គ្រីស្តបរិស័ទមាននៅព្រះរាជាណាចក្រកម្ពុជាតាំងពី ៤៥០ឆ្នាំ
កន្លងមកហើយដែលមានព្រឹត្តិការណ៍ជាសង្ខេបៗ ដូចតទៅៈ
ព្រះវិហា កាតូលិក នៅទីក្រុងភ្នំពេញ ឆ្នាំ១៩៧០
ស វ ទី XVI
- នៅឆ្នាំ ១៥៥៥ លោកហ្គាស្ប៉ាដាគ្រូសជាបព្វជិតព័រទុយហ្គេបាននាំដំណឹងអំពីគ្រីស្តសាសនាមកដល់ប្រទេសកម្ពុជា។លោកស្ថិតនៅព្រះរាជវាំងនៃរាជធានីលង្វែក។
- នៅឆ្នាំ១៥៧៤ លោកសីលវែស្ត្រ ដាសេវេដូជាបព្វជិតព័រទុយហ្គេបានមករស់នៅព្រះរាជាណាចក្រកម្ពុជា។ លោកសីលវែស្ត្រដាសេវេដូ រស់នៅកម្ពុជាអស់រយៈពេល២២ឆ្នាំ ចេះនិយាយភាសាខ្មែរនិងបានកសាងព្រះវិហារមុនគេ។ មិនត្រឹមតែប៉ុណ្ណោះលោកបកប្រែសៀវភៅមួយជាភាសាខ្មែរទៀតផង។
ស វ ទី XVII
- នៅដើមសតវត្សទី ១៧ មានគ្រីស្តបរិស័ទជាតិជប៉ុន មកតាំងលំនៅក្នុងស្រុកពញាឮ។
នៅឆ្នាំ ១៦៦០ មានគ្រីស្តបរិស័ទជនជាតិឥណ្ឌូណេស៊ី ភៀសខ្លូនមកតាំងទីលំនៅនៅភ្នំពេញ និងស្រុកពញាឮ។
- ពួកឧទ្ទាមវៀតណាម និងសៀមបំផ្លាញព្រះសហគមន៍ជាច្រើនលើកច្រើនគ្រា។
ស វ ទី XVIII
មានគ្រីស្តបរិស័ទខ្មែរមួយចំនួន នៅកំពង់ធំ។
- ក្នុងអំឡុងឆ្នាំ ១៧៦៨ ដល់ឆ្នាំ ១៧៧៧ លោក ឡឺវ៉ាវ៉ាសើរ ជាបូជាចារ្យជនជាតិបារាំងបាននិពន្ឋ
បានសៀវភៅខាងគ្រីស្តសាសនាជាភាសាខ្មែរ អប់រំនិស្សិតឲ្យទៅជាបូជាចារ្យ និងបានបង្កើតគ្រួសារបព្វជិត
កាតូលិកមួយក្រុម។
- នៅឆ្នាំ ១៧៨៤ ពួកឧទ្ទាមវៀតណាមបំផ្លាញព្រះសហគមន៍ ហើយកៀរគ្រីស្តបរិស័ទខ្មែរភាគច្រើន
ទៅកម្ពុជាក្រោម។ នៅឆ្នាំ ១៧៨៥ ពួកឧទ្ទាមសៀមកៀរគ្រីស្តបរិស័ទមួយចំនួនធំយកទៅបាងកក។ នៅថ្ងៃទី
៥ ខែ មករា ឆ្នាំ ១៧៩០ គ្រីស្តបរិស័ទខ្មែរខ្លះ ដែលរត់រួចក៏ទៅតាំងទីលំនៅក្នុងក្រុងបាត់ដំបង។
ស វ ទី XIX
- នៅដើមសតវត្សទី ១៩ ព្រះរាជាណាចក្រកម្ពុជាជួបប្រទះតែភ្លើងសង្គ្រាម។ ព្រះសហគមន៍ក៏ត្រូវរងគ្រោះដោយសង្គ្រាមនោះដែរ។
- នៅឆ្នាំ ១៨៥០ ព្រះអាសនៈតែងតាំងលោកយ៉ូហាន ក្លូដ មីស្ស (Mgr Jean Claude Miche) ឲ្យធ្វើជាអភិបាលភូមិភាគភ្នំពេញ។
- នៅឆ្នាំ ១៨៦៦ ព្រះបាទនរោត្តម សុំឲ្យគ្រីស្តបរិស័ទខ្មែរចាកចេញពីពញាឮមកតាំងទីលំនៅនៅព្រះ
រាជធានីភ្នំពេញវិញ។ ព្រះរាជាចែកដីឲ្យគ្រីស្តបរិស័ទកសាងព្រះវិហារនៅព្រែកលួង។
- នៅឆ្នាំ ១៨៨១ ក្រុមគ្រួសារឧបការគុណមកតាំងទីលំនៅនៅភ្នំពេញ។ ក្នុងសម័យអាណានិគម
និយមបារាំង គ្រីស្តបិរស័ទវៀតណាមជាច្រើន បានមកនៅលើទឹកដីកម្ពុជា។
ស វ ទីXX
- នៅឆ្នាំ ១៩៥២ វត្តអារាមបព្វជិតកាតូលិក កសាងឡើងនៅកែប ខេត្តកំពត។
- នៅឆ្នាំ ១៩៥៧ ជនជាតិខ្មែរម្នាក់ ទទួលពិធីតែងតាំងជាបូជាចារ្យមុនគេ។
- ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៦៨ ព្រះអាសនៈ ចែកភូមិភាគកាតូលិកភ្នំពេញជាបីភូមិភាគ គឺភូមិ
ភាគភ្នំពេញ បាត់ដំបង កំពង់ចាម។ លោក ប៉ូល ទេពអ៊ីម សុត្ថា ទទួលខុសត្រូវប្រចាំភូមិភាគបាត់ដំបង។
- នៅឆ្នាំ ១៩៧០ ព្រះសហគមន៍ចាត់ចែងឲ្យមានជាគណៈកម្មការសង្គហៈដើម្បីជួយសង្គ្រោះដល់ជន
រងគ្រោះដោយសារសង្គ្រាម។ គណៈកម្មការសង្គហៈនេះប្រែក្លាយទៅជាអង្គការមួយមានឈ្មោះថា "មេត្តាករុណាកម្ពុជា" (Caritas Cambodge)។
- នៅថ្ងៃទី ១៤ មេសា ឆ្នាំ១៩៧៥ លោកយ៉ូសែប ឆ្មារ សាឡាស ទទួលអគ្គសញ្ញាតែងតាំងជា
អភិបាលឧបត្ថម្ភកនៃព្រះសហគមន៍ភ្នំពេញ។
- លោក យ៉ូសែប ឆ្មារ សាឡាស លោក ប៉ូល ទេព អ៊ីម សុត្ថា,
អស់លោកបូជាចារ្យ និងអស់បព្វជិតកាតូលិកខ្មែរ ព្រមទាំងគ្រីស្តបរិស័ទមួយចំនួនធំ បានបាត់បង់ជីវិតក្នុងសម័យប្រល័យពូជសាសន៍។ ព្រះវិហារ
ត្រូវគេបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់។
- នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៩៩០ គ្រីស្តបរិស័ទទទួលច្បាប់អនុញ្ញាតពីរដ្ឋាភិបាល ដើម្បីធ្វើពិធី
បុណ្យជាប្រក្រតីឡើងវិញ។p>
សម្រង់ពីសៀវភៅរចនាសម្ព័ន្ឋនៃព្រះសហគមន៍កាតូលិក ប្រវត្តិព្រះសហគមន៍កាតូលិក។p>
A timeline of the History of the Church can be read here.
|