CatholicCambodia.org
Brief History of the Catholic Church in Cambodia
គ្រីស្តបរិស័ទមាននៅព្រះរាជាណាចក្រកម្ពុជាតាំងពី ៤៥០ឆ្នាំ កន្លងមកហើយដែលមានព្រឹត្តិការណ៍ជាសង្ខេបៗ ដូចតទៅៈ
ស វ ទី XVI - នៅឆ្នាំ ១៥៥៥ លោកហ្គាស្ប៉ាដាគ្រូសជាបព្វជិតព័រទុយហ្គេបាននាំដំណឹងអំពីគ្រីស្តសាសនាមកដល់ប្រទេសកម្ពុជា។លោកស្ថិតនៅព្រះរាជវាំងនៃរាជធានីលង្វែក។ - នៅឆ្នាំ១៥៧៤ លោកសីលវែស្ត្រ ដាសេវេដូជាបព្វជិតព័រទុយហ្គេបានមករស់នៅព្រះរាជាណាចក្រកម្ពុជា។ លោកសីលវែស្ត្រដាសេវេដូ រស់នៅកម្ពុជាអស់រយៈពេល២២ឆ្នាំ ចេះនិយាយភាសាខ្មែរនិងបានកសាងព្រះវិហារមុនគេ។ មិនត្រឹមតែប៉ុណ្ណោះលោកបកប្រែសៀវភៅមួយជាភាសាខ្មែរទៀតផង។ ស វ ទី XVII - នៅដើមសតវត្សទី ១៧ មានគ្រីស្តបរិស័ទជាតិជប៉ុន មកតាំងលំនៅក្នុងស្រុកពញាឮ។ នៅឆ្នាំ ១៦៦០ មានគ្រីស្តបរិស័ទជនជាតិឥណ្ឌូណេស៊ី ភៀសខ្លូនមកតាំងទីលំនៅនៅភ្នំពេញ និងស្រុកពញាឮ។ - ពួកឧទ្ទាមវៀតណាម និងសៀមបំផ្លាញព្រះសហគមន៍ជាច្រើនលើកច្រើនគ្រា។ ស វ ទី XVIII មានគ្រីស្តបរិស័ទខ្មែរមួយចំនួន នៅកំពង់ធំ។ - ក្នុងអំឡុងឆ្នាំ ១៧៦៨ ដល់ឆ្នាំ ១៧៧៧ លោក ឡឺវ៉ាវ៉ាសើរ ជាបូជាចារ្យជនជាតិបារាំងបាននិពន្ឋ បានសៀវភៅខាងគ្រីស្តសាសនាជាភាសាខ្មែរ អប់រំនិស្សិតឲ្យទៅជាបូជាចារ្យ និងបានបង្កើតគ្រួសារបព្វជិត កាតូលិកមួយក្រុម។ - នៅឆ្នាំ ១៧៨៤ ពួកឧទ្ទាមវៀតណាមបំផ្លាញព្រះសហគមន៍ ហើយកៀរគ្រីស្តបរិស័ទខ្មែរភាគច្រើន ទៅកម្ពុជាក្រោម។ នៅឆ្នាំ ១៧៨៥ ពួកឧទ្ទាមសៀមកៀរគ្រីស្តបរិស័ទមួយចំនួនធំយកទៅបាងកក។ នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៧៩០ គ្រីស្តបរិស័ទខ្មែរខ្លះ ដែលរត់រួចក៏ទៅតាំងទីលំនៅក្នុងក្រុងបាត់ដំបង។ ស វ ទី XIX - នៅដើមសតវត្សទី ១៩ ព្រះរាជាណាចក្រកម្ពុជាជួបប្រទះតែភ្លើងសង្គ្រាម។ ព្រះសហគមន៍ក៏ត្រូវរងគ្រោះដោយសង្គ្រាមនោះដែរ។ - នៅឆ្នាំ ១៨៥០ ព្រះអាសនៈតែងតាំងលោកយ៉ូហាន ក្លូដ មីស្ស (Mgr Jean Claude Miche) ឲ្យធ្វើជាអភិបាលភូមិភាគភ្នំពេញ។ - នៅឆ្នាំ ១៨៦៦ ព្រះបាទនរោត្តម សុំឲ្យគ្រីស្តបរិស័ទខ្មែរចាកចេញពីពញាឮមកតាំងទីលំនៅនៅព្រះ រាជធានីភ្នំពេញវិញ។ ព្រះរាជាចែកដីឲ្យគ្រីស្តបរិស័ទកសាងព្រះវិហារនៅព្រែកលួង។ - នៅឆ្នាំ ១៨៨១ ក្រុមគ្រួសារឧបការគុណមកតាំងទីលំនៅនៅភ្នំពេញ។ ក្នុងសម័យអាណានិគម និយមបារាំង គ្រីស្តបិរស័ទវៀតណាមជាច្រើន បានមកនៅលើទឹកដីកម្ពុជា។ ស វ ទីXX - នៅឆ្នាំ ១៩៥២ វត្តអារាមបព្វជិតកាតូលិក កសាងឡើងនៅកែប ខេត្តកំពត។ - នៅឆ្នាំ ១៩៥៧ ជនជាតិខ្មែរម្នាក់ ទទួលពិធីតែងតាំងជាបូជាចារ្យមុនគេ។ - ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៦៨ ព្រះអាសនៈ ចែកភូមិភាគកាតូលិកភ្នំពេញជាបីភូមិភាគ គឺភូមិ ភាគភ្នំពេញ បាត់ដំបង កំពង់ចាម។ លោក ប៉ូល ទេពអ៊ីម សុត្ថា ទទួលខុសត្រូវប្រចាំភូមិភាគបាត់ដំបង។ - នៅឆ្នាំ ១៩៧០ ព្រះសហគមន៍ចាត់ចែងឲ្យមានជាគណៈកម្មការសង្គហៈដើម្បីជួយសង្គ្រោះដល់ជន រងគ្រោះដោយសារសង្គ្រាម។ គណៈកម្មការសង្គហៈនេះប្រែក្លាយទៅជាអង្គការមួយមានឈ្មោះថា "មេត្តាករុណាកម្ពុជា" (Caritas Cambodge)។ - នៅថ្ងៃទី ១៤ មេសា ឆ្នាំ១៩៧៥ លោកយ៉ូសែប ឆ្មារ សាឡាស ទទួលអគ្គសញ្ញាតែងតាំងជា អភិបាលឧបត្ថម្ភកនៃព្រះសហគមន៍ភ្នំពេញ។ - លោក យ៉ូសែប ឆ្មារ សាឡាស លោក ប៉ូល ទេព អ៊ីម សុត្ថា, អស់លោកបូជាចារ្យ និងអស់បព្វជិតកាតូលិកខ្មែរ ព្រមទាំងគ្រីស្តបរិស័ទមួយចំនួនធំ បានបាត់បង់ជីវិតក្នុងសម័យប្រល័យពូជសាសន៍។ ព្រះវិហារ ត្រូវគេបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់។ - នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៩៩០ គ្រីស្តបរិស័ទទទួលច្បាប់អនុញ្ញាតពីរដ្ឋាភិបាល ដើម្បីធ្វើពិធី បុណ្យជាប្រក្រតីឡើងវិញ។p> សម្រង់ពីសៀវភៅរចនាសម្ព័ន្ឋនៃព្រះសហគមន៍កាតូលិក ប្រវត្តិព្រះសហគមន៍កាតូលិក។p> A timeline of the History of the Church can be read here. |
All Rights Reserved © 2006 Catholic Social Communications