CatholicCambodia.org

Return to normal view

Back Profile

Map of Countries around Cambodia Map of Cambodia and main towns

អំ​ពី​ភូមិ​សាស្រ្ត និង​ប្រជា​សាស្រ្ត​ប្រទេស​កម្ពុជា

ផ្ទៃ​ដី​ស​រុប: ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សរុបចំនួន 181 035 km²។
របរ​ក​សិកម្ម:17%​ ជា​ដី​សំរាប់​ចិញ្ចឹម​គោ​ក្របី​។ ក្នុងនោះ3%​​ ជា​តំបន់​ព្រៃ​ឈើ:​​ ការ​កាប់​ឈើ​​ខុស​ច្បាប់​មាន​ទូរលេខ​កំរិត​ខ្ពស់​កាល​ពី​ឆ្នាំមុ​ន​​។​ មាន​តែ​40% ជា​តំបន់​ដែល​​គ្រប​ដណ្តប់ ទៅ​ដោយ​ព្រៃ​ឈើ​នៅ​ទូ​ទាំង​ប្រទេស​ទាំង​មូល។
ប្រ​ជា​ពល​រដ្ឋ: ប្រជា​ជន​មាន​ចំនួន 11.426.000នាក់​ (មានដង់​ស៊ី​តេ ​58នាក់/km2ជា​ដង់​ស៊ីតេដែល​មាន​កំរិត​ទាប​ជាង5ដង នៃ​ចំនួន​ប្រ​ជាជន​វៀតណាម)។ តាម​ស្ថិ​តិ​បាន​អោយ​ដឹង​ថា ចំនួន​ប្រជា​ពល​រដ្ឋ​​នឹង​កើន​ឡើង​ 19.2​លាន​នាក់​ នៅ​ឆ្នាំ​2020​ខាង​មុខ​នេះ។
ដង់​ស៊ី​តេ​: ដង់​ស៊ី​តេ​មាន​ចំនួន​58.1​នាក់​/km²
ចាប់​តាំង​ពី​សង្រ្គាម ​(ឆ្នាំ1970-​75) និង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ពី (ឆ្នាំ​​1975-79)។និងការវិលត្រឡប់វិញ ​ នៃ​ចំនួន​ប្រជា​ជន​វៀតណាម​ ក្រោយ​​ឆ្នាំ1979​ និង​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ នៃ​ជនភៀស​ខ្លួន ​មក​ពី​ជំ​រុំ​​នា​នា​នៅ​តាម​ព្រំ​ដែន​ថៃ​នៅ​ឆ្នាំ​1992 ធ្វើ​អោយ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​​ប្រ​ជា​ជន​យ៉ាង​ឆាប់​រហ័ស ​(ចាប់​តំាង​ពី​ឆ្នាំ​1980)។
ការ​កើន​ឡើង​ចំនួន​ប្រជា​ជន​ប្រចាំ​ឆ្នាំ: មានចំនួន 2.5%​ = (​262 072​នាក់​)។
សន្ទស្សន៍​Fertility: សន្ទស្សន៌មនុស្សឆ្លាតវៃមានចំនួន 4.6​នាក់
អាយុ​ចាប់​ពី​ 0-14​ឆ្នាំ = 41.98%
អា​យុ​ចាប់​ពី 15-64​ឆ្នាំ = 55.05%
អត្រាមរណៈភាពទារក: អត្រាមរណៈភាពនេះមានចំនួន 102%។
អាយុ​កាល​ជា​មធ្យម: អាយុកាលមនុស្សជាមធ្យម មានអាយុ54​ឆ្នាំ។
អត្រា​នៃ​ចំនួន​សិស្ស​មតេយ្យ​សាលា: សិស្សមតេយ្យសាលាមានចំនួន38%។​
ក្នុងនោះនិស្សិត​ ​ ដែល​សិក្សា​នៅ​សកល​វិទ្យាល័យ គិត​ជា​មធ្យម​មាន ចំនួនជាង​10.000​នាក់។​ ចំណែកឯសិស្ស​ដែល​សិក្សា​នៅ​តាមវិទ្យាល័យ​ ជា​មធ្យម​មាន​ចំនួន​300.000​នាក់។ សិស្ស​ដែល​សិក្សា​ នៅ​តាម​សាលា​បឋម​សិក្សា គិតជា មធ្យម មាន​ចំនួន​២លាន​នាក់។
ប្រជាជនចំនួន៧០% នៃ​ចំនួន​ប្រជាពលរដ្ឋទាំងអស់ ពុំ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ឡើយ និង​82%​ កំពុង​ស្ថាបនា​​អនាម័យ។
ក្មេង​ក្រោម​អាយុ​5​ឆ្នាំ​ មាន​ចំនួន​52% ដែលទទួល​រង​នូវ​ការ​ទទួល​ទាន ​​អាហារ​​មិន​គ្រប់​គ្រាន់។
ជនភៀស​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ ​មាន​ចំនួន​300.000​នាក់។ ប្រជាជន​ខ្មែរ​ជាង​1.700.000​នាក់ ត្រូវ​បាន​សំលាប់​ចោល នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ស្មើ​នឹង​20% នៃ​ចំនួន​ប្រជា​ជន​7.900.000​នាក់​ នៅ​ឆ្នាំ​1975។ ប្រជា​ជន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ មាន​ចំនួន​តិច​ជាង​30.000​នាក់​។​ នៅពេល​កង​ទ័ព​វៀត​ណាមចូល​មក​ទឹក​ដី​កម្ពុជា ​នៅ​ថ្ងៃ​ទី​01 មករា 1979​មក ពេល​នោះ​ចំនួន​នេះ​បាន​កើន​ឡើង​ចំនួន​2.5% ក្នុង​អំឡុង​ពេល​15​ឆ្នាំចុង​ក្រោយ​នេះ។ ចំនួន​ប្រជា​ជន​មួយ​ចំនួន​ទៀត​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​​សាសន៍​ប៉ុលពត​វិញ។
រាជ​ធានី: “ភ្នំពេញ” ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា (ប្រជាជនមាន​ចំនួន​1.000.000​នាក់)។
ភាសាកំណើត: ភាសាខ្មែរ
រូបិយ​ប័ណ្ណ: ប្រាក់​រៀល​( ៛​ )

សេដ្ឋ​កិច្ច និង​នយោ​បាយ

អតិផរណា​ធ្លាក់​ចុះ​ពី​១២.៦%​ នៅ​ឆ្នាំ​១៩៩៨​មក​ត្រឹម​៥%។
ជំនួយ​ពី​បរទេស​ស្មើ​នឹង​៤០%​នៃ​កា​រចំ​ណាយ​របស់​រដ្ឋា​ភិបាល ​ទាំងនេះ​ជា​ការ​ទាក់​ទិន ​ទៅ​នឹង​បន្ទុក​បំ​ណុល​ដ៏ធ្ងន់​ធ្ងរ​របស់​រដ្ឋា​ភិបាល​។ មក​ទល់​នឹង​ពេល​នេះ ​រដ្ឋា​ភិបាល​បាន​ជំ​ពាក់​បំណុល ​ជាង ២0.000.000.000​​ (ពីរពាន់លាន​ដុល្លា​អាមេរិក)។ ក្នុង​នោះ​មាន​ប្រភព​ចំណូល​២​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ ទី​មួយ​គឹ​បាន​ប្រាក់​ចំ​ណូល​មក​ពី ​វិស័យ​ទេសចរណ៏​ (៦%​នៃ​ចំណូល​របស់​ជាតិ​នៅ​ឆ្នាំ​១៩៩៥)​ ទី​ពីរ​គឺ ចំណូល​ដែល​បាន​មក​ពី ​ការ​វិនិយោគ​បរទេស។ នៅ​ក្នុង​កត្តា​ទាំង​អស់​នេះ​ហើយ ​ដែល​ធ្វើ​អោយ​អ្នក​វិនិយោគ​ទុន​បរទេស ​បង្ហាញ​ពី​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត ​ចំ​ពោះ​អស្ថេ​រភាព​ផ្នែក​នយោបាយ​។ ដោយ​ខ្វះ​​រចនា​សម្ព័ន​នៃ​វិស័យ​ពាណិជ្ជកម្ម។ ការ​កង្វះ​ដីធ្លី​ ដែល​ជា​កម្មសិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ការ​គោរព​សិទ្ធិ​មនុស្ស​បន្តិច​បន្តួច​ និង​កង្្វះខាត​សេចក្តី​ហ្មត់​ចត់​ នៅ​ក្នុង​កិច្ច​ការ​ហិរញ្ញ​វត្ថុ​ជាតិ។

រុក្ខា​ប្រ​មាញ់​និង​នេសាទ
៥១%​ជា​ចំណូល​ជាតិ និង​មាន​ដី​ធ្វើ​ស្រែ​ចំការ​ចំនួន៧០% ហើយ​ទិន្នផលទាំងនោះអាច​នាំ​​ចេញ​ទៅ​លក់​ឯបរទេស​បាន​ ៣៧​លាន​តោន ​នៅ​ឆ្នាំ​១៩៩៦​។ បសុសត្វ​ចិញ្ចឹម​មាន​ការ​អភិវឌ្ឍន៍​បន្តិច​បន្តួច​។ ជ័រ​កៅ​ស៊ូ​បាន​មក​​ ពី​ដើម​កៅ​ស៊ូ។ ​សារៈសំខាន់​ពី​ការ​នេ​សាទ​ត្រី​(៩០%​ទឹក​សាប​)​។
នៅ​ឆ្នាំ​១៩៩៦​ក្នុង​ខែ​តុលាៈ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កូកា​ចេញ​ទៅចក្រ​ភព​អង់​គ្លេស​ចំ​នួ​ន​៣​លានដុល្លា​អាមេរិក ​ដែល​ជា​ការ​​បញ្ចេញ​កំលាំង​ពលកម្ម​ របស់កម្ម​ករ​​ កម្មការិនីរោង​ចក្រ​កាត់​ដេរ​ចំនួន​១0.000​នាក់ ​ដែល​ក្នុង​នោះ​ពួក​គេ​ទទួល​បាន​នូវ​ប្រាក់​កំរៃ​តប​ស្នង ​តែ​២០​ដុល្លា​អាមេរិក​ទៅ​១០០ដុល្ល​អាមេ​រិក​ប៉ុណ្ណោះ​ ក្នុង​មួយ​ខែ។
ព្រៃ​ឈើៈ នៅ​ឆ្នាំ​១៩៩៩​ទទួល​បាន​ប្រាក់​ចំណូល​ពី​អត្ថប្រ​យោជន៍​នៃ​ព្រៃ​ឈើ​ចំនួន​៧-៨​លាន​ដុល្លា​អាមេរិក។.

ឧស្សាហ​កម្ម​រ៉ែ​និង​ឋាមពល
មានចំនួន១៤%​ នៃ​ប្រាក់​ចំណូល​ជាតិ ​(សេវា​កម្ម​៣៥%)។

កិច្ច​ការ​នយោបាយ
រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ ឆ្នាំ១៩៩៣ ជា​រដ្ឋ​ធម្ម​នុញ្ញ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​សភា​ជាតិ។
ប្រមុខ​រដ្ឋៈ ព្រះ​បាទ​នរោត្តម​សីហនុៈ
មាន​នាយក​រដ្ឋ​មន្រ្តី​២ ​ជាប្រមុខ​រដ្ឋាភិបាល​ ទី​មួយ​គឺ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​តាំង​ពី​ថ្ងៃ​ទី០៥​ ខែមករា ​ឆ្នាំ១៩៨៥ (តាំង​ពីបក្ស​ប្រជាជន ​ឬ គណៈបក្ស​ប្រជាជន​កម្ពុជា) និង​លោក​ អ៊ឹង​ ហួត​ (សហនាយក​រដ្ឋ​មន្រ្តី​) តាំង​ពី​ថ្ងៃ​ទី០៧ ខែ​សីហា​ ឆ្នាំ​១៩៩៧។

ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋៈ
ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋៈ .
ជួរ​កង​ទ័ព
កង​ទ័ព​ដែល​មាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ចំនួន​១២៣,៩១៧​នាក់​ ជា​កង​ទ័ព​ស្រួច ​(កង​ទ័ព​ពិសេស​) ជា​ទាហាន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ចី​ជាតិ​ យ៉ាង​ត្រឹង​ត្រូវ​តាម​ច្បាប់​ និង​មាន​អត្ត​សញ្ញាណ​ច្បាស់​លាស់​។ ថវិការ​ជាតិ​ ដែល​បាន​ផ្តល់​អោយ​ក្រសួង​ការ​ពារ​ជាតិ​នេះ ​មាន​ចំនួន​៥.៧%​ នៃ​ថវិការ​ដែល​បានមក​ពី​ចំណូល​ជាតិ។

ជំ​នឿសាសនា

ពុទ្ធសាស​និក​កម្ពុជាមានចំនួន​៩៥%​ នៃ​ចំនួន​ប្រជាជនទាំងអស់។ ជនជាតិ​អ៊ី​ស្លាម​ ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ​កើន​ឡើង​ជាបន្ត​បន្ទាប់​ ​ចំ​នួន​២៥០.000​នាក់​ ស្មើ​នឹង​២.៥%​ នៃ​ចំនួន​ប្រជា​ជន​ទូទាំង​ប្រ​ទេស។ រាល់​ការ​ទំនាក់​ទំនង​របស់​ពួក​គេ មាន​ការ​ចាំ​បាច់​បំ​ផុត​នៅ​ក្នុង​ចំណោម​ ប្រជា​ជន​អ៊ីស្លាមប៉ុណ្ណោះ។ សម្តេច​ព្រះ​នរោត្តម​សីហនុ​ បាន​ប្រ​ទាន​ឈ្មោះ​ដល់​ពួក​គេ ” គឺ​ជនជាតិ​ខ្មែរ​អ៊ី​ស្លាម ” ប៉ុន្តែ​ពួក​គេមិន​មែន​ជាជន​ជាតិ​ខ្មែរ​សុទ្ធ​សាធ​ទេ។ ពួក​គេ​ជា​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ ​(កូន​ចៅ) នៃ​នគរ​ចំប៉ា។ នគរចំប៉ានេះ ត្រូវបានបំផ្លាញចោលដោយប្រទេស​វៀតណាម ​នៅ​ស.វ​ទី១៥។ ​អតីត​​​​​​​​​​​​​​នគរ​ចំប៉ានេះ ស្ថិត​នៅ​ចំ​កណ្តាល ​នៃប្រទេស​វៀត​ណាមសព្វថ្ងៃនេះ។ខ្មែរ​ក្រ​ហម​ ក៏ជា​ចំ​ណុច​មួយ​ ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សហគមន៍​ (អ៊ីស្លាម) នេះ​ផង​ដែរ។ ពុំ​មាន ហេតុផលណាមួយ​ ជាជាង​ការ​ប្រកាន់​បក្ស​និ​យម​ប៉ុ​ណ្ណោះ​ សំ​រាប់​​ជំនឿ​សាសនា​នោះ ។ មាន​ប្រ​ជាជន​ប្រមាណ​ជាង​១០០,០០០​នាក់​ត្រូវ​បាន​សំលាប់​ចោល​។​អ្នក​កាន់​សានា​កាតូលិក ​រួម​ទាំង​អ្នក​កាន់​ប្រពៃ​ណី​ទំនៀមទំលាប់ សាសនា​ផង​ដែរ។
Theravada (ព្រះ​ពុទ្ធ​សាសនា​ហិនយាន)​គឺ​ជា​ប្រពៃណីយ​សាសនា​ ដែលមាន​មនុស្ស​ភាគ​ច្រើនក្នុងចំណោមប្រ​ជាជន​ខ្មែរ ​ប្រកាន់ខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រៃពៃណីយសាសនានេះ។​មុន​ឆ្នាំ​១៩៧០​ មាន​ព្រះ​សង្ឃ​ចំនួន​៦០,០០០អង្គ ​ដែល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ មុន​ឆ្នាំ​១៩៧៥​ មាន​ប្រជាជន​អ៊ី​ស្លាម ​ចំ​នួន​២៥០,០០០​នាក់​(​ជាជន​ជាតិ​ចាម)​។ ពី​ឆ្នាំ​១៩៧៥-១៩៧៩ គឺ​ជា​របប​នៃ​ការ​សង្កត់​សង្កិន​នៃ​ជំ​នឿ​សាសនា​នៅ គ្រប់​ទិស​ទី​។
នៅ​ឆ្នាំ​១៩៧៩ ព្រះ​ពុទ្ធ​សាសនា​និង​អ៊ី​ស្លាម​សាសនា​ត្រូវ​បាន​កសាង​ឡើង​វិញ​។ នៅ​ឆ្នាំ​១៩៩០​ជាការ​ទទួល​ស្គាល់​”ខ្មែរ​គ្រីស្ត​បរិស័ទ​ ”សំ​រាប់​ផ្តល់​ដល់​អស់​អ្នក​ដែល​មាន​សេរី​ភាព​ខាង​ជំនឿ​សាសនា​ដែល​ត្រូវ​បាន​ផ្តស់​អោយ​ដោយ​រដ្ឋធម្មនុញ្ញ។
រាល់​ទំ​នាក់​ទំនង​ការ​ទូត​ដែល​បាន​បង្កើត​ឡើង​រវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាមួយ​សម្តេច​ប៉ាប ​ចនប៉ូល​ទី​២ ​នា​ទី​ក្រុង​វ៉ា​ទី​កង់​ បាន​អនុញ្ញាតិ​អោយ​បង្កើត​ព្រះ​សហគមន៍​កាតូលិក​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់​នីតិបុគ្គល។

ព្រះ​សហគមន៍​កាតូលិក
ព្រះ​សហគមន៍​កាតូលិក ​គឺ​ជា​ព្រះ​សហគមន៍​ដែល​ធំ​សម្បើម​ដោយ​គ្មាន​ដែន​កំណត់។ អ្នក​បង្អាប់​ចលនា​សាសន​នៅ​ជំនាន់​របប​ខ្មែរ​ក្រ​ហម​ដែល​បាន​ឃើញ​ការ​សំ​លាប់​រង្គាល​នៃ​ចំ​នួន​បូជាចារ្យ​ខ្មែ​រ​ដ៏ច្រើន​រួម​ទាំង​ក្រុម​អ្នក​ជឿ​បង​ប្រុស​និង​បង​ស្រី​ជា​ច្រើន​នាក់​ផង​ដែរ។

© Les MEP


All Rights Reserved © 2006 Catholic Social Communications