ​ផ្សេងៗ​ដូចជាៈ ព្រះវិហារ​សាល វិហារ​ក្រុង​ភ្នំពេញ​គេ​យក​ទៅ​កសាង​ជា​ស្ថានីយ៍​ទូរគមនា​គមន៍​ផ្កាយរណប​ ព្រះវិហារ​ព្រះមាតា​ត្រូវ​គេ​សង់​ជា​មន្ទីពេទ្យ។ល។ ទាំងអស់​នេះ​ជា​គោល​នៃ​ការ​បំផ្លាញ​គ្រីស្តបរិស័ទ។ ថ្វីត្បិត​តែ​រដ្ឋធម្មនុញ្ញ​បាន​ចុះ​នៅ​ថ្ងៃ​ទី ១ ឧសភា ឆ្នំា​១៩៨៩ បាន​ទទួល​ស្គាល់​ពី​សេរីភាព​ខាង​សាសនា។ មួយ​ខែ​ក្រោយមក​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​ នៅតែ​មិន​អនុញ្ញាតិ​អោយ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​ឡើយ​ ឬ​មិន​អនុញ្ញាតិ​អោយ​មាន​ការ​ផ្សព្វផ្សាយ​គ្រីស្តសាសនា​នៅតាម​ប្រទេស​តាម​អង្គការ ដូច្នេះ​គ្រីស្តបរិស័ទ​ទទួល​ព្រះគម្ពីរ សម្ភារៈ​ផ្សេងៗ​តាមរយៈ អង្គការ​តែ​ប៉ុណ្ណោះ។ នៅ​ខែ​សីហា ១៩៨៩ រដ្ឋមន្ត្រី​ទី១ បាន​ឆ្លើយតប​ជាមួយ​សំនួរ មួយ​របស់​មេធាវី​ម្នាក់​មក​ពី​ប្រទេស​អាមេរិក “រដ្ឋ​កម្ពុជា​គ្មាន​បំណង​អោយ​ជនបរទេស​នាំ​សាសនា​ផ្សេង​ចូល​ប្រទេស​កម្ពុជា​ទេ​រឺ?” នៅ​ពេលនោះ​ហើយ​រដ្ឋាភិបាល​បាន​រិះគិត​សំណូមពរ​របស់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស។

នៅ​ឆ្នាំ ១៩៨០ គ្រីស្តបរិស័ទ​ចាប់ផ្តើម​មាន​សេរីភាព​ ក្នុង​ការ​គោរព​កោត​សរសើរ​លើក​តំកើង​ព្រះជាម្ចាស់​ ទោះជា​មិនទាន់​មាន​ព្រះវិហារ​ក៏ដោយ គេ​បាន​ទៅ​ជួបជុំគ្នា​នៅ​តាម​ផ្ទះ​ដែរ។
នៅ​ឆ្នាំ ១៩៩០ ថ្ងៃ​ទី​១៨ ខែ​មករា តាមរយៈ សូម​សំណូមពរ​លោក​រដ្ឋទូត​ប្រទេស​ហុងគ្រី​ រដ្ឋាភិបាល​ភ្នំពេញ​បាន​អនុញ្ញាតិ​អោយ​សាងសង់​ព្រះវិហារ​មួយ​សំរាប់​គ្រីស្តបរិស័ទ​ទាំងអស់​ គឺ​នៅ​ចំងាយ​ប្រហែល ៦គ.ម ពី​ទីក្រុង​ភ្នំពេញ។ រួច​បាន​បង្កើត​គណកម្មការ​ចំរុះ​មួយ ​ដែល​មាន​ការតូលិក និង​ប្រូតេស្តង់​និង​មាន​និកាយ​ផ្សេងៗ​ទៀត រួម​ជាមួយ​គ្នា​ហើយ​ក៏​មាន​រណៈសិរ្ស​ស្នេហា​ជាតិ​ ចូលរួម​ផង​ដែ​រ ដើម្បី​គ្រប់គ្រង​ព្រះវិហារ។ ហើយ​នៅ​ថ្ងៃ​ទី​ ១៦ មិថុនា ឆ្នាំ​១៩៩០​គណកម្មការ ព្រះសហគមន៍​កាតូលិក​ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ដើម្បី​សុំការ​អនុញ្ញាតិ​ធ្វើ​បុណ្យ​ចូលឆ្នំាខ្មែរ តាម​ប្រពៃណី​គ្រីស្តសាសនា។ នៅ​ពេលនោះ​លោក ជា ស៊ីម ​បាន​យល់ព្រម នៅ​ថ្ងៃ​ទី ៩ មេសា ១៩៩០ តាម​លិខិត​អនុញ្ញាតិ និង​មាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ជាតិ​ និង​ទូរទស្សន៍​ផងដែរ។ លិខិត​នោះ​បាន​ទទួល​ស្គាល់​នូវ​វត្តមាន​របស់​គ្រីស្តបរិស័ទ។ ​ ​គ្រីស្តបរិស័ទមាន​អំណរសប្បាយ​យ៉ាងខ្លាំង​ ព្រោះ​១៨​ឆ្នំា​ហើយ​ ដែល​គ្រីស្តបរិស័ទ​មិន​ដែល​បាន​ជួបជុំគ្នា ហើយ​នេះ​ជា​លើក​ទី​មួយ​នៃ​បុណ្យចំលង។ ថ្ងៃ​១៤ មេសា ១៩៩០ គ្រីស្តបរិស័ទ​ទាំងអស់ ទាំង​ខ្មែរ​ និង​វៀតណាម​ ព្រមទាំង​ក្រុម​ផ្សាយ​ដំណឹង​ល្អ ​បាន​រួមគ្នា​ចូល​អភិបូជា​ នៅ​មហោ​ស្រព​ភ្នំពេញ ”ចេនឡា” ដែលមាន​គ្រីស្តបរិស័ទ​ជាង​ ១៥០០​នាក់។ ក្រោយ​មក​ទៀត​មាន​បាត់ដំបង ចំណោម​ក៏បាន​ជួបជុំគ្នា​ផងដែរ។ ទោះបីជា​ សេរីភាព​មិនទាន់​គ្រប់គ្រាន់ យ៉ាងណា​ក៏ដោយ​ ក៏​វា​ជា​ផ្លូវ​នៃ​សេចក្តី​សង្ឃឹម​សំរាប់​គ្រីស្ត​បរិស័ទ​យើង​ដែរ។ តាំងពី​ពេលនោះមក ​ព្រះសហគមន៍​យើង​មាន​ជីវិត​រស់​ឡើង​វិញ។

Article Source: C.S.C


All Rights Reserved © 2006 Catholic Social Communications