CatholicCambodia.org
Marist Brothers - LaValla School
| សាលាឡាវ៉ាឡាជាមណ្ឌលសំរាប់ក្មេងៗ និងយុវជនអលទ្ធភាពពលកម្ម ដែលមានទីតាំងនៅក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល
សាលាឡាវ៉ាឡា ជាគំរោងការណ៍របស់ ក្រុមគ្រួសារបុព្វជិតបង ប្រុសម៉ារីស្ត (Marist Brothers) មកពីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ សាលាឡាវ៉ាឡាជាមណ្ឌលសំរាប់ក្មេងៗនិងយុវជន ដែលអលទ្ធភាពពលកម្ម។ ពួកគេមានអាយុចាប់ពី11ឆ្នាំ ដល់អាយុ18 ឬ19ឆ្នាំ ពួកគេមកពីគ្រួសារ ដែលក្រីក្រតោកយ៉ាកនានា។ ដោយសារភាពខ្វះខាត និងការពិការ ធ្វើអោយពួកគេមិនអាចមានលទ្ធភាព បន្តការសិក្សារបស់គេបាន ឬក៏ប្រហែលជាពួកគេ បានទៅចូលរៀនហើយ ប៉ុន្តែពុំមានលទ្ធភាព បន្តការសិក្សារបស់គេបាន។ ដោយសារខ្វះមធ្យោបាយធ្វើដំណើរទៅសាលា ក៏មានគំនិតគេចចេញពីសាលា រួមផ្សំនឹងការពិបាកក្នុងការប្រើប្រាស់កាយសម្បទាពេលចូលក្នុងសាលាផង វាក៏ជាបញ្ហាសំរាប់មនុស្សដែលពិការ។ មជ្ឈមណ្ឌលឡាវ៉ាឡា ជាមណ្ឌលដែលបានកសាងឡើងមានលក្ខណ:ពិសេស ធ្វើអោយជនពិការទំាងនោះ មានសុវត្ថភាពខ្ពស់សំរាប់ពួកគេ។ ក្មេងៗ និងយុវជនពិការទាំងនោះចូលរៀនក្នុងសាលានេះអាចធ្វើចលនាដោយសេរីនឹងមានភាពងាយស្រួល ផងដែរ។ សាលាបានរៀបចំកម្មវិធី បណ្តុះបណ្តាលក្នុងគោលបំណងដើម្បីបំពេញកម្មវិធីសិក្សា សាលាបឋមសិក្សា (ដល់ថ្នាក់ទី៦) តែក្នុងរយ:ពេល3ឆ្នាំ ឬមិនលើសពី4ឆ្នាំឡើយ។ ក្រៅពីមុខវិជ្ជានៃ សាលាបឋមសិក្សា សាលាបានផ្តល់ឧិកាសអោយសិស្សទទួលយកចំណេះដឹងផ្សេងៗទៀត រួមទាំងជំនាញវិជ្ជាជីវ:ច្បាស់លាស់ផងដែរ។ ជាធម្មតាមនុស្សដែលពិការ តែងតែមានសេចក្តីលំបាកយ៉ាងខ្លាំង ក្នុងការស្ែវងរកការងារធ្វើ។ សាលាឡាវ៉ាឡាខំប្រឹងជួយគេដើម្បីសម្របសម្រួលនូវរាល់បញ្ហាទាំងអស់នោះ។ សាលាបានបង្កើននូវការជំរុញលើកទឹកចិត្ត នាំអោយពួកគេ មានទំនុកចិត្តលើខ្លួនឯងបាន។
សិស្សដែលបានបញ្ចប់ថ្នាក់បឋមសិក្សា ពីសាលាឡាវ៉ាឡាហើយ ត្រូវបានជំរុញអោយពួកគេចូលរៀនបន្ត នៅអនុវិទ្យាល័យដែល នៅជិតផ្ទះរបស់ពួកគេស្រាប់។ បុគ្គលិកឡាវ៉ាឡា ជួយស្វែងរកសាលានានា ដើម្បីអោយពួកគេបានចូលរៀនៅសាលារដ្ឋបន្តទៀត។ គំរោងការណ៍នេះបានចាប់ផ្តើមតាំងពីឆ្នាំ1998 នៅទីក្រុងភ្នំពេញ។ សាលានេះ បានដំណើរការអស់រយ:ពេល២ឆ្នំា កន្លងមកហើយ ដោយការជួលផ្ទះដើម្បីធ្វើជាមណ្ឌលបណ្តោះអាសន្ន។ នៅឆ្នាំ2000 សាលាបានសាងសង់អាគារសិក្សាថ្មីនៅក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល។ ហើយសាលាឡាវ៉ាឡាបានប្តូរទីតាំងនៅ ខែតុលា នៅក្នុងឆ្នាំដដែលនោះ។ សាលាឡាវ៉ាឡា ជាមជ្ឈមណ្ឌលសំរាប់សិស្សស្នាក់នៅក្នុងសាលា និងសំរាប់សិស្សស្នាក់នៅផ្ទះខ្លួនឯង តែងមករៀននៅសាលានេះនៅពេលថ្ងៃផងដែរ។ មកដល់បច្ចុប្បន្ននេះ មានសិស្សជាង50នាក់ដែល ស្នាក់នៅក្នុងសាលា។ ហើយសិស្ស30នាក់ទៀត មកពីកន្លែងផ្សេងៗ ភាគច្រើនមកពីទីក្រុងភ្នំពេញ។ សំរាប់សិស្សដែលស្នាក់នៅក្នុងសាលា ភាគច្រើនមកពីទីជនបទដាច់ស្រយាល។
គំរោងការណ៍នេះ ជាគណ:កម្មាធិការ ដើម្បីបែរឆ្ពោះចំពោះជន ពិការ(អលទ្ធភាពពលកម្ម) ដោយសារហេតុនេះ ចំពោះអ្វីដែលអ្នកអលទ្ធភាពពលកម្មអាចធ្វើបាន(សមត្ថភាព)និងមានលក្ខណ:សមរម្យ យើងអាចជ្រើសរើសពួកគេក្លាយជាបុគ្គលិករបស់យើង។ បច្ចុប្បន្ននេះ ចំនួនពាក់កណ្តាលនៃចំនួនបុគ្គលិកជាជនពិការ។
ក្នុងតំបន់នៃទីក្រុងស៊ីដនី របស់បងប្រុសម៉ារីស្ត បានជួយវិស័យអប់រំនៅប្រទេស ប៉ាពូញ៉ូវហ្គីនីញ៉ា (Papua New Guinea) និងនៅកោះ សូឡូម៉ុន (Solomon) ។ ចំពោះប្រទេសកម្ពុជាវិញសាលាឡាវ៉ាឡា ត្រូវបានបង្កើតឡើង ជាគំរោងការណ៍ដំបូងបង្អស់នៅអាស៊ី។ សាលាឡាវ៉ាឡា បានសហប្រតិបត្តិការណ៍ជាមួយព្រះសហគមន៍ក្នុងស្រុក ហើយធ្វើការទំនាក់ទំនងជាមួយអង្គការនានា ឬជាមួយភ្នាក់ងារផ្សេងៗ ដែលធ្វើការសំរាប់ជនពិការ ដូចជា៖ អង្គការម៉ារីណុល អង្គការ Jesuit Relief Services រួមទាំងអង្គការកាតូលិកផ្សេងៗទៀត និងមណ្ឌលស្តារលទ្ធភាពពលកម្មនានាជាច្រើនទៀត។ |
All Rights Reserved © 2006 Catholic Social Communications