|
ការថ្កោលទោសការវាយប្រហារលើក្រុមគ្រួសារសាសនទូតអ្នកម្តាយតេរេសា
Posted: 28th September 2004
ក្រុមមេត្តាករុណានៅភ្នំពេញ
|
“ លោកអភិបាលប្រទេសឥណ្ឌាបានថ្កោលទោស ការវាយប្រហារទៅលើ ក្រុមគ្រួសារសាសនទូតរបស់អ្នកម្តាយ តេរេសា។ ព្រហ្មញ្ញសាសនា អ៊ីស្លាម និងព្រះពុទ្ធសាសនា ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងតែមួយ ”
NEW DELHI (Zenit.org): ខែកញ្ញា ២០០៤ សន្និសីទ លោកអភិបាលនៅក្នុងប្រទេសឥណ្ឌា បានថ្កោលទោសការវាយប្រហារ ទៅលើក្រុមគ្រួសារសាសនទូតមេត្តាករុណា របស់ម្តាយ តេរេសា នៅតំបន់ដែលសំបូរទៅដោយអ្នកកាន់សាសនាព្រហ្មញ្ញសាសនា ក្នុងរដ្ឋកេរ៉ាឡាប្រទេសឥណ្ឌា។
លោកឳពុក Babu Joseph Karakombil, អ្នកនាំពាក្យរបស់សន្និសីទ លោកអភិបាល បានមានប្រសាសន៍ទៅសេវាកម្ម សារពត៌មាន Fides News ថា៖ “យើងសូមថ្កោលទោសយ៉ាងដាច់ អហង្កា ចំពោះជនល្មើសវាយប្រហារពីរនាក់ ប្រឆាំងទៅនឹងក្រុមគ្រួសារមេត្តាករុណា ដែលបានកើ
តឡើងកាលពីថ្ងៃអាទិត្យនៅតំបន់ Karala។ យើងមានការសោកស្តាយយ៉ាងខ្លាំងនូវអំពើដ៏ថោកទាប របស់ជនជ្រុលនិយមព្រហ្មញ្ញសាសនា ដើម្បីមានបំណងស្វែងរក បុព្វហេតុនយោបាយ។
គាត់បានគូសបញ្ជាក់ទៀតថា៖ “ប៉ុន្តែយើងបានទទួលនូវការរូបរួមសាមគ្គីពីសំណាក់ស្ថាប័ន នានា អង្គការស៊ិវិល និងក្រុមសាសនាមួយចំនួនធំទៀតដូចជា ព្រហ្មញ្ញសាសនា អ៊ីស្លាម ហើយនឹងព្រះ ពុទ្ធសាសនា “។
ការវាយប្រហារនេះ ធ្វើឡើងនៅភាគខាងជើងតំបន់ កុឆីន Cochin ទីក្រុង Pantheerankave ក្នុងរដ្ឋ Kerala ភាគខាងត្បួងនៃប្រទេសឥណ្ឌា។ ទីក្រុង គឺជាលំនៅដ្ឋានរបស់ជនជាតិឥណ្ឌាដើមកំណើត ដែលមិនមានវណ្ណៈក្នុងសង្គមរស់នៅជាខ្ទមតូចៗ។
គ្រោះថ្នាក់លើកតំបូងបានកើតឡើងនៅកណ្តាលថ្ងៃត្រង់នៅពេលដែលក្រុមបងស្រីមួយក្រុមបានទៅសួរសុខទុក្ខនៅក្នុងទីក្រុងនេះ ដើម្បីចែកស្បៀងអាហារ។ គ្រួសារខ្លះបានស្នើសុំអោយក្រុមគ្រួសារសាសនទូត ជួយពួកគេ នៅពេលដែលក្រុមមួយមានសមាជិក ៥នាក់ បានវាយប្រហារលើរថយន្តរបស់ពួកគេ ដោយប្រើច្រវ៉ាក់ ដុំបន្ទះ។ នៅក្នុងអំឡុងពេលនៃការវាយប្រហារនេះជនល្មើសបានសូត្រពាក្យស្លោក ដែលជាមនោគមវិជ្ជាជាតិនិយមសាសនាព្រហ្មញ្ញសាសនា។
បងស្រីពីរនាក់ និងអ្នកបើកបរបានត្រូវរងរបួស
ឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះ ក្រុមគ្រួសារមេត្តាករុណាមួយ្រួសារក្រុមផ្សេងទៀតបានមកដល់ កន្លែងកើតហេតុ ហើយពួកជនល្មើសជាង ៣០នាក់ដទៃផ្សេងបានវាយមកលើក្រុមគ្រួសារមេត្តាករុណានេះ។
អ្នកម្តាយម្នាក់ បានរងរបួសចំក្បាល និងបងស្រីព្រមទាំងបងប្អូនពីរនាក់ទៀតបានរងរបួស។
ក្រុមជ្រុលនិយម ព្យាយាមបង្ខំឲ្យក្រុមដូនជីចេញពីរថយន្តរបស់បងស្រី ប៉ុន្តែមិនបានសំរេច។ ជនរង គ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដូនជីម្នាក់ក្នុងចំណោមដូនជីទាំងអស់បានរងរបួសយ៉ាងធ្ងុន់ធ្ងរ នេះបើតាមការអះអាងរបស់សារពត៌មាន Fides News Service។
តាមរបាយការណ៍ របស់សារពត៌មាន Asia News បានឲ្យដឹងថាក្រុមប្រឆាំងមួយក្រុមជាស្រ្តីបានជួយ រារាំងមិនឲ្យស្ថានភាពដ៍អាក្រក់អាក្រីនេះកើតឡើងបាន។ បន្ទាប់ពីបានសួរសុខទុក្ខក្រុមគ្រួសារសាសន ទូតមេត្តាករុណារួចមក លោកអភិបាល Joseph Kalathiparambil នៃទីក្រុង Calicut បានមានប្រសាសន៍ថា គាត់បានផ្ញើពាក្យបណ្តឹងពីការវាយប្រហារនេះទៅកាន់រដ្ឋការប្រទេសឥណ្ឌាហើយ។
បងស្រី Angelette អ្នកទទួលខុសត្រូវក្រុមសាសនទូតមេត្តាករុណាបានគូសបញ្ជាក់ថា គោលបំណង នៃការទៅសួរសុខទុក្ខរបស់សាសនទូត ”ជនដែលក្រីក្របំផុត” ប្រជាជនតូចតាច ដែលមានជាជីវភាព ខ្សត់ខ្សោយវេទនា។
បងស្រីបានពន្យល់ថា “យើងមិនត្រូវបែងចែកពីវណ្ណៈ ឬគោលជំនឿសាសនាឡើយ”។
វិទ្យាស្ថាន Pontifical Instite of Foreign Mission បាននិយាយថាការងាររបស់យើង គឺស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំនឿខុសឆ្គង ដែលប៉ុងប៉ងធ្វើការផ្លាស់ប្តូរសង្គម។
នគរបាល បានចាប់ខ្លួន អ្នកវាយប្រហារ ៩នាក់ នៅទន្ទឹមពេលដែលគណបក្ស ជាតិនិយមព្រហញ្ញ សាសនា Bharatiya Janata និងក្រុមដទៃទៀតបានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារ នេះ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការពិចារណាយល់ឃើញរបស់ក្រុមសាសនទូតមេត្តា ករុណាបានឲ្យដឹងថា ក្រុមជនរំលោភបំពានបានស្រែកពាក្យស្លោកថា (Long live the BJB) (សូមឲ្យ គណបក្ស Bharatiya Janata Party គង់វង្សជាយូរអង្វែង)។
សមាគម និងចលនាគ្រីស្តបរិស័ទ មកពីតំបន់ កេរ៉ាឡាទាំងមូលបានចេញ សេចក្តីថ្លែងការណ៍ សំដែង នូវកំហឹងរបស់ខ្លួន ហើយនិងភាពខ្វល់ខ្វាយទៅលើ ឧប្បទ្ទហេតុ ដែលពួកគេបានថ្កោលទោសអំពើនេះ ហើយបានការពារកិច្ចការរបស់ សាសនា អ្នកម្តាយ តេរេសា។
លោកឪពុក Babu Joseph Karakombrl មានជំនឿថា ចេតនារបស់ក្រុមអ្នកវាយប្រហារនេះ “គឺមាន បំណងចង់បំបាត់ការរួមគ្នានៅក្នុងសង្គមដែលជានិច្ចជាកាលបានកើតមានឡើងនៅក្នុងរដ្ឋ Kerala”។
គាត់បានពិពណ៌នាថា ”សញ្ញាណនៃការព្រួយបារម្ភ” នោះគឺ អំពើឃាតកម្មលើ លោកឪពុក Job Chittilappily កាលពីមួយខែកន្លងមក ហើយការវាយប្រហារប្រឆាំំងមកលើក្រុមសាសនទូតមេត្តា ករុណារបស់អ្នកម្តាយ តេរេសា ដែលជានិច្ចកាលធ្វើអោយមានការព្រួយបារម្ភនៅក្នុងប្រទេសឥណ្ឌា ទាំងមូលមានគ្រិស្តបរិស័ទប្រមាណជា២% ក្នុងចំនួនប្រជាជនឥណ្ឌា ១កោដ (១០០០ លាននាក់) ក្នុង នោះគ្រិស្តបរិស័ទកាតូលិកចំនួន ១៧លាននាក់។ សាសនាព្រហ្មញ្ញសាសនាប្រមាណជា ៨០% នៃ ប្រជាជនឥណ្ឌា។
Article Source: អត្ថបទដោយ ZENIT, រូបថតដោយ C.S.C
|