| 
អង្គការ មនុស្សលោកថ្មី គឺជាអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាលមួយ ដែលមិនស្វែងរកប្រាក់ចំនេញ មិនស្ថិត នៅក្រោមសំពាធនយោបាយ និងផ្តល់សេវាស្មាក់ចិត្ត តាមរយៈការផ្សព្វផ្សាយដោយ P.I.M.E. (Pontificio Istituto Missioni Estere),ហើយបានចុះក្នុងបញ្ចីជាផ្លូវការនៅទីក្រុងរ៉ូម ប្រទេស អ៊ីតាលី និង ទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបានៃប្រទេសកម្ពុជា។
អង្គការ មនុស្សលោកថ្មី គឺផ្តោតការយកចិត្តទុកដាក់ ជាចំបងទៅលើវិស័យអប់រំ និង ការអភិវឌ្ឍន៍មនុស្ស ជាតិ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០០៦ កម្មវិធីជាច្រើនរបស់អង្គការ មានការយកចិត្តទុកដាក់ ទៅលើ វិស័យអប់រំ។ ដូច្នេះ គំរោងរបស់យើងទៅថ្ងៃអនាគត នឹងទទួលបានការកំនែទំរង់ចំទិសដៅ ។
គ្រប់មនុស្សរស់នៅក្នុងសង្គម មានឱកាសស្មើៗគ្នាក្នុងការទទួលបានសេវាអប់រំ សេចក្តីត្រូវការរបស់គេ ម្នាក់ៗ ដោយផ្អែកលើសមត្ថភាព និង កាយសម្បទារៀងៗខ្លួន ដោយមិនគិតពីអាយុ ភេទ សាសនា ប្ញ ក្រុមជនជាតិទ្បើយ។
អង្គការ មនុស្សលោកថ្មី មានទិសដៅធ្វើអោយប្រសើរទ្បើងវិស័យអប់រំនៅកម្ពុជា ដោយធ្វើការជាដៃគូរ ជាមួយសហគមន៍ក្នុងតំបន់ ពិសេសជាមួយកុមារ យុវជន- យុវនារី ស្ត្រី និង ជនពិការ។
យុទ្វសាស្ត្រជាអត្ថិភាព
- សកម្មភាពរបស់អង្គការ គឺអោយតំលៃខ្ពស់ទៅលើការសាមគ្គី និង ការបំផុសគំនិតតាមរយៈការ អប់រំជំនឿគ្រីសបរិស័ទ។
- សកម្មទាំងអស់នោះ គឺមិនមានការរើសអើងពី អាយុ ភេទ ជាតិសាសន៍ ជំនឿសាសនា ប្ញក៏និន្នាកានយោបាយទ្បើយ គឺការជជែកពិភាក្សា ការអោយតំលៃមនុស្សគ្រប់ជាតិសាសន៍ វប្បធម៌ និង សាសនាដទៃ។
- គំរោងអភិវឌ្ឍន៍មនុស្សជាតិមានជាអាទិ៍៖ កម្មវិធីអប់រំ កម្មវិធីវប្បធម៌ និង សេដ្ឋកិច្ច-សង្គម គឺមានការឆ្លើយតបនឹងសំណូមពរ តំរូវការ និង ភាពចាំបាច់របស់សហគមន៍ដែលមាន ប្រជាពលរដ្ឋកំពុងរស់នៅទីនោះ។
- ការធ្វើអន្តរាគមន៍នានាត្រូវបានរៀបចំទ្បើងដោយមានការសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និង អាជ្ញាធរនៅក្នុងតំបន់នោះ។
- កម្មវិធីទាំងអស់ គឺមានការចូលរួមយ៉ាងសកម្ម និង អស់លទ្ឋភាពនៃយុវជនស្ម័គ្រចិត្ត ដែលពីបណ្ដាខេតនានានៅក្នុងកិច្ចការសង្គម។
- សកម្មភាពទាំងប៉ុន្មានរបស់អង្គការ គឺការអភិវឌ្ឍន៍ជានិរន្តរភាពតាមរយៈគំរោងមនុស្សធម៌ ជាមួយភ្នាក់ងារអភិវឌ្ឍន៍តាមតំបន់ និង វិទ្យាស្ថានសាធារណៈអន្តរជាតិ សមាគមន៍ និង អង្គការ ផ្សេងៗទៀតជាច្រើន។
ប្រវត្តិនៅក្នុងប្រទេសកម្ពុជា
នៅក្នុងឆ្នាំ ១៩៩២ អង្គការ មនុស្សលោកថ្មី បានសរសេរលិខិតមួយដាក់ជូនទៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ស្តីពីគោលបំណងបើក និង ប្រតិបត្តិការការងាររបស់ អង្គការ មនុស្សលោកថ្មី នៅក្នុងប្រទេសកម្ពុជា។
លុះមកដល់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩២ អង្គការ មនុស្សលោកថ្មី មានការចុះហត្តលេខាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ លើកម្មវិធីសិក្សាអប់រំនៅតាមសហគមន៍ ដោយមានរាប់ បញ្ចូលការអភិវឌ្ឍន៍តាមជនបទក្នុងនោះមាន ខេត្តកណ្ដាល និង ខេត្តកំពុងស្ពឺ មានរយៈពេល ៦ឆ្នាំ។
រហូតមកដល់បច្ចុប្បន្ននេះ អង្គការ មនុស្សលោកថ្មី មានគំរោងអភិវឌ្ឍន៍ជាច្រើននៅតាមបណ្ដាខេត្តផ្សេងៗ គ្នាចំនួន ៣ មានដូចជាៈ
- គំរោងអភិវឌ្ឍន៍លើកម្មវិធីសិក្សាអប់រំមនុស្សពេញវ័យ នៅក្នុងឃុំ វាល ផន (ស្ថិតនៅក្នុងស្រុក ថ្ពូង ខេត្តកំពុងស្ពឺ) នាឆ្នាំ ១៩៩៨។
- គំរោងការអប់រំនៅតាមសហគមន៍ និង ការអភិវឌ្ឍន៍នៅឃុំ អំពៅ ព្រៃ (ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល) ១៩៩២-២០០៥។
- ការអប់រំនៅតាមសហគមន៍ និង គំរោងសេវាសង្គមនៅក្នុងឃុំ គានដាក (ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល) ១៩៩៩-២០០៥។
- គំរោងអប់រំ និង អភិវឌ្ឍន៍ទៅលើជនពិការនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចាប់តាំងពីឆ្នាំ ២០០២។
- ការបញ្ចូលការអប់រំនៅតាមសហគមន៍អោយស្រមតាមក្របខ័ណ្ឋរដ្ឋ នៅក្នុងស្រុក បរិបូរណ៍ ខេត្តកំពុងឆ្នាំង ចាប់តាំងពីឆ្នាំ ២០០២។
អង្គការ មនុស្សលោកថ្មី បានអនុវត្តន៍នូវគំរោងរបស់ខ្លួនយ៉ាងជាក់លាក់នៅក្នុងវិស័យអប់រំមានដូចជា៖
- ការបង្កើតនូវផ្នែកសិក្សា សង្គមវិទ្យា នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នាឆ្នាំ ១៩៩៤-២០០០។
- កម្មវិធីអាហារូបករណ៍ថ្នាក់ សង្គមវិទ្យា និង ទស្សនៈវិទ្យា នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នាឆ្នាំ ១៩៩៩-២០០៦។
- កម្មវិធីបណ្ដុះបណ្ដាលផ្នែកស្រាវជ្រាវ លើមុខវិជ្ជាសង្គមវិទ្យា នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញឆ្នាំ ២០០២-២០០៥។
- កម្មវិធីថ្នាក់បរិញ្ញាផ្នែកមនុស្សសាស្ត្រ និង សង្គមសាស្ត្រ នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ចាប់តាំងពីឆ្នាំ ២០០៤។
កម្មវិធីរួមរបស់អង្គការ
នាពេលបច្ចុប្បន្ននេះ យើងកំពុងប្រតិបត្តិការនៅតាមបណ្ដាទីកន្លែង ៣ ផ្សេងៗគ្នាមានដូចជា៖
នៅក្នុងខេត្តកណ្ដាល យើងកំពុងអនុវត្តន៍គំរោងអភិវឌ្ឍន៍ និង ការអប់រំជនពិការ ចាប់តាំងពីឆ្នាំ ២០០១។
ចំនែកនៅក្នុងខេត្តកំពុងឆ្នាំងនោះវិញ យើងបានចាប់ផ្តើមការបញ្ចូលការអប់រំនៅតាមសហគមន៍អោយ ស្រមតាមក្របខ័ណ្ឋរដ្ឋ នៅក្នុងឆ្នាំ ២០០២។ ហើយនៅឆ្នាំ ២០០២ គំរោងទាំងនោះ ត្រូវបែងចែកជាច្រើន ផ្នែកមានដូចជា
- ការអភិវឌ្ឍន៍វិស័យកសិកម្ម និង សន្តិសុខស្បៀង
- ការសិក្សាថ្នាក់មូលដ្ឋាន និង ចំណេះដឹងផ្សេងៗ
- សេវាអប់រំសុខភាព ការការពារ និង ការសង្គ្រោះបន្ទាន់។
- ទិវានៃការថែរក្សាជនពិការ។
នៅទីក្រុងភ្នំពេញ យើងកំពុងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋ ជាមួយនឹងផ្នែកសង្គមវិទ្យា នៅសកល វិទ្យាល័យ ភូមិន្ទភ្នំពេញ ចាប់តាំងដើមឆ្នាំ ១៩៩០។ ចាប់តាំងពីឆ្នាំ ២០០៤មក យើងក៏ទទួលខុសត្រូវលើ កម្មវិធីថ្នាក់បិរញ្ញាខាងផ្នែកមនុស្សសាស្ត្រ និង សង្គមសាស្ត្រ នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
ទំនាក់ទំនង
អង្គការ មនុស្សលោកថ្មី កម្ពុជា
Postal address: P.O. BOX 48, Phnom Penh, Cambodia
Office address: No 19, Street 317, Tuol Kork, Phnom Penh
Tel/Fax: +855 23 882304
Click
here to contact by email
ទំពរ៌វេបសាយ: www.nhcam.org
|