ការិយាផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិក កម្ពុជា
ប្រព័ន្ឋផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិក ជាសមាជិកមួយនៅក្នុង SIGNIS WORLD
SIGNIS ជាអង្គការក្រៅរដ្ឋាភិបាលមួយដោយមាន ១៤០ ប្រទេសជាសមាជិកនៅក្នុង សមាគមន៍ផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិកនៅពាសពេញពិភពលោកតាមរយៈ វិទ្យុ ទូរទស្សន៍ ការបញ្ចាំងកុន វីដេអូ ស្ពត់អប់រំ អ៊ីនធើនេត និង អ្នកជំនាញការបច្ចេកវិទ្យា។
ចក្ខុវិស័យ:
"ព្រះបន្ទូលដំណឹងល្អត្រូវផ្សព្វផ្សាយពាសពេញផ្ទៃប្រទេសទាំងមូល ដោយព្រះសហគមន៍កាតូលិកបង្ក លក្ខណៈងាយស្រូលដល់ប្រព័ន្ឋផ្សព្វផ្សាយព្រះសហគមន៍ដើម្បីអោយព្រះសហគមន៍នៅក្នុងភូមិភាគទាំងបីមានការផ្លាស់ប្តូរពត៌មានគ្នាទៅវិញទៅមក និង ទៅក្នុងពិភពលោកទាំងមូល។ ព្រះសហគមន៍ ពុំអាចធ្វើការដោយម្នាក់ឯកបានទេ តែជាទីសំគាល់អោយ អ្នកដទៃទៀត។ ដូច្នេះយើងទាំង អស់គ្នាត្រូវខំអោយអស់ពីសមត្ថភាពដើម្បីសំរេចនូវគោល បំណងនេះ និង ដើម្បីអោយប្រជាជនទាំងអស់ ទទួលការត្រាស់ហៅពីព្រះយេស៊ូគ្រីស្ត។"លោក អភិបាល អេមីល ដេតម្ប"
"អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នកក្នុងទីងងឹត ចូរទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹប ដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។" (ម ថ ១០, ២៧)
ការបោះពុម្ភ ពត៌មាន
ព្រឹត្តិប័ត្រសាពត៌មានប្រចាំខែជាភាសាខ្មែរ : អ្នកនាំសារ ជាព្រឹត្តិប័ត្រមួយដែលមានការជាប់ទាក់ទង នឹងកិច្ចការព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា និង អង្គការជាច្រើនទៀតក្នុងប្រទេសកម្ពុជាផងដែរ។ ចូរចុចត្រង់ចំនុចនេះ ដើម្បីអានព័ត៌មាន អ្នកនាំសារជាភាសាខ្មែរ។
ប្រតិទិនប្រចាំឆ្នាំ
កម្មវិធី វិទ្យុ
ការិយាល័យព៌តមាន កាតូលិក កម្ពុជា បានផលិតកម្មវិធីវិទ្យុ
យុវវ័យសម័យទំនើប,ចាប់ផ្តើមតាំងពីខែមិនាឆ្នាំ2005
កម្មវិធី អេម៉ានូអែល, ចាប់ផ្តើមតាំងពីខែធ្នូ2005
ខ្ញុំត្រូវការអ្នក,ចាប់ផ្តើមពីខែមិនា 2007 (ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង 9:30 ដល់ម៉ោង 10:30 ព្រឹក នៅស្ថានីយ៍វិទ្យុ FM 99.5 MHz)
ជាភាសាខ្មែរ ហើយទិសដៅកម្មវិធីនេះ គឺការផ្តោតទៅលើយុវជនក្មេងៗនៅក្នុងសង្គមក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាអោយ មានការពិចារណាទៅលើរឿងរ៉ាវជាច្រើននៅក្នុងជីវិតរបស់គេម្នាក់ៗ។ នេះជាកម្មវិធីបង្កើនគំនិតពិចារ ណា ហើយឆ្លុះអោយឃើញពីទស្សនៈមួយចំនួនរបស់គ្រីស្តសាសនាផងដែរ។
ការផលិតចំរៀង
នៅក្នុងប្រព័ន្ឋផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិក យើងមានផលិតចំរៀង ព្រះសហគមន៍ជាភាសាខ្មែរ ក្រោមការគ្រប់គ្រងដោយផ្ទាល់ពីលោកឱពុក ស្រ៊ីប្រាម៉ុង វិរះជ័យ និងបន្តរផលិតចម្រៀងពីព្រះសហគមន៍នូវ វ៉ុលដំបូងនៅឆ្នាំ ២០០៣
អ្នកអាចស្តាប់ចំរៀង រឺដោនទ្បោតទំនុកច្រៀងជាភាសាខ្មែរនៅ ត្រង់ចំនុចនេះ។
គំរោងសំរាប់វែបសាយ (website)
"ខណៈដែលប្រព័ន្ឋ អ៊ីនធើនិត ស្ថិតនៅដំណាក់កាលដំបូងនៃការស្រាវជ្រាវ និង ខំអោយអស់ ពីលទ្ឋភាពនោះ ក្នុងនាមបុគ្គលិកប្រព័ន្ឋផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិកទាំងអស់ ត្រូវមានការច្នៃប្រឌិតក្នុងការ រុករកមធ្យោបាយអោយមានប្រសិទ្ឋភាពក្នុងការប្រកាសដំណឹងល្អ និង ខិតខំមានការពិភាក្សាគ្នាជាមួយ មនុស្សទូទៅ។ ".
Sr. Angela Ann Zukowski, MHSH
ការិយាល័យផ្សព្វផ្សាយពត៌មានព្រះសហគមន៍កាតូលិក កម្ពុជាបានបង្កើតវ៉ែបសាយទ្បើងជា៤ ភាសា ខ្មែរ អង់គ្លេស បារាំង អេស្បាញ ដើម្បីពង្រើកការផ្សព្វផ្សាយពត៌មាន ពីសកម្មភាពព្រះសហគមន៍ទាំងក្នុងនិង ក្រៅប្រទេសដើម្បីអោយប្រជាពលរដ្ឋខ្មែរ និង បរទេសទទួលបាន ពត៌មាននេះ។
-
នៅក្នុងប្រទេសកម្ពុជាមានការផ្តល់សេវាអ៊ីនធើនិត ជាច្រើនដែលមានតំលៃថោកតែការបំរើសេវា មានភាពយឺតយ៉ាវ ក៏ប៉ុន្តែមានតំលៃសេវាកម្មខ្ខស់ ទើមមានសេវា លឿន។
-
បច្ចេកវិទ្យាអាចមានការប្រើប្រាស់ច្រើនដែរនៅក្នុងប្រទេសកម្ពុជា តែបច្ចេកវិទ្យាទាំងនោះត្រូវ មានការអនុញាត្តិពីម្ចាស់ដើម
-
 គំរោងរបស់យើងកំពុងដំណើរការជាមួយការរៀនសូត្រ រៀនធ្វើ និង ការច្នែវ៉ែបសាយយើង អោយមានភាពប្រសើរទ្បើងសំរាប់ កិច្ចការប្រជុំលោកអភិបាលក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបាន ចូលរួមស្តាប់ និង ការបង្កើតវ៉ែបសាយ របស់ women of SIGNIS Asia,
កាលពីខែតុលា ឆ្នាំ ២០០៣នោះមក ក្រុមការងារ យើងទទួលបានបទពិសោធន៍មួយចំនួនចំពោះការ បង្កើតវ៉ែបសាយ។
ការផលិតខ្សែវីដេអូ
ការប្រើប្រាស់សោទស្សន៍នៅក្នុងព្រះសហគមន៍កាតូលិក គីជាតំរូវការបន្ទាន់ដែលមិនអាចខ្វះបានក្នុង ប្រទេស កម្ពុជា ចាប់តាំងពីយើងបានប្រើវីធីសាស្ត្របុរាណនៅក្នុងសាសនា ក៏ដូចកម្មវិធីសិក្សាអប់រំទូទៅ ផងដែរ។
ការរៀបចំ និង ការផលិតវីដេអូជាភាសាខ្មែរ ហើយនឹងការផលិតនូវប្រវត្តិ ពីព្រះសហគមន៍ និងខ្សែវីដេអូថ្មីៗទៀត ប៉ុន្មានឆ្នាំនេះនឹងផ្តល់ជា អត្ថប្រយោជន៍សំរាប់គំរោងអប់រំព្រះសហគមន៍នៅតាមភូមិភាគនីមួយ។
គំរោងនេះ នឹងធ្វើអោយវិសាលភាពនៃការប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់នៅពាសពេញប្រទេស។

នៅក្នុងខែ តុលា ឆ្នាំ ២០០៣ យើងបានជួយគំរោងយុវនារីដែលមកពី SIGNIS Asia ក្នុងការ បង្កើតខ្សែវីដេអូចំនួនពីរវ៉ុល។ ឯកសារវីដេអូនោះ គឺនិយាយអំពី វត្តមានព្រះសហគមន៍កាតូលិក ក្នុងប្រទេសកម្ពុជា ហើយនេះគឺជាការជួយមួយដ៏មានប្រសិទ្ឋភាព សំរាប់គំរោងយើង ដោយបានអោយ សង្គមទាំងក្នុងនិង ក្រៅប្រទេសយល់ដឹងពីគំរោងរបស់យើង។
.
ទិសដៅនៃការបង្តើត:
-
ប្រមូលចងក្រង ការបែងចែកតាមថ្នាក់ និង ការផលិតទ្បើងវិញខ្សែវីដេអូដែលមានជាភាសាខ្មែរ ដើម្បីប្រើប្រាស់ក្នុងកម្មវីធីអប់រំផ្សេងៗតាមព្រះសហគមន៍នៃភូមិភាគនិមួយនីមួយ និង អង្គការក្នុងនាម ព្រះសហគមន៍កាតូលិក។
បង្កើតជាក្រុមផលិតខ្សែវីដេអូ។
ខិតខំបង្កើតនូវខ្សែវីដេអូថ្មីៗដើម្បីជាជំនួយសំរាប់គំរោងតាមភូមិភាគនីមួយនីមួយ រួមទាំងគំរោងផ្លូវការ និង មិនផ្លូវការទាំងអស់នៅតាមភូមិភាគនីមួយនីមួយ។
បើលោកអ្នក ចង់ឧបត្ថមផ្នែក ណាមួយនៃកាផ្សព្វផ្សាយ សូមចុចត្រង់នេះ
សំរាប់ពត៌មានបន្ថែម
|