CatholicCambodia.org

Return to normal view

Back to the Diocese of Phnom Penh Diocese of Phnom Penh


មណ្ឌល​សុខ​ភាពផ្សារតូច

This man came to be treated for liver problems Learning to use a blind cane.

សំនួរៈតើ​ផ្ទះ​អ្នកជំងឺ​ ឬ ​មណ្ឌល​សុខភាព​ផ្សារតូច​នេះ​ចាប់​កកើត​ពី​ពេល​ណាមក​?
សាវីយេហូសេៈ មណ្ឌល​នេះ​បាន​បង្កើតឡើង​ ដោយ​ឆន្ទៈ​របស់​លោកអភិបាល​ដេតម្ប​ ហើយចាប់​ផ្តើមដំណើរការ​ឡើង​នៅ​ឆ្នាំ​១៩៩២។ មណ្ឌល​នេះ​ស្ថិតនៅ ​ចំកណ្តាល​រាជធានី​ភ្នំពេញ​ ស្ថិត​នៅ​ផ្សារតូច​ភាគខាង​ជើង​ទីក្រុង​។ អាគារ​ដែល​គេ​ហៅថា “​មណ្ឌល​សុខភាព​ផ្សារតូច​នេះ”​ ជា​មណ្ឌល ដែល​បាន​សាងសង់​ឡើង​នៅពេល​ដ៏ជាក់លាក់​មួយ​សម្រាប់​ទទួល​អ្នក​ជំ​ងឺ ​ជាពិសេស​ចំពោះ​ជនពិកា ​និង​ជាអ្នកចំណុះ​ជើង​ព្រះ​វិហារ (​អ្នក​ដែល​រស់នៅ​ជិតៗ​ព្រះវិហារ) ជា​អ្នក​ដែល​ប្រមូលផ្តុំគ្នា​ធ្វើ​សកម្មភាព​នានា ​នៅ​ភ្នំពេញ​មាន​ដូចជាៈ​ សកម្មភាព​សម្រាប់​ព្រះវិហារ​ ក្រុមយុវជន ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈកាត់ដេរ​ របាំ​ប្រពៃណី​ បង្រៀន​ព្រះគម្ពីរ…….។ល។ យ៉ាង​ហោចណាស់​ក៏ជា ​កន្លែង​ស្នាក់នៅ​សំរាប់​អស់អ្នក​ដែល​បាត់បង់​នូវសិទ្ធ​និង​សេរី​ភាព​ដែរ។

សំនួរៈ តើ​មណ្ឌល​នេះ បាន​កើតឡើង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អ្វី​?
សាវីយេហូសេៈ នៅ​ពេលដែល​ ការ​ត្រួតត្រារ​បស់​វៀតណាម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បញ្ចប់​ចាប់​តាំងពី​ ឆ្នាំ​ ១៩៩០ ​មក​នោះ។​ ការ​ចាប់ផ្តើម ​កសាង​បន្តិច​ម្តងៗ​របស់​ព្រះវិហារ​ ត្រូវ​បាន​រៀបចំ​ឡើង​សារជា​ថ្មី។ ក្នុង​ការរៀបចំ​នេះ​ គេ​បាន​បង្កើត​ជា​គណៈកម្មា​ធិការ​​បង្រៀន​ព្រះគម្ពីរ​ និង​ក្រុម​សង្គហៈ (សំរាប់​សកម្មភាព​ជួយ​សង្រ្គោះ)។ មណ្ឌល​​នេះ ​អាច​ដំណើរ​ការ​ទៅ​បាន គឺ​ពឹងផ្អែក​ទៅ​លើ​អង្គភាព​ ​ដែល​នៅ​ភ្នំពេញ​នេះ ហើយ​សកម្មភាព​របស់​ពួកគេ​ គឺ​ត្រូវ​បាន​ទ្រទ្រង់ ​ដោយ​គណៈកម្មការ​សង្គហៈរបស់​គ្រីស្តបរិស័ទ​ជើង​ព្រះវិហារ។ នៅ​តាម​បណ្តា​ខេត្ត​នានា​ ក្រុម​សង្គ​ហៈ​តំបន់​ ជា​អ្នក​បញ្ជូន​អ្នក​ជំងឺ​មក​ភ្នំពេញ។ អ្នកជំងឺ ​ដែល​បាន​មក​ព្យាបាល ​នៅក្នុង​មណ្ឌល​នេះ​ ត្រូវតែ​មាន​ការអនុញ្ញាតិ​ ពី​ក្រុម​សង្គហៈ​មូលដ្ឋាន​របស់​គេ​ជាមុន​សិន។

Patients are accompanied by  a member of their family. សំនួរៈ ក៏ប៉ុន្តែ​នោះ​មាន​ន័យ​ថាៈ មណ្ឌល​នេះ​ទទួល​ស្វាមន៍​ ចំពោះ​អ្នក​ជំងឺ​ណា​ដែល​កាន់​សាសនា​កាតូលិក​តែ​ប៉ុណ្ណោះ​មែន​ទេ?
សាវីយេហូសេៈ មិនដូច្នោះទេ មជ្ឈមណ្ឌល​នេះមិនមែន​ទទួល​ស្វាគមន៍​តែចំពោះ​អ្នកជំងឺ​ណា​ដែលកាន់​សាសនា​កាតួលិក​តែប៉ុណ្តោះទេ។

សំនួរៈ តើមណ្ឌលនេះ​បង្កើតឡើងក្នុង​គោលបំណង​អ្វី?​​ តើអ្វីជាកត្តាចម្បងដែលគេត្រូវធ្វើនោះ
សាវីយេហូសេៈ សាវីយេហូសេៈគោល​បំណង​ចម្បង​របស់​មណ្ឌល​នេះ​ គឺ​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ប្រជាជន​ ដែល​មកពី​តាម​បណ្តាល​ខេត្ត​នានា​ អាច​មក​សំរាក​ព្យាបាល​នៅ​ភ្នំពេញ​បាន។ ហើយ​នេះ គឺជាអ្វី​ ដែល​ឆ្លើយតប​ទៅ​ នឹង​សេចក្តីត្រូវការ​ជាចាំបាច់​របស់​ពួកគេ​គឺៈ

  • កង្វះខាត​រចនាសម្ព័ន​ផ្នែក​សុខាភិបាលៈ បច្ចុប្បន្ន​នេះ​ មាន​បណ្តាញ​មណ្ឌល​​​ព្យាបាល​ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ប្រសិទ្ធិភាព​តែចំពោះ​ជំងឺ​ស្រាល​ៗ​ប៉ុណ្ណោះ។​ សំរាប់​ជំងឺ​ធ្ងន់ធ្ងរ​ដូច​ជា​ ការវះកាត់​ ការព្យាបាល​រយៈពេល​យូរ.......។ល។ ត្រូវ​នាំ​អ្នកជំងឺ ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ។
  • ភាពក្រីក្រៈ សម្រាប់​រោគគា​ធ្ងន់ធ្ងរ​ មណ្ឌល​រក្សា​ការ​សុំ​យោបល់​សម្រាប់​អ្នកជំងឺ ​ដែល​ជា​អ្នកទីទ័លក្រ​បំផុត។

មជ្ឈមណ្ឌល បាន​សម្រួល​ដល់​ប្រជាជន​ ដែល​មកពី​តាម​បណ្តាល​ខេត្ត​នានាមួយ​ចំនួន ​អាច​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​បានដែរ ​ទោះបី​ជាអ្នកជំងឺ ​មិនមាន​អនាម័យ​ និង​មាន​សម្លៀកបំពាក់​មិនគប្បី​ក៏​ដោយ​ ក៏​បញ្ហា​ដែល​មាន​ជា​ញឹកញាប់​និង​អំពើ​ពុករលួយ ​ដែល​ចេះ​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​មន្ទីរពេទ្យ​មួយ​ចំនួន ​ដែល​ជាហេតុ​ធ្វើអោយ​ខូចខាត​ដល់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​នេះ ​ដោយ​អ្នកជំងឹ​ម្នាក់​ត្រូវ​ចំណាយ​លុយ ​ដើម្បី​បាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជីរ​​ រង់ចាំ​វេជ្ជបណ្ឌិត ​ឬ​វេជ្ជបញ្ជា​ ឬ​ការចាក់ថ្នាំ​ពី​មន្ទីរពេទ្យ​។ល។ ​ឆ្លងកាត់​បទពិសោធន៍​និង​ទំនាក់ទំនង​នេះ​មណ្ឌល​មាន​ឥទ្ធិពល​និង​ប្រសិទ្ធិភាព​ក្នុងការ​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ជាជាង​អ្នកជំងឺ​ទៅមន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង។ រាល់​អ្នកជំងឺ​ត្រូវបាន​មណ្ឌល​យក​ចិត្តទុកដាក់​ក្នុង​ការបញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ផ្គត់ផ្គង់​ឱសថ​ពី​​គ្រោះ​យោបល់​(ជាមួយ​មន្ទីរពេទ្យ) អោយ​ស្នាក់នៅ​ព្រម​ទាង​ឧបត្ថម្ភ​អាហារ​និង​ចំណាយ​ថវិការ​លើ​ការ​ដឹកជញ្ជូន​ពី​តាម​បណ្តា​ខេត្ត​មក​ភ្នំពេញ។

សំនួរៈ តើ​មាន​អ្នកជំងឺ​ប៉ុន្មាន​នាក់​ដែល​សំរាក​ព្យាបាល​នៅ ក្នុង​មណ្ឌល​សុខភាព​នោះ?
សាវីយេហូសេៈចំនួន​អ្នកជំងឺ​មាន​កំណើន​ឬ​ថយចុះ​ អាស្រ័យ​លើ​ប្រភេទ​ជំងឺ​ហើយ​និង​តម្លៃ​ព្យា​បាល។ ថវិការ​ជាមធ្យម​ដើម្បី​អោយ​មណ្ឌល​ដំណើ​រការ​បាន​គឺ​ពី$​១៨០០(មួយ​ពាន់​ប្រាំបី​រយ​ដុល្លា​អាមេរិក​)​ទៅ$​២០០០(ពីរ​ពាន់​ដុល្លា​អាមេរិក​)ក្នុង​មួយ​ខែ។ ថវិការ​មួយ​ចំនួន​បាន​មក​ពី​សហគមន៍​កាតូលិក​ភាសា​បារាំង​នៅ​ ទីក្រុង​តូក្យូ​ប្ររទេស​ជប៉ុន។ ហើយ​គម្រោង​នេះ​មិនអាច​ដំណើរការ​បាន​ប្រសិន​បើគ្មាន​ការទ្រទ្រង់​នោះ​ទេ។ ហើយ​ថវិការ​នេះ​ក៏​មាន​ការ​ចូល​រួម​ពីអ្នក​ដែល​រស់​នៅ​ប្រទេស​បារាំង​ឬ​ក៏​អ្នក​ដែល​ឆ្លងកាត់​ប្រទេស​កម្ពុជា​ បេសកម្ម​ក្នុង​ប្រទេស​របស់​ប៉ារីស​(MEP) ព្រះសហ​គមន៍​ភាសាបារាំង​នៅ​ភ្នំពេញ​ផង​ដែរ។ ពិតមែន​ហើយ​ចំនួន​ថវិការ​កាន់​តែ ច្រើន​នោះយើង​ក៏​នឹង​អាច​បង្កើន​ការជួយ​ដល់​អ្នកជំងឺ​កាន់តែ ច្រើនឡើង​ផងដែរ​។

Sister Virginia with the recommendation form which the sick people bring to the centre. សំនួរៈ តើ​មណ្ឌល​នេះ​ ធ្វើ​ការងារ​របស់​ខ្លួន​យ៉ាង​ដូចម្តេច​ខ្លះ?
សាវីយេហូសេៈ មណ្ឌល​នេះ​គ្រប់គ្រង​ឡើង​ដោយ​មនុស្ស​បី​នាក់​ដែល​នៅ​ក្រោម​ការទទួល​ខុសត្រូវ​របស់​លោក​ឪពុក បប់ (Fr. BOB) រួមទាំង​បងស្រី​ វីរីហ្ស៊ីនីញ៉ា​(Viriginia)​ជា​បងស្រី​របស់​សន្តវាំងសង់ប៉ូល ដើម​កំណើត​ជន​ជាតិហ្វីលីពីន​និង​ជាគិលានុបដ្ឋាក​យិកា។ គាត់​ជា​អ្នកផ្គត់ផ្គង់​ថ្នាំពេទ្យ​អោយ​អ្នកជំងឺ​គាត់​ជាអ្នក​ធ្វើ​រោគ​វិនិច្ឆ័យ​ដំបូង​នៅ​ពេល​អ្នកជំងឺ​មកដល់​។ បន្ទាប់មក​បងស្រីជា​អ្នក​សម្រេចចិត្ត​​បញ្ចូន​អ្នក​ជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ណាមួយ​ ឬក៏​ត្រូវ​ព្យាបាល​ជាមុន​សិន​ ប្រសិនបើ​អាចធ្វើ​ទៅ បាន​។ (មណ្ឌល​មាន​ឱសថ​ស្ថាន​តូច​មួយ​ សម្រាប់​ព្យាបាល​ជំងឺ​ធម្មតា)។ លោក​ អេង​ ទ្រី​ ជា​អ្នកដឹក​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទៅតាម​ប្រភេទ​ជំងឺ​ដែល​អ្នកជំងឺ​ឈឺ​ត្រូវ​ព្យាបាល។ ហើយ​ជាចុងក្រោយ​នេះ ​នៅ​ក្នុង​មណ្ឌល​សុខភាព​នោះ​មាន​ស្រ្តី​ម្នាក់​ជា​អ្នកដាំស្លរ​ព្រមទាំង​ជា​អ្នកថែទាំ​និង​បោស​សំអាត​ផង​ដែរ។

បទសម្ភាសន៍​សម្រាប់​ព្រឹត្តិប័ត្រ​ទីនេះ​និង​ឥឡូវនេះរ​បស់​បុព្វជិត​កាតូលិក​ភាសាបារាំង​នៅ​តូក្យូ ប្រទេស​ជប៉ុន​លេខ​១១១ ​ខែ​កញ្ញា​ ឆ្នាំ​២០០២។


All Rights Reserved © 2006 Catholic Social Communications