CatholicCambodia.org

Return to normal view

Back to Media Catholic Social Communications: Centre

ការិយាផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិក កម្ពុជា

SIGNIS World

ប្រព័ន្ឋផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិក ជាសមាជិកមួយនៅក្នុង SIGNIS WORLD

SIGNIS ជាអង្គការក្រៅរដ្ឋាភិបាលមួយដោយមាន ១៤០ ប្រទេសជាសមាជិកនៅក្នុង សមា​គមន៍​ផ្សព្វ​ផ្សាយ​ពត៌​មាន​ព្រះ​ស​​ហគ​​ម​ន៍​កា​តូលិ​កនៅ​ពាស​ពេញ​ពិ​ភព​លោក​តា​ម​រ​យៈ​ ​វិ​ទ្យុ ​ទូ​រ​ទ​ស្ស​ន៍ ​កា​រ​ប​ញ្ចាំ​ង​កុន​ ​វី​ដេ​អូ ស្ព​ត់អប់រំ​ ​អ៊ី​ន​ធើនេ​ត និង​ ​​អ្ន​កជំ​នាញ​កា​រ​ប​ច្ចេ​កវិ​ទ្យា​។

ចក្ខុវិស័យ:

Mgr. Emile Destombes"ព្រះ​បន្ទូល​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សា​យ​ពាសពេ​ញផ្ទៃ​ប្រទេស​ទាំង​មូល​ ដោយ​ព្រះ​សហគមន៍​កាតូលិ​កបង្ក​ ​លក្ខណៈងា​យស្រូ​ល​ដល់​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ព្រះ​សហ​គមន៍ដើ​ម្បីអោ​យព្រះស​ហគមន៍​នៅក្នុងភូមិ​ភាគទាំង​បីមា​នការ​ផ្លា​ស់ប្តូរ​ពត៌មាន​គ្នាទៅវិញ​ទៅមក​ និង ​ទៅក្នុង​ពិភពលោក​ទាំងមូ​ល។​ ព្រះស​ហគមន៍​ ពុំអាច​ធ្វើការដោ​យម្នាក់ឯ​កបានទេ​ តែជា​ទីសំគាល់​អោយ ​អ្នកដទៃ​ទៀត។​ ដូច្នេះយើ​ងទាំង​ អស់​គ្នាត្រូវ​ខំអោយ​អស់ពី​សមត្ថ​ភាពដើម្បី​សំរេច​នូវគោ​ល បំ​ណងនេះ​ និង​ ដើ​ម្បីអោយប្រជា​ជនទាំ​ងអស់​ ទទួល​ការត្រា​ស់ហៅពី​ព្រះយេស៊ូ​គ្រីស្ត។​"លោក អភិបាល អេមីល ដេតម្ប"

"អ្វីៗ​ដែល​ខ្ញុំ​​និ​យាយ​ប្រាប់​អ្នក​ក្នុង​ទីង​ងឹត​ ចូរ​ទៅ​និ​យាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ​ហើយ​អ្វីៗ​ដែល​គេខ្សឹ​ប​ ដាក់​ត្រ​ចៀក​ ចូរ​យក​ទៅ​ប្រ​កាស​នៅ​ពី​លើផ្ទះ​។​" (ម ថ ១០, ២៧)

ការបោះពុម្ភ ពត៌មាន

ព្រឹត្តិ​ប័ត្រ​សា​ពត៌​មាន​ប្រ​ចាំ​ខែ​ជា​ភាសា​ខ្មែរ​ : អ្នក​នាំ​សារ​ ជា​ព្រឹត្តិ​ប័ត្រ​មួយ​ដែល​មាន​ការ​ជាប់​ទាក់​ទង​ នឹង​កិច្ច​ការ​ព្រះស​ហគ​ម​ន៍កាតូ​លិកក្នុ​ងប្រទេ​សកម្ពុជា​ និង ​អង្គ​ការ​ជាច្រើន​ទៀតក្នុងប្រទេសកម្ពុជាផង​ដែរ​។ ចូរ​ចុច​ត្រង់​ចំ​នុច​​នេះ ដើម្បី​អាន​ព័ត៌​មាន អ្នក​នាំ​សារ​​ជា​ភាសា​ខ្មែរ​។

ប្រតិ​ទិន​ប្រ​ចាំ​ឆ្នាំ​

កម្ម​វិ​ធី​​ វិ​ទ្យុ

កា​រិ​យា​ល័យ​ព៌ត​មាន កា​តូ​​លិក​​ កម្ពុជា​ បា​ន​​ផ​លិ​ត​​ក​ម្ម​​​វិ​​​ធី​វិ​ទ្យុ

  • យុវ​វ័យ​សម័យ​ទំ​នើប,ចាប់​ផ្តើមតាំងពីខែមិនា​ឆ្នាំ2005


  • កម្មវិធី អេម៉ានូអែល, ចាប់​ផ្តើមតាំងពីខែធ្នូ2005


  • ខ្ញុំត្រូវការអ្នក,ចាប់ផ្តើមពីខែមិនា 2007 (ផ្សា​យផ្ទាល់រៀងរាល់ថ្ងៃ សុក្រ វេលា​ម៉ោង 9:30 ដល់​ម៉ោង 10:30 ព្រឹក​ នៅស្ថានីយ៍វិ​ទ្យុ FM 99.5 MHz)

  • ជា​ភា​សា​ខ្មែរ​ ហើយ​ទិស​ដៅ​កម្ម​វិ​ធី​នេះ ​គឺ​ការ​ផ្តោត​ទៅ​លើ​យុវ​ជន​ក្មេង​ៗ​នៅ​ក្នុង​សង្គម​ក្នុង​គោល​បំ​ណង​ជំ​រុញ​ និង​លើក​ទឹក​ចិត្ត​យុវ​ជន​កម្ពុ​ជា​អោយ​ មាន​ការ​ពិ​ចារ​ណា​ទៅ​លើ​រឿង​រ៉ាវ​ជា​​​ច្រើន​នៅ​ក្នុង​ជី​វិត​​របស់​គេ​ម្នាក់​ៗ។​ នេះ​ជា​កម្ម​វិធី​បង្កើន​គំ​និត​ពិចារ​ ណា ​ ហើ​យ​ឆ្លុះ​អោយ​ឃើញ​ពី​ទស្សនៈមួ​យ​ចំនួ​ន​របស់​គ្រីស្ត​សាស​នា​ផង​ដែរ។

    ការផលិតចំរៀង

    នៅ​ក្នុង​ប្រ​​ព័ន្ឋ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ព្រះ​សហគ​មន៍​កាតូ​លិក​ យើង​មាន​ផលិត​ចំ​រៀង​ ព្រះ​សហ​គមន៍​​ជា​ភា​សា​ខ្មែរ​ ក្រោម​ការ​គ្រប់​គ្រង​ដោយ​ផ្ទា​ល់ពី​​លោក​ឱ​ពុក​ ស្រ៊ី​ប្រា​ម៉ុង​ វិ​រះ​ជ័យ​ និង​បន្ត​រផលិ​តចម្រៀ​ង​ពីព្រះស​ហគ​ម​ន៍​នូ​វ​ វ៉ុ​ល​ដំ​បូងនៅ​ឆ្នាំ​ ​២​​០​០​៣​
    អ្នក​អាច​ស្តាប់​ចំ​រៀង​ រឺ​ដោន​ទ្បោត​​ទំ​នុក​ច្រៀង​ជា​ភា​សា​ខ្មែរ​នៅ ​ត្រង់​​ចំនុចនេះ​។

    គំរោងសំរាប់វែបសាយ (website)

    "ខណៈ​ដែល​ប្រព័ន្ឋ​ អ៊ីន​ធើ​និត​ ស្ថិត​នៅ​ដំ​ណាក់​កាល​ដំ​បូង​នៃ​ការ​ស្រាវ​ជ្រាវ​ និង​ ខំ​អោយ​អស់​ ពី​លទ្ឋ​ភាព​នោះ ​ក្នុង​នាម​បុគ្គ​លិក​ប្រព័​ន្ឋផ្សព្វ​ផ្សាយ​ពត៌​មាន​ព្រះស​ហគ​មន៍​កាតូ​លិក​ទាំង​អស់​ ត្រូវ​មាន​ការ​ច្នៃ​ប្រឌិ​ត​ក្នុង​ការ​ រុក​រក​មធ្យោ​បាយ​អោយ​មាន​ប្រសិទ្ឋ​ភាព​ក្នុង​ការ​ប្រកាស​ដំ​ណឹង​ល្អ​ និង​ ខិត​ខំ​មាន​ការ​ពិភា​ក្សា​គ្នា​ជា​មួយ​ មនុ​ស្សទូ​ទៅ។​ ".
    Sr. Angela Ann Zukowski, MHSH

    ការិ​យា​ល័យ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ព្រះ​សហ​គមន៍​កា​តូលិក​ កម្ពុជា​បាន​បង្កើត​វ៉ែប​សាយ​ទ្បើង​ជា​៤​ ភាសា​ ខ្មែ​រ​ អង់​គ្លេស​ បា​រាំង​ អេស្បាញ ដើម្បី​ព​ង្រើក​​ការ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ ពី​សកម្ម​ភាព​ព្រះ​សហ​គមន៍​ទាំង​ក្នុង​និង​ ក្រៅ​ប្រទេស​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ និង​ បរ​ទេស​ទទួ​លបា​ន ​ពត៌​មាននេះ​។

    • នៅ​ក្នុង​ប្រទេ​សក​ម្ពុ​ជាមា​ន​ការ​ផ្តល់​សេវា​អ៊ីនធើ​និត ​ជាច្រើ​នដែល​មានតំ​លៃថោក​តែការ​បំរើសេ​វា មា​នភាព​យឺតយ៉ា​វ ​ក៏ប៉ុន្តែ​មានតំ​លៃសេវា​កម្ម​ខ្ខស់​ ទើ​មមា​នសេវា​ លឿន​។
    • បច្ចេក​វិទ្យា​អាច​មាន​ការ​ប្រើប្រា​ស់ច្រើន​ដែរនៅ​ក្នុងប្រ​ទេសកម្ពុ​ជា ​តែបច្ចេ​កវិទ្យា​ទាំង​នោះត្រូ​វ ​មានកា​រអនុ​ញាត្តិពីម្ចា​ស់ដើម​
    • Participants from Signis Asia Women, October 2003គំ​រោង​របស់​យើង​កំពុ​ងដំណើ​រកា​រ​ជាមួ​យកា​ររៀន​សូត្រ រៀន​ធ្វើ និង ការច្នែវ៉ែ​បសាយ​យើង ​អោយមា​នភាពប្រ​សើរទ្បើង​សំរាប់​ កិ​ច្ចការ​ប្រជុំលោ​កអភិ​បាល​ក្នុង​ប្រ​ទេស​កម្ពុ​ជា។​ បន្ទាប់​ពី​បាន​ ចូល​រួម​ស្តាប់​ និង​ កា​របង្កើ​តវ៉ែបសា​យ រ​បស់ ​women of SIGNIS Asia, កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០០៣​នោះ​មក​ ក្រុម​ការ​ងារ​ យើង​ទទួ​លបាន​បទ​ពិ​សោធ​ន៍​មួយ​ចំ​នួន​ចំ​ពោះកា​​រ បង្កើត​វ៉ែប​សាយ​។

    ការផលិតខ្សែវីដេអូ

    ការ​ប្រើ​ប្រាស់​សោទ​ស្សន៍​នៅ​ក្នុង​ព្រះស​ហគម​ន៍កាតូ​លិក​ គី​ជា​តំរូវ​ការ​បន្ទាន់​ដែល​មិន​អាច​ខ្វះបា​ន​ក្នុង​ ប្រទេ​ស កម្ពុជា​ ចាប់​តាំង​ពី​យើងបាន​ប្រើវីធីសា​ស្ត្របុ​រាណ​នៅក្នុង​សាសនា​ ​ក៏ដូច​កម្មវិ​ធីសិក្សា​អប់រំ​ទូទៅ ​ផងដែ​រ។​

    ការ​រៀប​ចំ​ និង​ ការ​ផលិតវី​ដេ​អូ​ជា​ភា​សា​ខ្មែរ​ ហើយ​នឹង​ការ​ផលិត​នូ​វ​ប្រវត្តិ​ ពីព្រះ​សហគ​មន៍​ និង​ខ្សែ​វី​ដេ​អូ​ថ្មីៗ​ទៀត​ ប៉ុន្មាន​ឆ្នាំ​នេះនឹ​​ង​ផ្តល់​ជា ​អត្ថ​ប្រ​យោ​ជន៍​សំ​រាប់​គំ​រោង​អប់​រំ​ព្រះ​សហគ​មន៍​នៅ​តាម​ភូមិ​ភាគ​នីមួយ​។

    គំ​រោង​នេះ ​នឹង​ធ្វើ​អោយ​វិ​​សាល​​ភាព​នៃ​ការ​ប្រ​កាស​ដំ​ណឹង​ល្អ ​របស់​ព្រះ​ជា​ម្ចាស់​នៅ​ពាស​ពេញ​ប្រ​ទេស​។

    A New Beginning To Cry with no Tears

    នៅ​ក្នុង​ខែ​ តុលា​ ឆ្នាំ ​២០០៣​ យើង​បានជួ​យគំរោ​ងយុ​​​វនា​រី​ដែល​មក​ពី ​SIGNIS​ Asia​ ក្នុង​ការ​ បង្កើត​ខ្សែវី​ដេអូចំនួ​នពីរ​វ៉ុល​។ ឯក​សារ​វីដេអូនោះ ​គឺនិ​យាយអំ​ពី ​វត្តមា​នព្រះស​ហគម​ន៍កាតូ​លិក ​ក្នុងប្រ​ទេសក​ម្ពុជា ​ ហើ​យនេះគឺ​ជាការ​ជួយមួ​យដ៏មា​នប្រសិ​ទ្ឋភាព​ សំរា​ប់គំរោ​ងយើង​ ដោ​យបា​នអោយ​ ស​ង្គម​ទាំងក្នុ​ងនិង​ ក្រៅ​ប្រទេស​យល់ដឹ​ងពីគំ​រោងរ​បស់យើង​។ .​

    ទិសដៅនៃការបង្តើត:

    1. ប្រ​មូល​ចង​ក្រង ​ការ​បែង​ចែក​តាម​ថ្នាក់​ និង ​ការ​ផលិត​ទ្បើង​វិញ​ខ្សែវីដេ​អូដែល​មានជា​ភាសាខ្មែ​រ ​ដើម្បី​ប្រើប្រា​ស់ក្នុង​កម្មវី​ធីអប់​រំ​ផ្សេង​ៗ​តាម​ព្រះស​ហគម​ន៍នៃភូ​មិភាគ​និមួយ​នីមួយ​ និង​ អង្គ​ការ​ក្នុងនា​ម ​ព្រះសហ​គមន៍​កាតូលិ​ក។​

    2. បង្កើតជាក្រុមផលិតខ្សែវីដេអូ។

    3. ខិត​ខំ​បង្កើ​ត​នូវ​ខ្សែ​វី​ដេ​អូ​ថ្មីៗ​ដើម្បី​ជា​ជំ​នួយ​សំ​រាប់គំ​រោង​តាម​ភូមិ​ភាគ​នី​មួយ​នី​មួយ​ រួម​ទាំង​គំ​រោង​ផ្លូវ​ការ​ និង​ មិន​ផ្លូវ​ការ​ទាំង​អស់​នៅ​តាម​ភូមិភា​គនី​មួយ​នីមួ​យ​។​


    បើលោក​​អ្នក​ ចង់​​ឧបត្ថម​​ផ្នែក ​ណា​មួយ​នៃ​កាផ្ស​ព្វផ្សា​​​យ សូម​ចុច​ត្រង់នេះ សំរាប់​ពត៌មានប​ន្ថែម


    All Rights Reserved © 2006 Catholic Social Communications