អំពីភូមិសាស្រ្ត និងប្រជាសាស្រ្តប្រទេសកម្ពុជា
ផ្ទៃដីសរុប: ប្រទេសកម្ពុជាមានផ្ទៃដីសរុបចំនួន 181 035 km²។
របរកសិកម្ម:17% ជាដីសំរាប់ចិញ្ចឹមគោក្របី។ ក្នុងនោះ3% ជាតំបន់ព្រៃឈើ: ការកាប់ឈើខុសច្បាប់មានទូរលេខកំរិតខ្ពស់កាលពីឆ្នាំមុន។ មានតែ40% ជាតំបន់ដែលគ្របដណ្តប់ ទៅដោយព្រៃឈើនៅទូទាំងប្រទេសទាំងមូល។
ប្រជាពលរដ្ឋ: ប្រជាជនមានចំនួន 11.426.000នាក់ (មានដង់ស៊ីតេ 58នាក់/km2ជាដង់ស៊ីតេដែលមានកំរិតទាបជាង5ដង នៃចំនួនប្រជាជនវៀតណាម)។ តាមស្ថិតិបានអោយដឹងថា ចំនួនប្រជាពលរដ្ឋនឹងកើនឡើង 19.2លាននាក់ នៅឆ្នាំ2020ខាងមុខនេះ។
ដង់ស៊ីតេ: ដង់ស៊ីតេមានចំនួន58.1នាក់/km²
ចាប់តាំងពីសង្រ្គាម (ឆ្នាំ1970-75) និងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតពី (ឆ្នាំ1975-79)។និងការវិលត្រឡប់វិញ
នៃចំនួនប្រជាជនវៀតណាម ក្រោយឆ្នាំ1979 និងការធ្វើមាតុភូមិនិវត្តន៍ នៃជនភៀសខ្លួន មកពីជំរុំនានានៅតាមព្រំដែនថៃនៅឆ្នាំ1992 ធ្វើអោយមានការកើនឡើងនូវចំនួនប្រជាជនយ៉ាងឆាប់រហ័ស (ចាប់តំាងពីឆ្នាំ1980)។
ការកើនឡើងចំនួនប្រជាជនប្រចាំឆ្នាំ: មានចំនួន 2.5% = (262 072នាក់)។
សន្ទស្សន៍Fertility: សន្ទស្សន៌មនុស្សឆ្លាតវៃមានចំនួន 4.6នាក់
អាយុចាប់ពី 0-14ឆ្នាំ = 41.98%
អាយុចាប់ពី 15-64ឆ្នាំ = 55.05%
អត្រាមរណៈភាពទារក: អត្រាមរណៈភាពនេះមានចំនួន 102%។
អាយុកាលជាមធ្យម: អាយុកាលមនុស្សជាមធ្យម មានអាយុ54ឆ្នាំ។
អត្រានៃចំនួនសិស្សមតេយ្យសាលា: សិស្សមតេយ្យសាលាមានចំនួន38%។
ក្នុងនោះនិស្សិត
ដែលសិក្សានៅសកលវិទ្យាល័យ គិតជាមធ្យមមាន
ចំនួនជាង10.000នាក់។ ចំណែកឯសិស្សដែលសិក្សានៅតាមវិទ្យាល័យ ជាមធ្យមមានចំនួន300.000នាក់។ សិស្សដែលសិក្សា នៅតាមសាលាបឋមសិក្សា គិតជា
មធ្យម មានចំនួន២លាននាក់។
ប្រជាជនចំនួន៧០% នៃចំនួនប្រជាពលរដ្ឋទាំងអស់ ពុំមានទឹកស្អាតប្រើប្រាស់ឡើយ និង82% កំពុងស្ថាបនាអនាម័យ។
ក្មេងក្រោមអាយុ5ឆ្នាំ មានចំនួន52% ដែលទទួលរងនូវការទទួលទាន អាហារមិនគ្រប់គ្រាន់។
ជនភៀសខ្លួននៅតាមបណ្តោយព្រំដែនថៃ មានចំនួន300.000នាក់។ ប្រជាជនខ្មែរជាង1.700.000នាក់ ត្រូវបានសំលាប់ចោល នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្មើនឹង20% នៃចំនួនប្រជាជន7.900.000នាក់ នៅឆ្នាំ1975។ ប្រជាជននៅទីក្រុងភ្នំពេញ មានចំនួនតិចជាង30.000នាក់។ នៅពេលកងទ័ពវៀតណាមចូលមកទឹកដីកម្ពុជា នៅថ្ងៃទី01 មករា 1979មក ពេលនោះចំនួននេះបានកើនឡើងចំនួន2.5% ក្នុងអំឡុងពេល15ឆ្នាំចុងក្រោយនេះ។ ចំនួនប្រជាជនមួយចំនួនទៀតបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតវិញ។
រាជធានី: “ភ្នំពេញ” ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា (ប្រជាជនមានចំនួន1.000.000នាក់)។
ភាសាកំណើត: ភាសាខ្មែរ
រូបិយប័ណ្ណ: ប្រាក់រៀល( ៛ )
សេដ្ឋកិច្ច និងនយោបាយ
អតិផរណាធ្លាក់ចុះពី១២.៦% នៅឆ្នាំ១៩៩៨មកត្រឹម៥%។
ជំនួយពីបរទេសស្មើនឹង៤០%នៃការចំណាយរបស់រដ្ឋាភិបាល ទាំងនេះជាការទាក់ទិន ទៅនឹងបន្ទុកបំណុលដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល។ មកទល់នឹងពេលនេះ រដ្ឋាភិបាលបានជំពាក់បំណុល ជាង ២0.000.000.000 (ពីរពាន់លានដុល្លាអាមេរិក)។ ក្នុងនោះមានប្រភពចំណូល២ដែលមានចំនួនច្រើនជាងគេ ទីមួយគឹបានប្រាក់ចំណូលមកពី វិស័យទេសចរណ៏ (៦%នៃចំណូលរបស់ជាតិនៅឆ្នាំ១៩៩៥) ទីពីរគឺ ចំណូលដែលបានមកពី ការវិនិយោគបរទេស។ នៅក្នុងកត្តាទាំងអស់នេះហើយ ដែលធ្វើអោយអ្នកវិនិយោគទុនបរទេស បង្ហាញពីភាពស្ទាក់ស្ទើរក្នុងចិត្ត
ចំពោះអស្ថេរភាពផ្នែកនយោបាយ។ ដោយខ្វះរចនាសម្ព័ននៃវិស័យពាណិជ្ជកម្ម។ ការកង្វះដីធ្លី ដែលជាកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ ការគោរពសិទ្ធិមនុស្សបន្តិចបន្តួច និងកង្្វះខាតសេចក្តីហ្មត់ចត់ នៅក្នុងកិច្ចការហិរញ្ញវត្ថុជាតិ។
រុក្ខាប្រមាញ់និងនេសាទ
៥១%ជាចំណូលជាតិ និងមានដីធ្វើស្រែចំការចំនួន៧០% ហើយទិន្នផលទាំងនោះអាចនាំចេញទៅលក់ឯបរទេសបាន ៣៧លានតោន នៅឆ្នាំ១៩៩៦។ បសុសត្វចិញ្ចឹមមានការអភិវឌ្ឍន៍បន្តិចបន្តួច។ ជ័រកៅស៊ូបានមក ពីដើមកៅស៊ូ។ សារៈសំខាន់ពីការនេសាទត្រី(៩០%ទឹកសាប)។
នៅឆ្នាំ១៩៩៦ក្នុងខែតុលាៈ ប្រទេសកម្ពុជាបាននាំចេញកូកាចេញទៅចក្រភពអង់គ្លេសចំនួន៣លានដុល្លាអាមេរិក ដែលជាការបញ្ចេញកំលាំងពលកម្ម របស់កម្មករ កម្មការិនីរោងចក្រកាត់ដេរចំនួន១0.000នាក់ ដែលក្នុងនោះពួកគេទទួលបាននូវប្រាក់កំរៃតបស្នង តែ២០ដុល្លាអាមេរិកទៅ១០០ដុល្លអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ។
ព្រៃឈើៈ នៅឆ្នាំ១៩៩៩ទទួលបានប្រាក់ចំណូលពីអត្ថប្រយោជន៍នៃព្រៃឈើចំនួន៧-៨លានដុល្លាអាមេរិក។.
ឧស្សាហកម្មរ៉ែនិងឋាមពល
មានចំនួន១៤% នៃប្រាក់ចំណូលជាតិ (សេវាកម្ម៣៥%)។
កិច្ចការនយោបាយ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញដែលគ្រប់គ្រងដោយរដ្ឋសភាជាតិ។
ប្រមុខរដ្ឋៈ ព្រះបាទនរោត្តមសីហនុៈ
មាននាយករដ្ឋមន្រ្តី២ ជាប្រមុខរដ្ឋាភិបាល
ទីមួយគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីតាំងពីថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៨៥ (តាំងពីបក្សប្រជាជន ឬ គណៈបក្សប្រជាជនកម្ពុជា) និងលោក អ៊ឹង ហួត (សហនាយករដ្ឋមន្រ្តី) តាំងពីថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩៧។
ប្រាក់ចំណូលប្រជាពលរដ្ឋៈ
ប្រាក់ចំណូលប្រជាពលរដ្ឋៈ .
ជួរកងទ័ព
កងទ័ពដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានចំនួន១២៣,៩១៧នាក់ ជាកងទ័ពស្រួច (កងទ័ពពិសេស) ជាទាហានដែលបានចុះឈ្មោះក្នុងបញ្ចីជាតិ យ៉ាងត្រឹងត្រូវតាមច្បាប់ និងមានអត្តសញ្ញាណច្បាស់លាស់។ ថវិការជាតិ ដែលបានផ្តល់អោយក្រសួងការពារជាតិនេះ មានចំនួន៥.៧% នៃថវិការដែលបានមកពីចំណូលជាតិ។
ជំនឿសាសនា
ពុទ្ធសាសនិកកម្ពុជាមានចំនួន៩៥% នៃចំនួនប្រជាជនទាំងអស់។
ជនជាតិអ៊ីស្លាម ដែលរស់នៅលើទឹកដីកម្ពុជា កើនឡើងជាបន្តបន្ទាប់
ចំនួន២៥០.000នាក់ ស្មើនឹង២.៥% នៃចំនួនប្រជាជនទូទាំងប្រទេស។ រាល់ការទំនាក់ទំនងរបស់ពួកគេ មានការចាំបាច់បំផុតនៅក្នុងចំណោម
ប្រជាជនអ៊ីស្លាមប៉ុណ្ណោះ។ សម្តេចព្រះនរោត្តមសីហនុ បានប្រទានឈ្មោះដល់ពួកគេ ” គឺជនជាតិខ្មែរអ៊ីស្លាម ” ប៉ុន្តែពួកគេមិនមែនជាជនជាតិខ្មែរសុទ្ធសាធទេ។ ពួកគេជាអ្នកជាប់ខ្សែស្រឡាយ (កូនចៅ) នៃនគរចំប៉ា។ នគរចំប៉ានេះ ត្រូវបានបំផ្លាញចោលដោយប្រទេសវៀតណាម នៅស.វទី១៥។ អតីតនគរចំប៉ានេះ ស្ថិតនៅចំកណ្តាល នៃប្រទេសវៀតណាមសព្វថ្ងៃនេះ។ខ្មែរក្រហម ក៏ជាចំណុចមួយ ដែលធ្វើទុក្ខបុកម្នេញដល់សហគមន៍ (អ៊ីស្លាម) នេះផងដែរ។ ពុំមាន
ហេតុផលណាមួយ ជាជាងការប្រកាន់បក្សនិយមប៉ុណ្ណោះ សំរាប់ជំនឿសាសនានោះ ។ មានប្រជាជនប្រមាណជាង១០០,០០០នាក់ត្រូវបានសំលាប់ចោល។អ្នកកាន់សានាកាតូលិក រួមទាំងអ្នកកាន់ប្រពៃណីទំនៀមទំលាប់ សាសនាផងដែរ។
Theravada (ព្រះពុទ្ធសាសនាហិនយាន)គឺជាប្រពៃណីយសាសនា ដែលមានមនុស្សភាគច្រើនក្នុងចំណោមប្រជាជនខ្មែរ ប្រកាន់ខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រៃពៃណីយសាសនានេះ។មុនឆ្នាំ១៩៧០ មានព្រះសង្ឃចំនួន៦០,០០០អង្គ ដែលនៅទូទាំងប្រទេសកម្ពុជា។ មុនឆ្នាំ១៩៧៥ មានប្រជាជនអ៊ីស្លាម ចំនួន២៥០,០០០នាក់(ជាជនជាតិចាម)។ ពីឆ្នាំ១៩៧៥-១៩៧៩ គឺជារបបនៃការសង្កត់សង្កិននៃជំនឿសាសនានៅ គ្រប់ទិសទី។
នៅឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនានិងអ៊ីស្លាមសាសនាត្រូវបានកសាងឡើងវិញ។ នៅឆ្នាំ១៩៩០ជាការទទួលស្គាល់”ខ្មែរគ្រីស្តបរិស័ទ ”សំរាប់ផ្តល់ដល់អស់អ្នកដែលមានសេរីភាពខាងជំនឿសាសនាដែលត្រូវបានផ្តស់អោយដោយរដ្ឋធម្មនុញ្ញ។
រាល់ទំនាក់ទំនងការទូតដែលបានបង្កើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសម្តេចប៉ាប ចនប៉ូលទី២ នាទីក្រុងវ៉ាទីកង់ បានអនុញ្ញាតិអោយបង្កើតព្រះសហគមន៍កាតូលិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់នីតិបុគ្គល។
ព្រះសហគមន៍កាតូលិក
ព្រះសហគមន៍កាតូលិក គឺជាព្រះសហគមន៍ដែលធំសម្បើមដោយគ្មានដែនកំណត់។ អ្នកបង្អាប់ចលនាសាសននៅជំនាន់របបខ្មែរក្រហមដែលបានឃើញការសំលាប់រង្គាលនៃចំនួនបូជាចារ្យខ្មែរដ៏ច្រើនរួមទាំងក្រុមអ្នកជឿបងប្រុសនិងបងស្រីជាច្រើននាក់ផងដែរ។
© Les MEP