CatholicCambodia.org

Return to normal view

Back   NGO - New Humanity

New Humanity

អង្គ​ការ​ មនុ​ស្ស​លោក​ថ្មី​ គឺ​ជា​អង្គ​ការ​មនុ​ស្ស​ធម៌​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ ដែល​មិន​ស្វែង​រក​ប្រាក់​ចំ​នេញ​ មិន​ស្ថិត​ នៅ​ក្រោម​សំ​ពាធ​នយោ​បាយ​​ និង​ផ្តល់​សេ​វា​ស្មាក់​ចិត្ត​ តាម​រ​​យៈ​ការ​ផ្ស​ព្វ​ផ្សាយ​ដោយ​ P.I.M.E. (Pontificio Istituto Missioni Estere),ហើយ​បាន​ចុះ​ក្នុង​បញ្ចី​ជា​ផ្លូវ​ការ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​​ទេស​ អ៊ី​តា​លី​ និង​ ទទួ​ល​ស្គាល់​ជា​ផ្លូវ​ការ​ដោ​យ​រាជ​​រ​ដ្ឋាភិ​បា​នៃ​ប្រ​ទេស​កម្ពុ​ជា។

អង្គ​​ការ​ មនុ​ស្ស​លោក​ថ្មី​ គឺ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជា​ចំ​បង​ទៅ​លើ​វិ​ស័យ​អប់​រំ​ និង​ ​ការ​អភិវ​ឌ្ឍន៍​មនុ​ស្ស ​ជាតិ​។ ជាក់​​ស្តែង​នៅ​​ក្នុង​ឆ្នាំ​ ២០០​៦ កម្ម​វិ​ធី​ជា​ច្រើន​របស់​អង្គ​ការ​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ទៅ​​លើ ​វិស័​យ​អប់​រំ​។ ដូច្នេះ​ គំ​រោង​របស់​យើង​ទៅ​ថ្ងៃ​អនា​គត​ នឹង​​ទទួល​បាន​ការ​កំ​នែ​ទំ​រង់​ចំ​ទិស​ដៅ ។

ចក្ខុវិស័យ

គ្រប់​មនុស្ស​រស់​នៅ​ក្នុង​សង្គម​ មាន​ឱ​កាស​ស្មើ​ៗគ្នា​ក្នុង​ការ​ទទួល​បាន​សេ​វា​អប់​រំ ​សេច​ក្តី​ត្រូវ​ការ​របស់​គេ ​ម្នាក់​ៗ ដោយ​ផ្អែក​លើស​មត្ថ​ភាព​ និង​ កាយ​សម្ប​ទា​រៀង​ៗ​ខ្លួន​ ដោយ​មិន​គិត​ពី​អា​យុ ​ភេទ​ សាស​នា ​ប្ញ ​ក្រុម​ជន​ជាតិ​ទ្បើយ​។

បេសសកម្ម

អង្គ​ការ​ មនុស្ស​លោក​ថ្មី​ មាន​ទិស​ដៅ​ធ្វើ​អោយ​ប្រ​សើរ​ទ្បើង​វិ​ស័យ​អប់រំ​នៅ​កម្ពុ​ជា ​ដោយ​ធ្វើ​ការ​ជា​ដៃ​គូរ​ ជា​មួ​យ​ស​ហគ​មន៍​ក្នុង​តំបន់​ ពិ​សេស​ជា​មួយ​កុមារ​ យុវ​ជន​- យុវ​នារី​ ស្ត្រី ​និង​ ជន​ពិ​ការ​។
យុទ្វ​សាស្ត្រ​ជា​អត្ថិភាព
  • សក​ម្មភាព​របស់​អង្គ​ការ​ គឺ​អោយ​តំ​លៃ​ខ្ពស់​ទៅ​លើ​ការ​សាម​គ្គី ​និង​ ការ​បំផុស​គំ​និត​តាម​រយៈកា​រ អប់​រំ​ជំ​នឿ​គ្រីស​បរិ​ស័ទ​។
  • សកម្ម​ទាំង​អស់​នោះ​ គឺ​មិន​មាន​ការ​រើស​អើង​ពី​ អាយុ​ ភេទ​ ជា​តិ​សាសន៍​ ជំ​នឿ​សាស​នា​ ប្ញ​ក៏​និ​ន្នាកា​នយោ​​បាយ​ទ្បើយ​ គឺ​ការ​ជ​ជែក​ពិភា​ក្សា ​ការ​អោយ​តំ​លៃ​មនុ​ស្សគ្រ​ប់​ជាតិ​សា​​សន៍​ វប្ប​ធម៌​ និង​ សាស​នា​ដទៃ​។
  • គំ​រោង​អភិ​វឌ្ឍន៍​មនុស្ស​ជាតិ​មាន​ជា​អាទិ៍៖​ កម្ម​វិធី​អប់រំ​ កម្ម​វិ​ធី​​វ​ប្បធម៌​ និង​ សេ​ដ្ឋ​កិច្ច​-សង្គម​ គឺ​មាន​ការ​ឆ្លើយ​តប​នឹង​សំ​ណូម​ពរ​ តំ​រូវ​ការ​ និង​ ភាព​ចាំ​បាច់​របស់​សហ​គមន៍​ដែល​មាន​ ប្រ​ជា​ពល​រដ្ឋ​កំ​ពុង​រស់​នៅ​ទី​នោះ​។
  • ការ​ធ្វើ​អន្តរា​គមន៍​នា​នា​ត្រូវ​បាន​រៀប​ចំ​ទ្បើង​ដោយ​មាន​ការ​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ប្រជា​ពលរ​ដ្ឋ ​និង ​អាជ្ញាធរ​នៅ​ក្នុង​តំ​បន់​នោះ​។
  • កម្ម​វិ​ធី​ទាំង​អស់ ​គឺ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ និង​ អស់​លទ្ឋ​ភាព​នៃ​យុវ​ជន​ស្ម័គ្រ​ចិត្ត​ ដែល​ពី​បណ្ដា​ខេត​​នា​នា​នៅ​ក្នុង​កិច្ច​ការ​សង្គ​ម​។
  • សកម្ម​ភាព​ទាំង​ប៉ុន្មាន​របស់​អង្គ​ការ​ គឺ​ការ​អភិវ​ឌ្ឍន៍​ជា​និ​រន្ត​រភាព​តាម​រយៈ​គំ​រោង​មនុ​ស្សធ​ម៌​ ជា​មួយ​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​តាម​តំបន់ ​និង​ វិទ្យា​ស្ថាន​សា​ធារ​ណៈ​អន្តរ​ជាតិ​ ស​មាគ​មន៍​ និង​ អង្គ​ការ​ ផ្សេង​ៗទៀ​ត​ជា​ច្រើន​។

 

ប្រវត្តិ​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​

    នៅ​ក្នុង​ឆ្នាំ ​១៩៩២​ អង្គ​ការ​ មនុស្ស​លោក​ថ្មី ​បាន​សរ​សេរ​លិ​ខិត​មួយ​ដាក់​ជូន​ទៅក្រ​សួង​ការ​បរ​ទេស​ និង ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជាតិ​ ស្តី​ពី​គោល​បំ​ណង​បើក​ និង​ ប្រ​តិ​បត្តិ​ការ​ការ​ងារ​របស់​ អង្គ​ការ​ មនុស្ស​លោក​ថ្មី​ នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​។

    លុះ​មក​ដល់​ ថ្ងៃ​ទី​ ២៣ ​ខែ​តុលា ​ឆ្នាំ ​១៩៩២​ អង្គ​ការ​ មនុស្ស​លោក​ថ្មី ​មាន​ការ​ចុះហ​ត្ត​លេ​ខា​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ​ លើក​ម្ម​វិ​ធី​សិក្សា​អប់​រំ​នៅ​តាម​សហ​គមន៍​ ដោយ​មាន​រាប់​ បញ្ចូល​ការ​អភិវ​ឌ្ឍន៍​តាម​ជន​បទ​ក្នុង​នោះ​មាន​ ខេត្ត​កណ្ដាល​ និង​ ខេត្ត​កំពុង​ស្ពឺ​ មាន​រយៈ​ពេល ​៦​ឆ្នាំ។​

    រហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះ​ អង្គ​ការ​ មនុ​ស្ស​លោក​ថ្មី​ មាន​គំ​រោង​អភិវ​ឌ្ឍន៍​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ គ្នា​ចំនួន​ ៣​ មាន​ដូច​ជាៈ​

     

    • គំ​រោង​អភិ​វឌ្ឍន៍​លើក​ម្មវិ​ធី​សិ​ក្សា​អប់​រំ​មនុស្ស​ពេញ​វ័យ​ នៅ​ក្នុង​ឃុំ ​វាល​ ផន​ (ស្ថិត​នៅ​ក្នុង​ស្រុក​ ថ្ពូង​ ខេត្ត​កំពុង​ស្ពឺ) នា​ឆ្នាំ ​១៩៩៨។
    • គំ​រោង​ការ​អប់​រំ​នៅ​តាម​សហ​គមន៍​ និង​ ការ​អភិវ​ឌ្ឍន៍​នៅ​ឃុំ ​អំ​ពៅ ​ព្រៃ ​(ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល)​ ១៩៩២​-២០០៥​។
    • ការ​អប់​រំ​នៅ​តាម​សហ​គមន៍​ និង​ គំ​រោង​សេ​វា​សង្គម​នៅ​ក្នុង​ឃុំ ​គាន​ដាក (ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​ កណ្ដាល​) ១៩៩៩​-២០០៥។​
    • គំ​រោង​អប់រំ​ និង​ អភិវ​ឌ្ឍន៍​ទៅ​លើ​ជន​ពិ​ការ​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០២​។
    • ការ​បញ្ចូល​កា​​រ​អប់​រំ​នៅ​តាម​សហ​គមន៍​អោយ​ស្រម​តាម​ក្រប​ខ័ណ្ឋ​រ​​ដ្ឋ ​នៅ​ក្នុង​ស្រុក​ បរិ​បូរ​ណ៍ ​ខេត្ត​កំពុង​ឆ្នាំង​ ចាប់​តាំងពីឆ្នាំ​ ២០០២។

     

    អង្គ​ការ​ មនុ​ស្ស​លោក​ថ្មី ​បាន​អនុវ​ត្តន៍​នូវ​គំ​រោង​របស់​ខ្លួន​យ៉ាង​ជាក់​លាក់​នៅ​ក្នុង​វិ​ស័យ​អប់​រំមាន​ដូច​ជា៖​

    • ការ​បង្កើត​នូវ​ផ្នែក​សិក្សា ​សង្គម​វិទ្យា​ នៅ​សកល​វិទ្យា​ល័យ​ ភូមិ​ន្ទ​ភ្នំ​ពេញ​ នា​ឆ្នាំ ​១៩៩៤-​២០០០។
    • កម្មវិ​ធី​អា​ហា​រូប​ករ​ណ៍ថ្នា​ក់ ​សង្គម​វិទ្យា​ និង​ ទស្សនៈ​វិ​ទ្យា ​នៅ​សក​ល​វិទ្យា​ល័យ​ ភូមិ​ន្ទ​ភ្នំ​ពេញ​ នា​ឆ្នាំ ​១៩៩៩-២០០៦។
    • កម្ម​វិ​ធី​បណ្ដុះ​បណ្ដាល​ផ្នែក​ស្រាវ​ជ្រាវ​ លើ​មុខ​វិជ្ជា​សង្គ​ម​វិទ្យា​ នៅ​សក​ល​វិទ្យា​ល័យ​ ភូមិន្ទ​ភ្នំ​ពេញ​ឆ្នាំ ​២០០២​-២០០៥​។
    • កម្ម​វិ​ធី​ថ្នាក់​បរិ​ញ្ញា​ផ្នែក​មនុស្ស​សាស្ត្រ​ និង​ សង្គម​សាស្ត្រ​ នៅ​សកល​វិទ្យា​ល័យ​ ភូមិ​ន្ទ​ភ្នំពេញ​ ចាប់​តាំងពី​ឆ្នាំ ២០០៤។

     

កម្ម​វិ​ធី​រួម​របស់​អង្គ​ការ​

នា​ពេល​បច្ចុ​ប្បន្ន​នេះ ​យើង​កំ​ពុង​ប្រតិ​បត្តិ​ការ​នៅ​តាម​បណ្ដា​ទី​កន្លែង ​៣ ផ្សេង​ៗ​គ្នា​មាន​ដូច​ជា៖​

នៅ​ក្នុង​ខេត្ត​កណ្ដាល​ យើង​កំ​ពុង​អនុវ​ត្តន៍​គំ​រោង​អភិ​វឌ្ឍន៍​ និង​ ការ​អប់​រំ​ជន​ពិ​ការ​ ចាប់​តាំង​ពី​ឆ្នាំ​​​ ២០០១​។


New Humanity program

ចំ​នែក​នៅ​ក្នុង​ខេត្ត​កំ​ពុង​ឆ្នាំង​នោះ​វិញ​ យើង​បាន​ចាប់​ផ្តើម​ការ​បញ្ចូល​ការ​អប់​រំ​នៅ​តា​ម​សហ​គមន៍​អោយ​ ស្រម​តាម​ក្រប​ខ័ណ្ឋរ​ដ្ឋ នៅ​ក្នុង​ឆ្នាំ ​២០០២​។ ហើយ​នៅ​ឆ្នាំ ​២០០២​ គំ​រោង​ទាំង​នោះ ​ត្រូវ​បែង​ចែក​ជា​ច្រើន​ ផ្នែក​មាន​ដូច​ជា

  • ការ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​ និង​ សន្តិសុ​ខ​ស្បៀង​
  • ការ​សិក្សា​ថ្នាក់​មូល​ដ្ឋាន​ និង​ ចំ​ណេះ​ដឹង​ផ្សេង​ៗ​
  • សេ​វា​អប់​រំ​សុខ​ភាព​ ការ​ការ​ពារ​ និង​ ការ​ស​ង្គ្រោះ​បន្ទាន់​។
  • ទិវា​នៃ​ការ​ថែរ​ក្សា​ជន​ពិ​ការ​។

 

នៅ​ទី​ក្រុង​ភ្នំ​ពេញ​ យើង​កំ​ពុង​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ឋ​ ជា​មួយ​នឹង​ផ្នែក​សង្គម​វិទ្យា ​នៅ​សកល​ វិទ្យាល័​យ ​ភូមិ​ន្ទភ្នំ​ពេញ ​ចាប់តាំ​ងដើម​ឆ្នាំ ១​៩៩០។ ចាប់​តាំង​ពីឆ្នាំ​ ​២០០៤ម​ក យើង​ក៏ទ​ទួលខុ​សត្រូ​វ​លើ​ កម្មវិ​ធី​ថ្នា​ក់បិ​រ​ញ្ញា​ខា​ង​ផ្នែ​ក​ម​នុស្ស​សា​ស្ត្រ​ ​និង​ ​ស​ង្គ​មសា​ស្ត្រ​ ​នៅ​សក​ល​វិ​ទ្យា​ល័​យ ​ភូ​មិ​ន្ទ​ភ្នំ​ពេ​ញ​​។

ទំនាក់​ទំ​នង

អង្គការ មនុស្សលោកថ្មី កម្ពុជា
Postal address: P.O. BOX 48, Phnom Penh, Cambodia
Office address: No 19, Street 317, Tuol Kork, Phnom Penh
Tel/Fax: +855 23 882304

Click here to contact by email
ទំពរ៌វេបសាយ​: www.nhcam.org

....បានចុះថ្ងៃ ១៤/0២/២00៧


All Rights Reserved © 2006 Catholic Social Communications